ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

​អភិបាល​ស្តីទី​ខេត្ត​ពោធិ៍សាត់ បើក​សិក្ខាសាលា សមាណ​រណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥ នៅ​ស្រុក​កណ្តៀង

​អភិបាល​ស្តីទី​ខេត្ត​ពោធិ៍សាត់ បើក​សិក្ខាសាលា សមាណ​រណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥ នៅ​ស្រុក​កណ្តៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ចេង ឡៃ អភិបាលខេត្ត​ស្តីទី តំណាង​លោក ជាវ តា​យ អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​បើក​សិក្ខាសាលា សមាណ​រណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​នៅ​បរិវេណ​សាលា​ស្រុក​កណ្តៀង ដោយ​បាន​ការអញ្ជើញ​ចូល​រូ​ម​ពី​គណៈ​អភិបាលស្រុក ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ តំណាង​អង្គការ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​នាក់​ទៀត​។​

​លោក ចេង ឡៃ ក្នុងនាម​អភិបាលខេត្ត​ពោធិ៍សាត់ និង​ក្នុងនាម​រូបលោក​ផ្ទាល់ សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​កិច្ចសហការ​ល្អ រវាង​មន្ទីរ​អង្គភាព អង្គការ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​កន្លងមក​តែងតែ​គាំទ្រ​ទាំង​ថរិកា បច្ចេកទេស ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ការអនុវត្ត​សកម្មភាព​គម្រាង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​សេវា​នានា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់​ប្រសើរឡើង​។​

​លោក​ថា សិក្ខាសាលា​សមា​រណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ២០២៣-២០២៥ ថ្ងៃ​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត ក្នុង​ការជំរុញ​ឱ្យ​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល ឱ្យ​ទទួលបាន​ជោគជ័យ​។​

​ក្នុង​ការរៀបចំ​សិក្ខាសាលា​សមា​រណកម្ម នា​ថ្ងៃនេះ មាន​គោលបំណង និង​លទ្ធផល​រំ​ទុក​ជាក់លាក់​មួយចំនួន​ដូចជា បង្ក​ឱកាស​ឱ្យ​មាន​ការ​គ្រាំទ្រ​គម្រោង​អាទិភាព សកម្មភាព​វិនិយោគ របស់​ស្រុក និង​ឃុំ ដែល​មិន​មាន​មូល​នីធិ​គ្រាំទ្រ និង​អនុវត្ត​។ សម្របសម្រួល និង​បង្សី​គ្នា​រវាង​គម្រោង សកម្មភាព​វិនិយោគ​ស្រុក និង​ឃុំ គម្រោង​សកម្មភាព​វិនិយោគ​ឃុំ និង​ឃុំ គម្រោង​សកម្មភាព​វិនិយោគ​ស្រុក និង​មន្ទីរ​អង្គភាព អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស ត្រូវ​ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋ​បាល​ស្រុក ជា មួយ​រដ្ឋបាល​ឃុំ និង​ភាគី​ពាក់ព័ន្ធ​នានា​៕

Filed in: ព័ត៌មានជាតិ