ទាន់ហេតុការណ៍
រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!

លោក ឌី រ័ត្ន​ខេ​ម​រុណ ចុះ​សំរបសំរួល​បើកប្រាក់​ឈ្នួល​ពលកម្ម​ជូន​កម្មករ​ចំនួន ១៣១​នាក់ ក្នុង​ការដ្ឋាន​សំណង់​ធនាគារ​ហត្ថា​

លោក ឌី រ័ត្ន​ខេ​ម​រុណ ចុះ​សំរបសំរួល​បើកប្រាក់​ឈ្នួល​ពលកម្ម​ជូន​កម្មករ​ចំនួន ១៣១​នាក់ ក្នុង​ការដ្ឋាន​សំណង់​ធនាគារ​ហត្ថា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ១៥:០០ នាទី​រសៀល ថ្ងៃ​ព្រហស្បតិ៍​ត ៦​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃទី ១៨ ខែ​សីហា ឆ្នាំ​២០២២ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ និង​តំណាង​ក្រសួង​កា​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​បើក​ប្រាក់ខែ​ជូន​កម្មករ​សរុប ចំនួន ១៣១ នាក់ ដែល​បាន​ធ្វើ​ការតវ៉ា់​ទាមទារ​បើក​ប្រាក់ខែ សម្រាប់​ខែ​កក្កដា របស់​ក្រុមហ៊ុន​សាងសង់ SBS ដែល​ម៉ៅការ​ពី​ក្រុមហ៊ុន SMED ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ភូមិ​៧ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មិន​បើក​ប្រាក់ខែ​ជូន​ពួកគាត់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ មាន​ករណី​កម្មករ​ប្រមាណ​ជា ៤៥ នាក់ បាន​ធ្វើ​ការតវ៉ា់​ទាមទារ​បើក​ប្រាក់ខែ សម្រាប់​ខែ​កក្កដា ពី​ក្រុមហ៊ុន​សាងសង់ SBS ដែល​ម៉ៅការ​ពី​ក្រុមហ៊ុន CMED មិន​បាន​បើក​ប្រាក់ខែ​ជូន​ពួកគាត់ សរុប​ចំនួន ១៣១ នាក់ សរុប​ទឹកប្រាក់​ចំនួន ៥០,០០០​ដុល្លារ​(50,000$)​។ បន្ទាប់មក លោក​ឌី រត្ន័​ខេមរុណ អភិបាលរង​ខណ្ឌ​មានជ័យ និង​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើ​ការបើក​ប្រាក់ខែ សម្រាប់​ខែ​កក្កដា ជូន​កម្មករ​ទាំង ១៣១ នាក់ ក្នុង​នោះ​បើក​បាន​ជាក់ស្តែង ១២៥ នាក់ និង អវត្តមាន ០៦ នាក់ មិនទាន់បាន​បើក​ជាប់រវល់​ទៅ​ស្រុក ប៉ុន្តែ​ក្រុមហ៊ុន បាន​រក្សា​ប្រាក់​ឈ្នួល​ជួន​ពួកគាត់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២២ ក្រុមហ៊ុន​នឹង​បន្ត​បើកប្រាក់​ឈ្នួល​ជូន​ពួកគាត់ ចំនួន ១៥​ថ្ងៃ សម្រាប់ ខែ​សីហា ឆ្នាំ​២០២២​។​

​បន្ទាប់ពី​ទទួលបាន​បើក​ប្រាក់ខែ​រួចមក កម្មករ​បាន​សំដែង​នូវ​សេចក្តីត្រេកអរ​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ជួយ​អន្តរាគមន៍​ជូន​ពួកគាត់ ព្រមទាំង​បាន​ប្រាក់ខែ​ប្រកបដោយ​ក្តី​រីករាយ​បំផុត​៕

 

Filed in: ព័ត៌មានជាតិ