ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អបអរសាទរ លោក ស កក្កដា ត្រូវបានតែងតាំង ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ​

អបអរសាទរ លោក ស កក្កដា ត្រូវបានតែងតាំង ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​) ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ លោក វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​តាម​អនុក្រឹត្យ​លេខ​៦០៥​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២២ ស្តីពី​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ សម្រេច​ផ្ទេរ​ភារកិច្ច​លោក សរ កក្កដា ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ ពី​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ព្រៃនប់ ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សូម​សម្តែង​ការកោតសរសើរ​ចំពោះ លោក អ៉ី សុខ​ឡេង អតីត​អភិបាលក្រុង​ព្រះសីហនុ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ ដោយ​លោក​បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​ក្នុង​ការដឹកនាំ និង​អភិវឌ្ឍ​ក្រុងព្រះសីហនុ​។ ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សម្តែង​ការកោតសរសើរ​ចំពោះ លោក សរ កក្កដា អតីត​អភិបាលស្រុក​ព្រៃនប់ ដែល​មាន​បទពិសោធន៍ ក្នុង​ការដឹកនាំ​នា​ពេលកន្លងមក ហើយ​ការ​ចូល​មក​កាន់​តួនាទី​ជា​អភិបាលក្រុង​ព្រះសីហនុ នឹង​ធ្វើឱ្យ​ក្រុងព្រះសីហនុ​មាន​ការរីក​ចម្រើន​។​

​លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​លោក​អភិបាលក្រុង​ព្រះសីហនុ​ថ្មី​ថា ការដឹកនាំ​ត្រូវ​មាន​ភាពទន់ភ្លន់ ម៉ឺងម៉ាត់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទរ​បស់​ខ្លួន ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ​” ដោយ​ស្មារតី​ឯករាជ្យ​។ ត្រូវ​សហការ និង​ធ្វើការ​ឱ្យ​បាន​ព្រម​គ្នា ទន្ទឹម​នោះ​ត្រូវមាន​សមត្ថភាព​ក្នុង​ការដឹកនាំ​មន្ត្រីក្រោមឱវាទ ឆ្លើយតប​ទៅ នឹង​លក្ខណៈសម្បត្តិ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​។ ម្យ៉ាងទៀត​ភារកិច្ច​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​ក្រុងព្រះសីហនុ វា​មាន​គ្រប់​ដណ្តប់​៨០​ភាគរយ ទូទាំង​ខេត្ត ដែល​ទាមទារ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ ត្រូវ​បន្ត​អប់រំ​ចលនា​ចូលរួម​ពី​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាប់លាប់​ជា​ប្រចាំ បន្ត​ការងារ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅតាម​ដងផ្លូវ ម្យ៉ាងទៀត​ការងារ​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម គ្រឿងញៀន និង​ត្រួតពិនិត្យ​ទីតាំង​ផ្ទះ​ជួល​នៅ​ក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​សហការ​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង​ប្រព្រឹត្តិ​អំពើ​ល្មើស ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនល្មើស​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​លោក​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​ការបញ្ចេញ​សំរាម​នៅ​តាម​ផ្ទះ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ក្រុង ព្រោះ​សំរាម​ក៏​ជា​បញ្ហា​សំខាន់ ដើម្បី​ឱ្យ​ទីក្រុង​របស់​យើង​មាន​ភាព​ស្អាត​សម្រាប់​ក​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​។​

Filed in: ព័ត៌មានជាតិ