ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ម្ចាស់​ម៉ូតូ​ម្នាក់​ដែល​ត្រូវ​ចោរ​កាប់​ប្លន់ មួយ​សប្តាហ៍​ទៅហើយ ទទួល​ការភ្ញាក់ផ្អើល​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ម្ចាស់​ម៉ូតូ​ម្នាក់​ដែល​ត្រូវ​ចោរ​កាប់​ប្លន់ មួយ​សប្តាហ៍​ទៅហើយ ទទួល​ការភ្ញាក់ផ្អើល​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​យប់​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២២ ផេក​ផ្លូវកា​ររបស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ ០២​គ្រឿង ដែល​សង្ស័យ​ថា​ជា​ម៉ូតូ​ពាក់ព័ន្ធ​ករណី​ចោរកម្ម ត្រូវ​គេ​យកមក​ប្លុង​ទុកចោល នៅ​ចំណុច​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​ប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០២​គ្រឿង​នេះ បាន​មួយ​យប់​មក នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២ ថ្ងៃនេះ ម៉ូតូ​០១​គ្រឿង​ម៉ាក YAMAHA MX KING ផ្លាកលេខ​ភ្នំពេញ 1IJ-4161 ពណ៌​ខៀវ ផលិត​ឆ្នាំ​២០២០ ត្រូវបាន​យុវជន​ម្នាក់ ឈ្មោះ ផាន ផាន់​ណា អាយុ​២៥​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​បឹង​កេងកង បាន​យក​ឯកសារ​មក​បង្ហាញ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជាក់ថា​ជា​ម្ចាស់​ម៉ូតូ​ពិតប្រាកដ ដែល​ម៉ូតូ​មួយ​នេះ ម្ចាស់​ម៉ូតូ​បញ្ជាក់ថា ត្រូវបាន​ក្រុម​ជនសង្ស័យ ប្រដាប់​ដោយ​ដាវ និង​កាំបិត បានធ្វើ​សកម្មភាព​កាប់​ប្លន់​មកលើ​រួប​ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច​ម្ដុំ​គំនរ​សំរាម ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ហើយ​ខ្លួន​មិន​បាន​ប្តឹង​សមត្ថកិច្ច អាវុធហត្ថ ឲ្យបាន​ដឹង​ពី​ព័ត៌មាន​ស្តីពី​ការកាប់ប្លន់​នេះទេ តែ​បែរជា​បានឃើញ​អាវុធហត្ថ​យក​ម៉ូតូ​របស់​ខ្លួន ដែល​ចោរ​បាន​ប្លន់​ទៅ ហើយ​នោះ មក​ប្រកាស​ស្វែងរក​ម្ចាស់​នៅលើ​ផេ​កកងរាជអាវុធហត្ថ ដែល​ធ្វើឲ្យ​ខ្លួន​មាន​ការភ្ញាក់ផ្អើល​និង​រំភើប​បំផុត មិន​នឹកស្មានថា នឹង​អាច​រក​ម៉ូតូ​របស់​ខ្លួន​ឃើញ​មក​វិញ​ឡើយ​៕

Filed in: ព័ត៌មានជាតិ