ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

សន្តិសុខ បែក​គំនិត លួច​ម៉ូតូ និង​ទូរស័ព្ទដៃ ពី​កន្លែងធ្វើការ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

សន្តិសុខ បែក​គំនិត លួច​ម៉ូតូ និង​ទូរស័ព្ទដៃ ពី​កន្លែងធ្វើការ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ថា មាន​ករណី​បុរស​ជា​សន្តិសុខ​ម្នាក់ បានធ្វើ​សកម្មភាព លួច ម៉ូតូ​០១​គ្រឿង និង​លួច​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ដែល​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​២២​និង​៣០ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច អគារ​ខុន​ដូរ​លេខ​៣៥ ផ្លូវ​៤៥៦​កែង​១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន នោះ​រួចមក​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ដោយ​ផ្ទាល់ ដល់​ក្រុមការងារ ដែលមាន កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ រស់ ផល្លី​ដាលីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ធ្វើការ និង​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​៥២៨ កែង​២៨៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។

​ដោយ​ចាប់​យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Today ពណ៌​ផ្កាឈូក ស្លាក​លេខ​កំពង់ធំ 1M-0014 និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ដោយ​ក្នុង​នោះ​មាន ទូរស័ព្ទ​ម៉ាក Realme ពណ៌​ខៀវ​ចំនួន​០២​គ្រឿង និង ម៉ាក iPhone 11pro ពណ៌​ស្លែ ០១​គ្រឿង ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ផង​ដែរ​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ឲ្យដឹងថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ពី​កន្លែង​ខ្លួន​ធ្វើការ ពិតប្រាកដ​មែន​។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ