ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ឃាត់ខ្លួន​មេការ​ម្នាក់ ជុំវិញ​បាតុភាព​ក្នុង​កាស៊ីណូ នៅ​ជ្រៃ​ធំ

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ឃាត់ខ្លួន​មេការ​ម្នាក់ ជុំវិញ​បាតុភាព​ក្នុង​កាស៊ីណូ នៅ​ជ្រៃ​ធំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ឱ្យដឹងថា មាន​ការឃាត់ខ្លួន​មេការ ជុំវិញ​បាតុភាព​ក្នុង​កាស៊ីណូ Golden Phonix Entertainment នៅ​ព្រំដែន​ជ្រៃ​ធំ​។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់​បែប​នេះ ក្នុងពេល​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​អន្ដរក្រសួង​-​ស្ថាប័ន​ទាំង​៦ និង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក គ​.​ជ​.​ប​.​ជ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា បាតុភាព​ក្នុង​កាស៊ីណូ​ក្នុង​កាស៊ីណូ​នេះ អាជ្ញាធរ​ក៏​ឃាត់ខ្លួន​បុគ្គលិក​ម្នាក់ ជា​ជនជាតិ​វៀតណាម ដោយ​មិន​មាន​ឯកសារ​ស្នាក់នៅ​ជាក់លាក់​នៅ​ប្រទេស​កម្ពុជា​នោះទេ​។ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា បុគ្គលិក​នៅ​កាស៊ីណូ​ប្រមាណ ៤០​នាក់ ជា​ជនជាតិ​វៀតណាម​មក​ធ្វើការ​ដោយ​ខុសច្បាប់​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត បានឱ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២​នេះ គណៈបញ្ជាការ​ឯកភាព​ខេត្ត ដឹកនាំ​ដោយ​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល កំពុង​បើក​កិច្ចប្រជុំ​ពិភាក្សា​ទៅ​លើ​ហេតុការណ៍​នេះ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ម្សិលមិញ​នេះ មានការ​បែកធ្លាយ​វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ពី​ការប៉ះទង្គិច​គ្នា​រវាង​រវាង​អ្នកបម្រើ​ការងារ​នៅ​ក្នុង​ការ​ស៊ីណូ Golden Phonix Entertainment ឃុំ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​វៀតណាម​។​

​ក្នុង​វីដេអូ​នោះ គេ​ឃើញ​មនុស្ស​មួយ​ក្រុម​បាន​រត់​សម្រុក​ចេញ​ពី​ខាង​ក្នុង​កាស៊ីណូ ហើយ​លោត​ចុះ​ក្នុង​ទឹកទន្លេ​ព្យាយាម​ហែល​ឆ្លងទៅ​ប្រទេស​វៀតណាម​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បានបញ្ជាក់​ថា ករណី​នេះ​មិនមែន​ហិង្សា​ទេ គឺ​បុគ្គលិក​វៀតណាម រៀបចំ​ផែនការ​ប្រមូលគ្នា​ទម្លុះ​ទ្វាររបង​កាស៊ីណូ​រត់ចេញ ហើយ​ប៉ះ​គ្នា​ជាមួយ​សន្តិសុខ របួស​សន្តិសុខ​៣​នាក់​៕

Filed in: ព័ត៌មានជាតិ