ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

ពិធីប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការអភិបាលខណ្ឌចំនួន ៨ រូប

ពិធីប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការអភិបាលខណ្ឌចំនួន ៨ រូប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អភិបាល​ខណ្ឌ​ចំនួន​៨​រូប ដែល​ត្រូវ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចេញ​អនុក្រឹត្យ​តែងតាំង​នោះ ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២​នេះ​។​

​ពិធី​តែងតាំង​នេះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​នៅ​សាលប្រជុំ​ធំ ជាន់​ទី​១១ អគារ “​គ​”​។​

​ចំពោះ​មន្ត្រី​រាជកា​រទាំង​០៦​រូប ដែល​នឹង​ត្រូវ​ផ្ទេរ​ភារកិច្ច​នេះ​៖

*​ទី​១៖ លោក ពេជ្រ កែវ​មុនី ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល​ខណ្ឌមានជ័យ​ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​
*​ទី​២៖ លោក ហែម ដា​រិទ្ធិ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅជា​អភិបាលខណ្ឌ​មានជ័យ​។​
*​ទី​៣៖ លោក ធឹ​ម សំអាន ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ពី​អភិបាល​ខណ្ឌ​បឹង​កេងកង ទៅ​ជា​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​។​
*​ទី​៤៖ លោក សុខ សម្បត្តិ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ទៅ​ជា​អភិបាល​ខណ្ឌ​បឹង​កេងកង​។​
*​ទី​៥៖ លោក លឹម សុភា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល​ខណ្ឌ ៧​មករា ទៅ​ជា​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​។​
*​ទី​៦៖ លោក ថេង សុ​ថុល ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​៥ ពី​អភិបាល​ខណ្ឌ​ចំការមន ទៅ​ជា​អភិបាល​ខណ្ឌ​៧​មករា​។​

​ចំពោះ​អភិបាលខណ្ឌ​ដែល​ត្រូវ​តែងតាំង​ថ្មី​មាន​ចំនួន​០៣​រូប រួមមាន​៖

*​ទី​១៖ លោក សក់ ច័ន្ទ​កញ្ញារិទ្ធ ឋានន្តរស័ក្ដិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ពី​អភិបាលរង​ខណ្ឌ​សែន​សុខ ទៅ​ជា​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
*​ទី​២៖ លោក លោក កៀង ល័​ក្ស ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ពី​អភិបាលរង​ខណ្ឌ​កំបូល មកជា​អភិបាល​ខណ្ឌ​ចំការមន​។​
*​ទី​៣៖ លោក ជា ខេ​មា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ពី​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ មកជា​អភិបាលខណ្ឌ​ដូនពេញ​។​

​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២២ អភិបាលរង​ថ្មី នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចំនួន​៣​រូប ក៏​ត្រូវបាន​ប្រកាស​តែងតាំង​ជា​ផ្លូវការ​ផងដែរ​។ អភិបាលរង​រាជធានី​ភ្នំពេញ​ចំនួន​៣​រូប​រួមមាន​៖ លោក ឃ្លាំង ហួត អតីត​ជា​អភិបាលខណ្ឌ​ជ្រោយចង្វារ​, លោក សុខ ពេញវុ​ធ អតីត​អភិបាលខណ្ឌ​ដូនពេញ និង​លោក ហ៊ុន សុរិទ្ធី អតីត​អគ្គនាយករង អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេ​សន៍​៕​

Filed in: ព័ត៌មានជាតិ