ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​ខេត្ត​ព្រះវិហារ បាន​ក្រើនរំលឹក​ដល់​កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែល​បង្ក​អសន្តិសុខ និង​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​

អភិបាល​ខេត្ត​ព្រះវិហារ បាន​ក្រើនរំលឹក​ដល់​កម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែល​បង្ក​អសន្តិសុខ និង​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រះវិហារ​៖ ប្រសាសន៍​ក្រើនរំលឹក​របស់ អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​ថ្លែង ក្នុង​គ្រា​ដែល​លោក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ កងកម្លាំង​នគរបាល​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២២ នៅ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ព្រះវិហារ​។​

​នៅក្នុង​ពិធី​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​នៃ​កងកម្លាំង​ទាំង​៣ ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត និង​កងកម្លាំង​នគរបាល​ខេត្ត ដ៏​ច្រើន​កុះករ ថែមទៀត​ផង​។​

​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​មានប្រសាសន៍ថា សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជានិច្ចកាល​តែង​បាន​គិតគូ និង​យកចិត្តទុកដាក់ ចំពោះ​ភាព​សុខទុក្ខ​របស់ កងកម្លាំងប្រដាប់អាវុធ​ជានិច្ច​។​

​លោក គីម រិទ្ធី បាន​ថ្លែង ក្រើនរំលឹក ដល់​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ទាំងអស់ ត្រូវមាន​វិន័យ​ល្អ បន្ត​អនុវត្ត​រួមគ្នា​ជាមួយ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង ៧​ចំណុច​របស់ រាជរដ្ឋាភិបាល ដែល​បានដាក់ចុះ​ឲ្យ​អនុវត្ត​អស់​រយះពេល​ជាង ១០ ឆ្នាំកន្លងមក ឲ្យទទួល​បាន​ជោគជ័យ​។​

​លោក​អភិបាលខេត្ត បាន​បន្តថា កម្លាំង​នគរបាល​ខេត្ត ត្រូវ​លើកកម្ពស់​សមត្ថភាព និង​ត្រូវ​បំពាក់បំប៉ន​ទាំង​ស្មារតី និង​សតិអារម្មណ៍ ក្នុង​ការចាត់វិធានកា​រ ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការថែរក្សា​សន្តិសុខ​ជាតិ សន្តិសុខ​ផ្ទៃក្នុង ដែល​ជា​បុព្វបទ​ដ៏​សំខាន់ សម្រាប់​បម្រើ​ឲ្យ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ការចូលរួម​បង្ការ​ទប់ស្កាត់ មិនឲ្យ​មាន​អំពើ​ភេរវកម្ម ការពារ​សុវត្ថិភាព​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់​ខេត្ត និង​បន្ត​ខិតខំ​បង្ក្រាប​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​បទល្មើស​គ្រប់​ប្រភេទ ពិសេស បទល្មើស​ដែល​បង្ក​អសន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន និង​សង្គមជាតិ​។​

​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​ថ្លែង ដោយ​ផ្តល់​អនុសាសន៍ គន្លឹះ​សំខាន់ៗ​មួយចំនួន ដល់​អង្គភាព​នគរបាល​ខេត្ត ដើម្បី​ធានាបាន នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម បង្ក​លក្ខណៈ​អំណោយផល ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ បន្ត​ចូលរួម​អនុវត្ត​ឲ្យសម្រេចបាន នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និតិ​កាល​ទី​៦ នៃ​រដ្ឋសភាជាតិ​។ លោក​ថា កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត ត្រូវ​ប្រកាន់​ជំហរ​យ៉ាង​ប្ដូរផ្ដាច់ និង​ប្ដេជ្ញា​ផ្សព្វផ្សាយ អប់រំ ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​កងកម្លាំង​របស់​ខ្លួន កុំឲ្យ​ចូលរួម​ធ្វើបាតុកម្ម​តាម​ការញុះ​ញ៉​ង់​របស់​ពួក​អមិត្រ ទាំង​ក្នុង និង​ក្រៅប្រទេស តាម​គ្រប់​រូបភាព ពិសេស ត្រូវ​ប្ដេជ្ញា​ប្រើប្រាស់​កម្លាំង​គ្រប់​រូបភាព ដើម្បី​ទប់ស្កាត់ និង​អន្តរាគមន៍​នៅ​ហេតុការណ៍​ផ្សេងៗ ដែល​បាន​កើតឡើង​ជា​យថាហេតុ ទោះបីជា​ស្ថានការណ៍​បែបណាក៏ដោយ កងកម្លាំង​ទាំងមូល​ត្រូវ​ហ៊ាន​ធ្វើ​ពលី​កម្ម ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ជាតិ មាតុភូមិ និង​ប្រជាជន ឲ្យមាន​សណ្តាប់ធ្នាប់​ល្អ ត្រូវ​ប្ដេជ្ញា​គោរព និង​អនុវត្ត​បទបញ្ជា​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​គោលការណ៍​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ប្រកបដោយ​ជោគជ័យ​។​

​លោក​អភិបាលខេត្ត គីម រិទ្ធី បាន​ជុះ​រុញ​ដល់​ស្នងការ​នគរបាល​ខេត្ត នៅ​ពេល​ចុះ​បំពេញ​បេស​សកម្ម ចុះ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ត្រូវគោរព​គោលការណ៍ ២​យ៉ាង​ដ៏​សំខាន់ គឺ ១.​ត្រូវ​ឈរ​លើ​ភាពយុត្តិធម៌ គុណធម៌ និង ២.​ត្រូវ​ឈរ​លើ​គោល​ការ​បត្យាប័ន យុត្តិធម៌ ដោយ​គ្មាន​ការរើសអើង ចំពោះ​អ្នក​មាន ឬ អ្នកក្រ អ្នក​មាន​បុណ្យស័ក្តិ ឬ អ្នក​គ្មាន​បុណ្យស័ក្តិ អ្នកតូច អ្នកធំ ពណ៌​សំបុរ ឬ និន្នាការ​នយោបាយ​អ្វី​នោះឡើយ គឺ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ និង​យុត្តិធម៌ ដោយ​ផ្អែក​លើ​មូលដ្ឋាន នៃ​ច្បាប់​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច ប្រជា​សហគមន៍ នៅក្នុង​ខេត្តព្រះវិហារ​ទាំងអស់ គួរ​ផ្លាស់ប្តូរ​ទម្លាប់​ការរស់នៅ និង​ការប្រកប​មុខរបរ ពី​ការកាប់​ឈើ និង​ធនធានធម្មជាតិ ងាក​មក​ប្រកប​រប​ចិញ្ចឹមសត្វ​គោ ក្របី ជ្រូក មាន់ ទា សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ព្រោះ​ជា​របរ​ស្របច្បាប់​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក​ឧត្តមសេនីយ៍ទោ សួស សុខ​ដា​រ៉ា បាន​រាយការណ៍ អំពី សភាពការណ៍​សន្តិសុខ បទល្មើស​ព្រហ្មទណ្ឌ និង​លទ្ធផល​ដែល​បង្ក្រាប​បាន ការប្រឆាំង និង​ការចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ការរក្សា​សណ្តាប់ធ្នាប់ និង​ការធ្វើ​ប្រតិបត្តិការ ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ (​ស្ថិតិ​ប្រជាពលរដ្ឋ ការ​ផ្តល់​សៀវភៅ ក​៤ ជូន​ប្រជាពលរដ្ឋ ៦៩២​គ្រួសារ និង​ផ្តល់​ទុតិយ​ការ ៨២៩​គ្រួសារ​) ការចុះពង្រឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ការអនុវត្ត​កិច្ចការ​នគរបាល និង​សហគមន៍ ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ការកសាង​កម្លាំង​នគរបាល ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ការ​តម្លើង​ឋានរន្តរស័ក្តិ ជាដើម​។​

​ស្របពេល​ជាមួយ​គ្នា​នោះ លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ១០​លាន​រៀល ភេសជ្ជៈ ១០០​កេស និង​កងកម្លាំង​នគរបាល ២៥០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ៤​ម៉ឺន​រៀល ផងដែរ ៕

Filed in: ព័ត៌មានជាតិ