ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកឧត្តមសឹនីយ៍ត្រី អ៊ី ចំរើន ស្នើសុំភាគីថៃលើការប្រើប្រាស់ កាតឆ្លងព្រំដែន ជូនពលរដ្ឋខ្មែរទៅព្រឹកវិលល្ងាច

លោកឧត្តមសឹនីយ៍ត្រី អ៊ី ចំរើន ស្នើសុំភាគីថៃលើការប្រើប្រាស់ កាតឆ្លងព្រំដែន ជូនពលរដ្ឋខ្មែរទៅព្រឹកវិលល្ងាច
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ៖ ជាលើកទីបួនហើយដែល លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងជំនួបពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ បានស្នើសុំអោយខាងថៃ ធ្វើកាតជូនពលរដ្ឋក្រុងប៉ោយប៉ែត បានប្រើប្រាស់ឆ្លងដែលចូលទៅផ្សាររ៉ុងក្លឿ ចេញព្រឹកចូលវិញល្ងាច ដូចកាលពីមុនកូវិដ ។

កិច្ចពិភាក្សាលើកទីបួននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ រវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក នៅនឹងស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ភាគីថៃ ស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កិច្ចពិភាក្សារវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ទោះជាការស្នើលើការអោយពលរដ្ឋខ្មែរ ប្រើកាតចេញចូលនៅមិនទាន់បានលទ្ធផល ក៏ធ្វើអោយការពង្រឹងនៅកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត រវាងភាគីទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសនានា និងបានជួយសម្រួលដល់ភ្ញៀវជាតិ អន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ឲ្យបានឆាប់រហ័ស ហើយផ្តល់ភាពងាយស្រួលដល់ការចេញចូលដល់ពួកគាត់កុំឲ្យមានកកស្ទះ ។

លោកមេប៉ុស្តិ៍បានអោយដឹងទៀតថា នៅកិច្ចពិភាក្សានេះ លោកក៏បានស្នើសុំឲ្យមានការដំណើរការ ការធ្វើកាត (IMGIMIGRATION CARD) ជូនប្រជាពលរដ្ឋខ្មែរក្នុងក្រុងប៉ោយប៉ែត សារឡើងវិញ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សាររ៉ុងក្លឿ ហើយការស្នើសុំនេះ គឺជាលើកទី៤ហើយផងដែរ ។ លោកបញ្ជាក់បន្ថែមចំពោះសំណើរនេះ ខាងភាគីថៃ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តទៀត សម្រេចយ៉ាងណានោះ ខាងថៃនិងជម្រាបជូនដំណឹងនៅពេលក្រោយ ៕

Filed in: ព័ត៌មានជាតិ