ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ចំនួន​បី​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ក្របួច​ជាប់​០១​នាក់​ចំណែក​០២​នាក់​ទៀត​រត់​បាត់​ស្រមោល

ជនសង្ស័យ​ចំនួន​បី​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ក្របួច​ជាប់​០១​នាក់​ចំណែក​០២​នាក់​ទៀត​រត់​បាត់​ស្រមោល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ក​រសៀល​ថ្ងៃ​ទី ២៨​ខែ​សីហា​ឆ្នាំ ២០២២ វេលា​ម៉ោង ១៣ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់​ក្រោយពី​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​លួច​យក​ម៉ូតូ ស្ថិត​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មាន​ឈ្មោះ​សេង ឆៃ​អាយុ ៣៦​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ចំណែក​បក្សពួក​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​រីឯ​ជនរងគ្រោះ​មាន​ឈ្មោះ​រ៉េត ដា​រ៉ូ អា យុ ២០ ឆ្នាំ​មាន​មុខរបរ​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដំណាក់​ធំ ២​សង្កាត់​ស្ទឹងមានជ័យ​ទី ៣​ខណ្ឌមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ឯម ភារី នា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ៣​បាន​ប្រាប់ឲ្យដឹង​ថា នៅ​ល្ងាច​ថ្ងៃទី ២៧​ខែ​សីហា​ឆ្នាំ ២០២២ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1Q 4170 ចេញពី​កន្លែង​ជួសជុល​ទូរស័ព្ទ​ទៅ​ផ្ទះជួល​ហើយ​ទុក​នៅ​មុខ​ផ្ទះ​ជួល រួច​ក៏​ដើរ​ទៅ​លេង​ជាមួយ​មិត្ត​ភក្កិ លុះដល់​ម៉ោង ២​និង​៣០​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៨​ខែ​សីហា​ឆ្នាំ​២០២២ ជនរងគ្រោះ​បាន​ត្រឡប់មក​ពី​ដើរលេង​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​អត់​ឃេ​ី​ញ ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ក៏​បាន​ធ្វើ​ការស្រាវជ្រាវ​រហូតដល់​ម៉ោង​១៣​និង​៣០ ថ្ងៃ​ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ក៏​បានឃេ​ី​ញ​ជនសង្ស័យ​ខាងលើ​ដើរ​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ក៏​បាន​ធ្វើការ​ក៏​បាន​ឃាត់​ខ្លួន​យកមក​ធ្វើ​ការសាកសួ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ៣ ចំណែក​បក្សពួក​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​រួម​និង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូលទៅ​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន ៖ ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​មានជ័យ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត ៕


 

Filed in: ព័ត៌មានជាតិ