ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំ​វាយតម្លៃ​កម្រិត​កែប្រែ​ខ្លួន​របស់​ទណ្ឌិត ដែល​ត្រូវ​ដាក់​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ឆ្នាំ​២០២២

​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំ​វាយតម្លៃ​កម្រិត​កែប្រែ​ខ្លួន​របស់​ទណ្ឌិត ដែល​ត្រូវ​ដាក់​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កណ្តាល​៖ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល តំណាង​ដ​ខ្ពង់ខ្ពស់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​បានន​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពិនិត្យ និង​ពិភាក្សា​ឱ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ឱ្យ​ទណ្ឌិត ធ្វើយ៉ាងណា​សមស្រប​ទៅនឹង​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា សំដៅ​ជ្រើសរើស​បាន​ទណ្ឌិត​ដែល​បាន​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ជា​អ្នក​មាន​ការ​តាំងចិត្ត​កែប្រែ​ខ្លួន​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ជាតិ​ពិត​ប្រា​ដក អាច​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ​ជាមួយ​ក្រុម​គ្រួសារ ក៏​ដូចជា​ក្នុង​សង្គម​ទាំងមូល​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​កណ្ដាល បាន​ស្នើ​ឡើង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំ​វាយតម្លៃ​កម្រិត​កែប្រែ​ខ្លួន​របស់​ទណ្ឌិត ដែល​ត្រូវ​ដាក់​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ឆ្នាំ​២០២២ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២២​នេះ នៅ​សាលាខេត្ត​កណ្តាល​។​

​ឯកឧត្តម​អភិបាលរង បាន​លើកឡើង​ថា ទណ្ឌិត​ទាំងឡាយ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ត្រូវមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​កំណត់​ដោយ​ច្បាប់ ត្រូវ​ភ្ញាក់រលឹក​ខិតខំ​កែប្រែ​គំនិត​មាយា​ទ​ឱ្យ​ក្លាយទៅជា​ពលរដ្ឋ​សុចរិត ដើម្បី​ធ្វើ​សមាហរណកម្ម​ចូល​រួមរស់​នៅក្នុង​សង្គម​វិញ គោរព​ប្រតិបត្តិ​បាន​យ៉ាង​ហ្មត់ចត់ និង​ត្រឹមត្រូវ តាម​បញ្ជា​ផ្ទៃក្នុង​របស់​ពន្ធនាគារ និង​ជា​គម្រូ​ល្អ​ដល់​ទណ្ឌិត និង​ជន​ជាប់​ឃុំ​ដទៃ​ទៀត ចូលរួម​អនុវត្ត​យ៉ាងសកម្ម និង​ទៀត​ទាត់​នូវ​កម្មវិធី​អប់រំ​កែប្រែ កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​កម្មវិធី​សមាហរណកម្ម ។​

​គួរ​បញ្ជាក់ដែរថា ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​យក​ពិធីបុណ្យ​ចំនួន​០៥ សំរាប់​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ឱ​ទណ្ឌិត ក្នុងនោះ​មាន ៖
១.​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ៧ មករា​។​
២.​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​
៣.​ពិធីបុណ្យ​វិសាខបូជា​។​
៤.​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​។​
៥.​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​។​

​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ ឯម និមល ប្រធាន​ពន្ធនាគារ​ខេត្ត បានឱ្យដឹងថា អង្គភាព​ពន្ធនាគារ​ខេត្ត​កណ្ដាល​បាន​ជ្រើស​យក​ទណ្ឌិត​ចំនួន ២៦​នាក់ ស្រី ០៣​នាក់ មក​ដាក់ជូន គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត ក្នុងឱកាស ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​ពិធីបុណ្យ​ឯង​រាជ្យ​ជាតិ ឆ្នាំ​២០២២ ជា​លទ្ធផល​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរបន្ថយ​ទោស​រយៈពេល ៣​ខែ​មាន​ចំនួន ១៧​នាក់​សម្រេច​អោយ ១៥​នាក់ ទណ្ឌិត​ដែល​បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស​រយៈពេល ៦​ខែ​មាន​ចំនួន ០៣​នាក់​គ្មាន ទណ្ឌិត​ស្នើសុំ​បន្ទូរបន្ថយ​ទោស​រយៈពេល ៩​ខែ​មាន ០៣​នាក់ សម្រេច​ឲ្យបាន ០៣​នាក់ និង​ទណ្ឌិត​ស្នើសុំ​បន្ទូរបន្ថយ​ទោស​រយៈពេល ១២​ខែ​មាន ០២​នាក់ សម្រេច​ឲ្យបាន ០១​នាក់ ទណ្ឌិត​សុំ​លើកលែង​ទោល ០១​នាក់ សម្រេច​ឱ្យ ០១​នាក់ ៕

Filed in: ព័ត៌មានជាតិ