ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ក្នុងករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន

កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ក្នុងករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី​÷ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្គ្រាប​ករណី​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ ២០២២ នា​វេលា​ម៉ោង ១៤ និង ២១ នាទី កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​ពេជ្រា​ដា បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឲ្យប្រើ​ប្រាស់ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មាន​ចំនួន ០២ ទីតាំង​ស្ថិតក្នុង​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី ។​

​ដោយ​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មាន​បទបញ្ជា​ព្រមទាំង​មាន​ការចង្អុលបង្ហាញ​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​ក្នុង​ការបង្ការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​គ្រឿងញៀន​ទូទាំង​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ និង ២១​នាទី លោក​បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រា​ដា និង​លោក​មេភូមិ​ចុង​ផាង ដឹកនាំ​កិច្ច​ប្រត្តិ​ការបញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​មាន​ការសម្របសម្រួល​ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។​

​កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង​បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​ឈ្មោះ តា​ន កន្ធឿ​ន និង​ចំណុច​ផ្ទះ​ឈ្មោះ ស្រ៊ាង ស៉ី​សិត ស្ថិតនៅក្នុង​ភូមិ​ចុង​ផា​ង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។

​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ មានឈ្មោះ ដូចខាងក្រោម​៖
​ទី​១.​ឈ្មោះ វឿន ស៊ា​ង​ហៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​
​ទី​២.​ឈ្មោះ មាស ផា​ល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។
​ទី​៣.​ឈ្មោះ សុខ កុសល់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។
​ទី​៤.​ឈ្មោះ អែម ប្រុស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។
​ទី​៥.​ឈ្មោះ មីន ហ្វា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​
+​ជនសង្ស័យ​ខាងលេ​ី​បាន​ធ្វេី​តេ​ស្តទឹក​ម៉ូ​ត្រ​ជា​លទ្ធផល​វិជ្ជមាន​(+)​ទាំង​៥​នាក់ ។
-​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឆែកឆេ​រ និង ចាប់​យក​សម្ភារៈ វត្ថុតាង​រួមមាន​ដូចខាងក្រោម​៖
១.​ម៉ូតូ ០១​គ្រឿង ម៉ាក WAVE ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​
២.​ទូរ​សព្ទ​ដៃ​ចំនួន ០២​គ្រឿង (​ម៉ាក NOKIA ចុច​ពិល ពណ៌​ខ្មៅ ១​គ្រឿង និង​ម៉ាក VIVO ពណ៌​ផ្ទៃមេឃ ១​គ្រឿង​)
៣.​ឧបករណ៍​កែឆ្នៃ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៥​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពុង​កសាង​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ