ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ដំណឹង​ស្វែងរក​ម្ចាស់​ម៉ូតូ​?

ដំណឹង​ស្វែងរក​ម្ចាស់​ម៉ូតូ​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការប្រកាស​ស្វែងរក​ម្ចាស់​ម៉ូតូ​ចំនួន​០២​គ្រឿង ដែល​មាន​ភិនភាគ​ដូចខាងក្រោម​៖
– ម៉ូតូ​ទី​១៖ ម៉ាក M-SLAZ ពណ៌​ប្រផេះ ស្លាក​លេខ​ភ្នំពេញ​1-IZ 7088 ផលិត​ឆ្នាំ​២០១៨ បាន​ប្រទះឃើញ​នៅវេលា​ម៉ោង​២:០០​នាទី ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
– ម៉ូតូ​ទី​២៖ ម៉ាក YAMAHA MX KING ផ្លាកលេខ​ភ្នំពេញ 1IJ-4161 ពណ៌​ខៀវ ផលិត​ឆ្នាំ​២០២០ បាន​ប្រទះឃើញ​នៅវេលា​ម៉ោង​១២:៣០​នាទី ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច​ដីឡូត៍ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​អាវុធហត្ថ​ខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូ​ទាំង​០២​គ្រឿង​ខាងលើ​នេះ សង្ស័យ​ជា​ម៉ូតូ​ពាក់ព័ន្ធ​ករណី​ចោរកម្ម យក​មក​ប្លុង​ទុកចោល នៅ​ទីតាំង​ខាងលើ ហើយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះឃើញ ទើប​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​យក​មក​រក្សាទុក​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​។​
​បច្ចុប្បន្ន​ម៉ូតូ​ទាំង​ពីរ​គ្រឿង កំពុង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ អាស្រ័យ​ហេតុ​ដូចនេះ បើ​ម្ចាស់​ម៉ូតូ​ឬ​បងប្អូន​ណា បាន​ស្គាល់​ម៉ូតូ​ដូច​ភិនភាគ​ខាងលើ សូម​មក​ទំនាក់ទំនង នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ហើយ​សូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង ដើម្បី​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​តាម​ការ​គួរ​៕

Filed in: ព័ត៌មានជាតិ