ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

​មហាអយ្យការ អម​សាលាឧទ្ធរណ៍​បាត់ដំបង ចុះ​ធ្វើ​អធិការកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​!

​មហាអយ្យការ អម​សាលាឧទ្ធរណ៍​បាត់ដំបង ចុះ​ធ្វើ​អធិការកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែន​ការងារ​ធនធាន​មនុស្ស តំណាង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍​ស្នងការរង នាយការិយាល័យ មានដូចជា ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​-​ស្រាល ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​នគរបាល​ចរាចរណ៍ ការិយាល័យ​គ្រប់គ្រង​ជនបរទេស និង​លោក​អធិការ អធិការរង​ស្រុក​-​ក្រុង​ទាំង​៩ អញ្ជើញ​ចូលរួម​ការចុះ​ធ្វើ​អធិការកិច្ច​របស់​មហា​អយ្យការ អម​សាលាឧទ្ធរណ៍​បាត់ដំបង ។

​ពិធី​នេះ​￸​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្ដម រៀម ច័ន្ទ​ម្នី និង ឯកឧត្តម ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាឧទ្ទរណ៍​បាត់ដំប​ង តំណាង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា អម​សាលាឧទ្ទរណ៍​បាត់ដំប​ង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម កើត សុ​វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​ឯកឧត្ដម កើត សុ​វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ហា​ប្រឈម​មួយចំនួន​ត្រូវបាន​រកឃើញ​ថា ការកកស្ទះ​សំណុំរឿង​មួយចំនួន មិនមែន​តែ​ខេត្ត​បន្ទាយមានជ័យ​ទេ ខេត្ត​ដទៃ​ទៀត​ក៏​ដូចគ្នា​ដែរ ហើយ​បញ្ហា​ទាំងនេះ​គឺ​បណ្តាលមកពី​ការខ្វះ​នគរបាល​យុត្តិធម៌ និង​ភ្នាក់ងារនគរបាល​យុត្តិធម៌ ដោយសារ​មន្ត្រីនគរបាល​ខ្លះ​មិន​ទាន់​បាន​ស្បថ​និង​មិនទាន់​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​និង​ស្បថ​ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌ គ្មាន​សិទ្ធិ​ចុះហត្ថលេខា​លើ​លិខិត​ស្នាម​ឬ​សំណុំរឿង​ផ្សេងៗ​ឡើយ​។ មន្ត្រី​ដែល​បាន​ស្បថ​ជា​នគរបាល​យុត្តិធម៌​ហើយ​មាន​ចំនួន​តិចតួច​។​

​ឯកឧត្ដម រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាឧទ្ទរណ៍​បាត់ដំប​ង បាន​ថ្លែងថា ការចុះ​ធ្វើ​អធិការកិច្ច របស់​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង មាន​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចការងារ អនុវត្ត​ច្បាប់​អោយមាន​ប្រសិទ្ធភាព ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង និង​ពន្ធនាគារ​ខេត្ត នគរបាល​យុត្តិធម៌​ខេត្ត អយ្យការ​អម​សាលាដំបូង​ខេត្ត​ជា​សមត្ថកិច្ច ៖
– ការចោទប្រកាន់ អោយ​ច្បាស់លាស់​
– ការផ្តន្ទាទោស​អោយបាន​ត្រឹមត្រូវ​
– ការចុះ​បណ្តឹងឧទ្ធរណ៍ ការ​ដាក់​សារ​ណា​ទាន់ពេល រាល់​បណ្តឹង​តំណាង​អយ្យការ​
– ការបញ្ជូន​ជន​ជាប់​ឃុំ​ទៅ​ជំនុំជម្រះ ជៀសវាង​ការលើក​សវនាការ​
– ពិនិត្យ​ចំណាត់ការ​សំណុំរឿង​តំណាង​អយ្យការ​
– តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី​នគ​បាល​យុត្តិធម៌ ប្រជុំ​ជា​ប្រចាំ​
– នីតិ​វ​ធី​ដើម្បី​ទទួល​សម្បទា​ជា​មន្ត្រី​នគ​បាល​យុត្តិធម៌​ស្របតាម​ច្បាប់ និង​ការអនុវត្ត​
– រាល់​បណ្តឹងឧទ្ធណ៍​របស់តំ​ណាង​អយ្យការ ត្រូវ​ដាក់​សារ​ណា ឱ្យ​បាន​លឿន​
– សូម​ការបញ្ជូន​ដីកា​សម្រេច សាលក្រម ព្រហ្មទណ្ឌ​មក​មហា​អយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​
– សូម​ផ្តល់​របាយការណ៍​ចំណាត់ការ​ផ្សេងៗ​របស់​អយ្យការ ឱ្យបាន​ជា​ប្រចាំ​ខែ​
– សូម​ផ្តល់​បញ្ជីរាយនាម​ជន​ជាប់​ឃុំ​ដែល​ជាប់​បណ្តឹងឧទ្ធរណ៍ ឱ្យបាន​ជា​ប្រចាំ​ខែ​
– ដោះស្រាយ​ការ​ខ្វះ​សាលក្រម សាលដីកា របស់​ជន​ជាប់​ឃុំ និង​ការអនុវត្ត​ដីកា​
– ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ជួបប្រទះ​កន្លងមក​៕

Filed in: ព័ត៌មានជាតិ