ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​ព្រៃវែង អញ្ជើញ​ដឹកនាំ​មន្ដ្រី​រាជា​ការ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​គោរព​វិញាណក្ខន្ធ​សព ត្រូវជា​ឪពុក​បង្កើត របស់​ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល​

អភិបាលខេត្ត​ព្រៃវែង អញ្ជើញ​ដឹកនាំ​មន្ដ្រី​រាជា​ការ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​គោរព​វិញាណក្ខន្ធ​សព ត្រូវជា​ឪពុក​បង្កើត របស់​ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​):​ល្ងាច​ថ្ងៃ​ពុធ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២​នេះ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​ឯកឧត្ដម អភិបាលរង​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​គោរព​វិញាណក្ខន្ធ​សព មហា​វីរិយាភិ​រ័​ក្ខ​សិរី អគ្គ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍ ខេ​រ៉ូ ស៊ុន​ស្រេង ត្រូវជា​ឪពុក​បង្កើត របស់​ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ទទួល​អនិច្ចកម្ម​ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ កាលពី​ថ្ងៃអាទិត្យ ០៩​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២២​។​

​ក្នុង​បរិយាកាស​ដ៏​សែន​រន្ធត់​ក្រៀមក្រំ​សោកសៅ​នេះ ឯកឧត្តម​អភិបាលខេត្ត និង​ក្រុមគ្រួសារ ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី សូម​សំដែង​នូវ​ស​មានទុក្ខ និង​ការសោកស្តាយ​ឥតឧបមា​ជាមួយ ឯកឧត្តម និង​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព និង​សូម​ធ្វើ​គារវកិច្ច​ដោយ​ក្តី​ក្រៀមក្រំ​បំផុត​ចំពោះ​វិញ្ញាណក្ខន្ធ មហា​វីរិយាភិ​រ័​ក្ខ​សិរី អគ្គ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍ ខេ​រ៉ូ ស៊ុន​ស្រេង និង​សូម​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ លោក​សូម​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ