ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលខេត្ត​ប៉ៃលិន នាំយក​ទេយ្យទាន និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត ចំនួន​៣១ និង​មណ្ឌល​វិបស្សនា​១

អភិបាលខេត្ត​ប៉ៃលិន នាំយក​ទេយ្យទាន និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត ចំនួន​៣១ និង​មណ្ឌល​វិបស្សនា​១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​អង្គារ ០៤​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម​អ្នកតំណាងរាស្ត្រ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​ប្រធាន​មន្ទីរ​អង្គភាព សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​វេរ​ទេយ្យទាន និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ចំនួន ៣១​វត្ត និង​១​មណ្ឌល​វិបស្សនា នៅ​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ខេត្ត​ប៉ៃលិន ។​

​ដោយ​មាន​សទ្ធា​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ មាន​ព្រះសង្ឃ​ជា​សាវៈ ជាទី​គោរព​បូជា​ចំពោះ​ពុទ្ធសាសនិក​ទូទៅ​ក្នុង​ខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ផ្តួចផ្តើម​គំនិត​និង​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​អ្នកតំណាងរាស្ត្រ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក សមាជិកា ប្រធាន​មន្ទីរ​អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​នាំយក​ទេយ្យទាន​មានដូចជា អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ប្រេង​ឆា តែ ស្ករស អំបិល ប៊ីចេង ទឹកដោះគោ​ខាប់ ស្លា​ដក់ និង​បច្ច័យ​មួយចំនួនធំ វេរ​ប្រគេន​ព្រះសង្ឃ​កំពុង​គង់​ក្នុង​វស្សា នៅ​វត្ត​ទូទាំង​ខេត្ត​ប៉ៃលិន សរុប​៣១​វត្ត និង​១​មណ្ឌល​វិបស្សនា​នៅលើ​ភ្នំ​យ៉ាត ។​

​ទេយ្យទាន​និង​បច្ច័យ ដែល​បាន​ប្រគេន​និង​ឧទ្ទិស​ក្នុង​ពេល​នេះ គឺ​ដើម្បី​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​ផង និង​ដើម្បី​ជា​អត្ថ​មនុញ្ញផល​ដល់​បុព្វការី​ជន យុទ្ធជន យុទ្ធ​នារី​ស្នេហា​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ អោយ​មក​ទទួល​មគ្គផល​តាមរយៈ​ព្រះសង្ឃ​វេរ​ជូន​នៅពេលនេះ និង​សូម​បែរក្រោយ​អោយ​ពរ​សព្ទ​សារធុ​ការ ដល់​លោក​ជំទាវ​អភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​រួមគ្នា​ធ្វើ​នៅ​ពេល​នេះ សូម​ជួប​តែ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ស្មារតី​ភ្លឺ​ថ្លា បន្ត​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​បុព្វហេតុ​បម្រើ​ជាតិ និង​ប្រជាជន​កាន់តែ​រីកចម្រើន ព្រម​ទាំង​ជួប​នូវ​ពុទ្ធពរ ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

Filed in: ព័ត៌មានជាតិ