ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​រដ្ឋបាល​ខេត្ត​សៀមរាប នឹង​ចាត់វិធានការ​ច្បាប់ លើ​សកម្មភាព​ប្រមូលផ្ដុំ​របស់​ក្រុម​លោក ខឹម វាសនា បើ​ដល់​ថ្ងៃទី​៣០ ខែ​សីហា នៅតែ​មិន​ព្រម​រំសាយ

​រដ្ឋបាល​ខេត្ត​សៀមរាប នឹង​ចាត់វិធានការ​ច្បាប់ លើ​សកម្មភាព​ប្រមូលផ្ដុំ​របស់​ក្រុម​លោក ខឹម វាសនា បើ​ដល់​ថ្ងៃទី​៣០ ខែ​សីហា នៅតែ​មិន​ព្រម​រំសាយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ពាក់ព័ន្ធ​រឿង​លោក ខឹម វាសនា ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​នៅ​ដីចម្ការ​ម្រេច​ក្បែរ​ភ្នំ​គូលែន ពលរដ្ឋ​កើនឡើង​ជិត ២​ម៉ឺន​នាក់​ហើយ ខណៈ​អាជ្ញាធរ​នៅ​ពុំទាន់​មាន​វិធានការ​នៅឡើយ​។​

​កិច្ចប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​ទៅលើ​ហេតុការណ៍ និង​សភាពការណ៍​មួយចំនួន ដែល​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ជាពិសេស​ការជួបជុំ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​នានា ដែល​មាន​ជំនឿ​ទៅលើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​តាំងខ្លួន​ជា​តួអង្គ​ព្រហ្ម (​ពួក​អមនុស្ស អំបូរ​ទេវតា​) ដោយ​បាន​បំផុសបំផុល​ប្រជាពលរដ្ឋ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ថា មាន​គ្រោះ​រញ្ជួយ​ផែនដី កើត​មាន​ទឹកជំនន់​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​ឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ប្រញាប់​រត់​មក​ជ្រកកោន​នៅ​ម្តុំ​ដី​ចំការ​របស់​លោក មាន​ទំហំ​ប្រមាណ​ជាង ១២​ហិកតា ស្ថិតនៅ​ភូមិ​ស​រសី ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ក្បែរ​ជើងភ្នំ​គូលែន កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២២​។​

​តួលេខ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ចំនួន​ជិត ២​ម៉ឺន​នាក់​ហើយ នៅ​មិនទាន់​រំសាយ​នៅ​ឡើយ​ទេ ដែល​ជា​ហេតុ​បង្ក​ការព្រួយបារម្ភ​ដល់​អាជ្ញាធរ​អំពី​សុខទុក្ខ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ បរិស្ថាន និង​អនាម័យ​សាធារណៈ ដែល​ទាមទា​ឱ្យ​អាជ្ញាធរ​ខេត្ត សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័​ន្ឋ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​យកចិត្ត​ទុកដាក់ និង​សហការ​គិតគូរ​ដោះស្រាយ​។​

​ក្នុង​កិច្ចប្រជុំ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បា​លើកឡើងថា កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា កន្លង​ទៅ​លោក​ទៅ​ផ្ទាល់ និង​លោក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារជាតិ បាន​ចុះទៅពិនិត្យ​ម្ដង​រួចមកហើយ ព្រមទាំង​បាន​បញ្ជា​ឲ្យ​លោក ខឹម វាសនា បញ្ឈប់​សកម្មភាព​ជួបជុំ​និង​ប្រមូលផ្ដុំ​ក្រុម​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ក៏ប៉ុន្តែ​ការបញ្ជា​នោះ​ត្រូវបាន​លោក ខឹម វាសនា បដិសេធ ហើយ​ស្នើសុំ​ពន្យា​ពេល​រហូតដល់​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២​។​

​លោក ទៀ សីហា បានចាត់ទុក​សកម្មភាព​របស់លោក ខឹម វាសនា ថា​ជា​ទង្វើ​ខុសច្បាប់ និង​កំពុង​ធ្វើ​សកម្មភាព​ឲ្យ​ប្រជាពលរដ្ឋ​ចលាចល និង​ខាតបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន នៅពេលដែល​មាន​ពលក​រ​ខ្មែរ និង​កូរ៉េ​រាប់ពាន់នាក់ បាន​សម្រុក​មកជួបជុំ​តាម​ការលើកឡើង​របស់​លោក​។​

​ទន្ទឹមនឹងនោះ កិច្ចប្រជុំ​បាន​ពិភាក្សា​ជំរុញ​ដល់​គ្រប់​អង្គភាព​មន្ទីរ​ស្ថាប័ន សហការ​រួម​គ្នា​ផ្អែកលើ​ជំនាញ​ដើម្បី​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ផ្នែក​ច្បាប់ សុខុមាលភាព​សង្គម អនាម័យ បរិស្ថាន​សាធារណៈ បញ្ហា​ជំងឺ​រាតត្បាត និង​ផលប៉ះពាល់​សំខាន់ៗ​ជាច្រើន និង​អ្នកចូលរួម​អាច​ខាតបង់​ពេលវេលា​ប្រកប​អាជីវកម្ម ខាតបង់​ការសិក្សា​របស់​កូនចៅ​ផងដែរ​។
​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប នឹង​ត្រៀម​ដើម្បី​រៀបចំ​វិធានការ​ច្បាប់​ប្រឆាំង នឹង​សកម្មភាព​ប្រមូលផ្ដុំ​របស់​ក្រុម​លោក ខឹម វាសនា ប្រសិន​ជា​ហួសពេល​កំណត់​ហើយ​មិន​ព្រម​រំសាយ​។​

​សូម​រម្លឹក​ផងដែរ កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២២ កន្លងមក លោក ខឹម វាសនា មេបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា តាម​ការធ្វើ​វិបស្សនា​របស់​លោក​ឃើញ​ថា ភពផែនដី​នឹង​ត្រូវ​ជន់​លិច​នៅ​ពេល​ខាងមុខ​។ លោក​ក៏​អំពាវនាវ​ឲ្យ​អ្នក​ដែល​គាំទ្រ​ទៅ​ជួបជុំគ្នា​នៅលើ​ដី​ចម្ការ​របស់​លោក ឯ​ជើងភ្នំ​គូលែន​នៃ​ខេត្ត​សៀមរាប ទើប​អាច​រួចផុត​ពី​គ្រោះមហន្តរាយ​បាន​។​

​បន្ទាប់​ពី​ការសរសេរ​លើ​បណ្ដាញ​សង្គម​រួចមក ក៏​មាន​ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ បាន​នាំ​ក្រុមគ្រួសារ ធ្វើដំណើរ​ខ្លះ​តាម​រថយន្ត ខ្លះ​តាម​ម៉ូតូ មក​កាន់​តំបន់​ជើងភ្នំ​គូលែន​យ៉ាង​កុះករ​។ ចំណែក​ពលករ​ខ្មែរ​ខ្លះ ដែល​កំពុង​ធ្វើការ​នៅ​ក្រៅប្រទេស​ក៏​ប្រញាប់​វិលត្រឡប់​មក​កម្ពុជា​វិញ​ដែរ ដោយ​បោះបង់​ការងារ​ដែល​កំពុង​ធ្វើ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ