ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ត្រួតពិនិត្យ លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ខែ​បន្ត​

កិច្ចប្រជុំ​ត្រួតពិនិត្យ លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ខែ​បន្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​បើក​​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី​ជា​ស្នងការរង​ទទួល​ការងារ​នៅតាម​បណ្តា​ផែន​ជំនាញ​នីមួយៗ ព្រមទាំង​លោកនាយ នាយរង​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ​វរ​: សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៦០១ លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​៩ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ៩៣​ឃុំ​/​សង្កាត់ បាន​ចូលរួម​សរុប​ចំនួន ២២៤​នាក់ ស្រី​ចំនួន ២​នាក់​។​

​ជា​កិច្ច​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​អ្នក​ចាត់តាំង​កម្មវិធី បាន​ជម្រាបជូន​នូវ​របៀបវារៈ​រួចមក លោក​វរសេនីយ៍ទោ ដាន វុត្ថា ស្នងការរង​ផែនកា​រងារ​សេនាធិការ បាន​អាន​របាយការណ៍​ស្តីពី​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​នា​ខែ​ខាងមុខ​។ បន្ទាប់មក​លោក​អធិការ​ទាំង​៩​ក្រុង​/​ស្រុក លោក​ស្នងការរង ទទួល​ផែន និង​លោក​នាយការិយាល័យ​ជំនាញ បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍ ជុំវិញ​បទពិសោធន៍​អនុវត្ត​ការងារ​កន្លងមក និង​ដាក់​ចេញ​ផែនការ​អនុវត្តន៍​ខែ​បន្ត​។​

​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ​ផង​ដែរ​លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​ផ្តោត​យ៉ាង​សំខាន់​ទៅលើ​ការងារ​ជំនាញ​នៅតាម​បណ្តា​ផែន​នី​មួយៗ ដែល​ទទួល​គ្រប់គ្រង​លើ​ការងារ​របស់​ខ្លួន​ជាពិសេស​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ទាំង​៩ និង​ប៉ុស្តិ៍នគរបាល​ទាំង​៩៣ យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប បទល្មើស​នានា ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​ត្រូវ​ដំឡើង​នូវ​បញ្ជី​ឈ្មោះ​មុខសញ្ញា​ក្មេង​ទំនើង​បងធំ​បងតូច អោយបាន​ច្បាស់លាស់​នៅ​តាម​បណ្តា​អធិការដ្ឋាន​ក្រុង​/​ស្រុក​ទាំង​៩ និង នៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៩៣​ឃុំ​/​សង្កាត់ ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​ការងារ​ជំនាញ​ព្រហ្មទណ្ឌ មិនតែប៉ុណ្ណោះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ជម្រុញ​ទៅលើ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អោយ​បាន​ទាំងអស់​គ្នា​នៅតាម​បណ្តា​ឃុំ​/​សង្កាត់ ខិតខំ​យកចិត្តទុកដាក់ ទៅលើ​ការងារ​សន្តិសុខ​និង​ត្រូវ​គ្រប់គ្រង​អោយបាន​ច្បាស់លាស់​រាល់​ការ​ស្នាក់នៅ​របស់​ជនបរទេស នៅតាម​បណ្តា​ក្រុមហ៊ុន នានា​អោយ​បាន​ច្បាស់លាស់​។​

Filed in: ព័ត៌មានជាតិ