ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញ​ដល់​អធិការនគរបាល​ក្រុង​-​ស្រុក ត្រូវ​គ្រប់គ្រង និង​ចុះបញ្ជី​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ដែល​មក​ធ្វើ​ការងារ ឬ​មក​ធ្វើ​អាជីវកម្ម​តាម​មូលដ្ឋាន ឱ្យបាន​ត្រឹមត្រូវ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញ​ដល់​អធិការនគរបាល​ក្រុង​-​ស្រុក ត្រូវ​គ្រប់គ្រង និង​ចុះបញ្ជី​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ដែល​មក​ធ្វើ​ការងារ ឬ​មក​ធ្វើ​អាជីវកម្ម​តាម​មូលដ្ឋាន ឱ្យបាន​ត្រឹមត្រូវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ជំរុញ​ដល់​លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក ត្រូវ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​ជំនាញ​ពិសេស​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ បន្ត​ការកសាង​របង​ប៉ុស្តិ៍ ត្រូវ​ផ្តល់​សេវា​រដ្ឋបាល សៀវភៅ​ស្នាក់នៅ អត្ត​សញ្ញាញ​ប័ណ្ណ​សញ្ញ្ជាតិ​ខ្មែរ និង​សេវា​ផ្សេងៗ​ឱ្យបាន​ទាន់​ពេលវេលា ត្រូវ​គ្រប់គ្រង និង​ចុះបញ្ជី​រាល់​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ដែល​មក​ធ្វើ​ការងារ ឬ​មក​ធ្វើ​អាជីវកម្ម​តាម​មូលដ្ឋាន​ឱ្យបាន​ត្រឹមត្រូវ​។​

​ការជំរុញ​បែប​នេះ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២ ក្នុងឱកាស​លោក​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​សីហា ឆ្នាំ​២០២២ (​គិតពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២) និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​ដល់​ស្នងការរង នាយ​ការិយាល័យ​ជំនាញ​ទាំង​៣១ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ មេបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​ទាំង​៤ និង​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ជាច្រើនរូប​។​

​នា​ឱកាស​នោះ​ដែរ លោកស្នងការ បានបញ្ជាក់​ថា ចំពោះ​នគរបាល​ការពារ​ព្រំដែន ត្រូវ​គ្រប់គ្រង​សភាពការណ៍​ព្រំដែន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​បទល្មើស​ទំនិញ​គេចពន្ធ បទល្មើស​ឆ្លងដែន​ខុសច្បាប់ ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរៈ ស្នងការរង​ផែន​សេនាធិការ បាន​ឡើង​ធ្វើ​សេចក្តីរាយការណ៍​ស្តីពី លទ្ធផល​ការងារ​ប្រតិបត្តិការ​របស់​នគរ​បាល​សម្រេចបាន និង​បាន​លើក​អំពី​បញ្ហា​ប្រឈម ចំនុចខ្លាំង ចំណុចខ្សោយ សំណូមពរ​ផ្សេងៗ របស់​កងកម្លាំង​ក្នុង​ការបំពេញ​ការងារ និង​បេសកកម្ម​នា​ពេលកន្លងមក​។​
​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង បំពេញ​ការងារ​រហូត​បាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ គ្រប់​កងឯកភាព ហើយ​ចំនុច​ខ្វះខាត ត្រូវ​ព្យាយាម​បំពេញ តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យា និង​ភាសារ​បរទេស​ជាដើម​៕

Filed in: ព័ត៌មានជាតិ