ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ ចំនួន​៣​ភូមិ ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប្លង់រឹង​)

ប្រជាពលរដ្ឋ ចំនួន​៣​ភូមិ ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប្លង់រឹង​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កណ្តាល​)៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​វត្ថុ ចំនួន ២,១៨២ ប័ណ្ណ ត្រូវបាន​រដ្ឋបាលខេត្ត​កណ្ដាល ចែកជូន​ដល់​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ចំការ​ចិន ភូមិ​បឹង​ថ្នល់ និង​ភូមិ​ចុង​បឹង ភូមិ​ស្ថិតក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២២​នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ០៣​ភូមិ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បានឲ្យដឹងថា ការទទួល​បាន​ប័ណ្ណ​នា​ឱកាស​នេះ​គឺ​មាន​តម្លៃ​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ សូម​ថែរក្សា​ប័ណ្ណ​នេះ​ឱ្យបាន​ល្អ ហើយ​សូមឱ្យ​ខិតខំ​ថែរក្សា​សារ​ដី​នេះ​ទុក​សម្រាប់​បង្កបង្កើន​ផល និង​ទុក​ដល់​កូនចៅ​របស់​យើង​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​អភិបាលខេត្ត​កណ្តាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​នូវ​ស្មារតី​យកចិត្តទុកដាក់​ខិតខំ​អនុវត្ត​ភារកិច្ច បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​របស់​មន្ត្រី​ចុះបញ្ជី​ទាំងអស់ មន្ទីរ​-​អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន ចូលរួម​អនុវត្ត​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ដែល​បាន​ខិតខំ​ពុះពារ​រាល់​ការលំបាក​រហូត​ឈាន​ដល់​ការចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​។ សកម្មភាព​របស់​អស់លោក លោកស្រី ក៏​ជា​ការរួមចំណែក​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បន្តថា ការចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការធានា​កម្ម​សិទ្ធ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​រួមចំណែក​ដល់​ការពង្រឹង យុត្តិធម៌ និង​ស្ថេរភាព​សង្គម​។ ដូច្នេះ​ការ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​នេះ គឺ​ពិតជា​បាន​រួមចំណែក​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខិតខំ​បង្កើន​ផលិតភាព​ក៏​ដូចជា​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ឱ្យ​កាន់តែ​កើនឡើង​ថែម​ទៀត​។​

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បន្ថែមថា បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់ អចលនវត្ថុ ទៅ​បង្កើត​ជា​សិទ្ធ​ប្រាតិភោគ (​ការដាក់​បញ្ចាំ​ដាក់​ហ៊ី​ប៉ូ​តែ​ក​..) ដើម្បី​យកប្រាក់​មក​ប្រើប្រាស់ លើ​កិច្ចការ​ផ្សេងៗ ដែល​ជា​តម្រូវការ​របស់​បងប្អូន ហើយ​ប័ណ្ណកម្មសិទ្ធិ​នេះ​បង្ក​ជា​លក្ខណៈ​ងាយស្រួល​ក្នុង ការធ្វើ​ជា​មរតក ឬ អំណោយ​ចែកជូន​កូនចៅ និង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ក្នុង​ការលក់ ដូរ ឬ​ផ្ទេរក​ម្ម សិទ្ធិ​ផងដែរ​។​

​លោកស្រី ស៊ឹម សុភា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី​ខេត្ត​កណ្ដាល បានឱ្យដឹងថា ការចុះបញ្ជី​រួចរាល់ ក្នុង​ភូមិ​ចំការ​ចិន ភូមិ​បឹង​ថ្នល់ និង​ភូមិ​ចុង​បឹង ដែល​នឹង​ធ្វើ​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ម្ចាស់​កម្មសិទ្ធិ មាន​ចំនួន ២,១៨២​ក្បាលដី ក្នុងនោះ​ភូមិ​ចំការ​ចិន មាន​២៧​ក្បាលដី មិន​ត្រូវ​ចេញ​ប័ណ្ណ ភូមិ​បឹង​ថ្នល់​មាន​១០​ក្បាលដី មិន​ត្រូវ​ចេញ​ប័ណ្ណ ភូមិ​ចុង​បឹង មាន​ចំនួន ៦០៣​ក្បាល​ដី​មិន​ត្រូវ​ចេញ​ប័ណ្ណ​។​

​លោកស្រី​បាន​បន្ថែមថា គិត​មកដល់ពេលនេះ រដ្ឋបាលខេត្ត​បាន​ធ្វើ​ការចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៦៨ លើក​ស្មើ នឹង​២៤៤,៥៩៣​ប័ណ្ណ ហើយ​ថ្ងៃនេះ​គឺជា​លើក​ទី​១៦៩​នៃ​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​វត្ថុ ដែល​នឹង​ត្រូវ​ផ្ដល់ ជូន​ប្រជាពលរដ្ឋ​មកពី​ភូមិ​ចំការ​ចិន ភូមិ​បឹង​ថ្នល់ និង​ភូមិ​ចុង​បឹង ស្រុក​អង្គស្នួល​សរុប​ចំនួន ២,១៨២​ប័ណ្ណ ៕

Filed in: ព័ត៌មានជាតិ