ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ កំពុង​ជួប​បញ្ហា​ដោយ​ប្រជាពលរដ្ឋ​កាត់​របងលួស ដើម្បី​ដឹក​គោ​ឆ្លងកាត់​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ កំពុង​ជួប​បញ្ហា​ដោយ​ប្រជាពលរដ្ឋ​កាត់​របងលួស ដើម្បី​ដឹក​គោ​ឆ្លងកាត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានបញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​បាន​កំពុង​ជួប​បញ្ហា​ដោយសារ​មាន​ប្រជាជន​មួយចំនួន​បាន​លួច​កាត់​របងលួស នៅ​កន្លែង​មួយចំនួន​ដែល​ដាក់​ការពារ ដើម្បី​ដឹក​គោ​ឆ្លងកាត់​នៅ​លើ​ផ្លូវ​នេះ ។ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ក្រុង​ព្រះសីហនុ​នេះ​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង នៅ​ខែ​តុលា ឆ្នាំ​២០២២​ខាងមុខនេះ ដោយ​មិន​យក​ថ្លៃ​សេវា​រយៈពេល​១​ខែ ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា នៅ​ទីស្តីការក្រសួង​ឯកឧត្តម​ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ព្រះសីហនុ​បាន​កំពុង​ជួបប្រទះ​បញ្ហា​មួយ គឺ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាត់​របងលួស​នៅតាម​ដងផ្លូវ ដើម្បី​គាត់​ដឹក គោ​ឆ្លងកាត់​ផ្លូវ ដែល​អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​ឯកឧ្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ស្នើ​ឱ្យ​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ជួយ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អប់រំ និង​ហាមឃាត់​ប្រជាពលរដ្ឋ​កុំឱ្យ​កាត់​លួស​របង​តាម​ដងផ្លូវ​ល្បឿន​លឿន​ជា​បន្ត​ទៀត ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ៖ «​សព្វថ្ងៃនេះ យើង​មានរ​បងសំណាញ់​៤០​ម៉ែត្រ​សងខាង ដោយ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាត់​របងលួស នៅតាម​ដងផ្លូវ ដើម្បី​គាត់​ដឹកគោ​ឆ្លងកាត់​ផ្លូវ ។ ខ្ញុំ​សូម​ស្នើ​ឱ្យ​សម្តេច​ក្រ ឡា​ហោម ជួយ​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​អប់រំ​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​កាត់​លួស​របង នៅតាម​ដងផ្លូវ​ជា​បន្ត​ទៀត ព្រោះថា របងលួស​នេះ ដើម្បី​ឃាំង​កុំឱ្យ​សព្វ​ពាហៈនៈ​ផ្សេងៗ​ដើរ​ឆ្លងកាត់​ការពារ​ដល់​សុវត្ថិភាព អ្នកបើកបរ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​»​។​

​បើ​តាម​ការបញ្ជាក់​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ឱ្យបាន​កាន់តែ​ច្បាស់ ងាយស្រួល​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​នេះ និង​បញ្ជៀ​ស​ពី​គ្រោះថ្នាក់​ចរាចរណ៍ ក្រសួង​បាន​ត្រៀម​ស្ប៉ត​អប់រំ​ចំនួន​៥ ហើយ​ខាង​ក្រុមហ៊ុន​មាន​បំពាក់​កាមេរ៉ា នៅ​ទីបញ្ជាការ​រួមមួយ​ដែល​អាច​មើលឃើញ​នៅតាម​ដងផ្លូវ​គ្រប់​ទីកន្លែង​ទាំងអស់ ដើម្បី​ងាយស្រួល​ពេល​មាន​បញ្ហា​អ្វីមួយ ហើយ​អាច​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា ។​
​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​ថា ម្យ៉ាងទៀត ក្រសួង​ក៏​កំពុង​សហការ​ជាមួយ​ខាង​ក្រុមហ៊ុន ដើម្បី​រក​វិធីសាស្ត្រ​យ៉ាងណា​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ ពេល​គាត់​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​មាន​រថយន្ត​សង្គ្រោះ​ពេល​រថយន្ត​ខូច​មាន​ជាង​ជួសជុល ។​

​ខាង​អគ្គស្នងការ​នគរបាល​ជាតិ មាន​៣​នាក់​ដាក់​ប្រចាំការ នៅ​កន្លែង ត្រួតពិនិត្យ​កាមេរ៉ា ដើម្បី​ធ្វើ​ការសហការ​ជាមួយ​ខាង​ក្រុមហ៊ុន ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ទិញ​បំពាក់​កា​ម៉ា​រ៉ា នៅតាម​ដងផ្លូវ​ផងដែរ ដើម្បី​ធានា​ដល់​សុវត្ថិភាព​អ្នកបើកបរ​នៅ លើ​ផ្លូវ​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ