ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ពលរដ្ឋ​ចំនួន​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​រស់នៅ​លើ​ដី​ស្របច្បាប់ !

​ពលរដ្ឋ​ចំនួន​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​រស់នៅ​លើ​ដី​ស្របច្បាប់ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះសីហនុ ៖ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២២​នេះ ប្រជា​ពល​រដ​ចំនួន​៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ក្រុម​ការងារ​ចម្រុះ ដឹកនាំ​ដោយ លោក លៀម សុ​ដា អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ចុះ​អប់រំ​ណែនាំ​តម្រូវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រុះរើ​ខ្ទម​ខុសច្បាប់ ដែល​បាន​សង់​លើ​ទីតាំង​ដី ដែល​ស្ថិតនៅក្នុង​ភូមិ ០១ ឃុំ​អូរ​ត្រេះ​ស្រុក​ស្ទឹង​ហៅ​ខេត្ត​ព្រះសីហនុ ។ កម្មសិទ្ធិឯកជន របស់​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​(SIHANOUK VILLE SEZ)​និង​មួយចំនួន​ទៀត​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​ម្ចាស់​កម្មសិទ្ធិ​វិញ និង​ធ្វើ​កិច្ចសន្យា​ចាកចេញ​ពី​ទីតាំង​ដី​។​

​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​ប្រដាប់​ទៅដោយ កា​បិត ចំ​ពាម​កៅស៊ូ ដុំថ្ម និង​ដប​ប្រេងសាំង បាន​ចេញមុខ​តវ៉ា​រហូត​ដល់​ប្រើ​អំពើហិង្សា​លើ​ក្រុម​ការងារ​ចម្រុះ​ខេត្ត ដែល​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដើម្បី​យក​មក​សួរចម្លើយ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ​។​

​ក្នុង​សមត្ថកិច្ច​បាន​ដឹងថា​មនុស្ស​ទាំង​៤​នាក់​នោះ មាន​ឈ្មាះ ទេព សា​រ៉ា ហៅ​ក្រៅ​ថា ទេព ម៉ៅ​, ឈិន បូ​នី​,​សេង មករា និង ឃួន តា​រ៉ា​។ តាម​ចម្លើយសារភាព​របស់​ជ​ន​ទាំង​៤ បានឱ្យដឹងថា​ការសាងសង់​ខ្ទម​ខុស​ច្បាប់​ក្នុង​ទីតាំង​ខាងលើ គឺជា​ការរៀបចំ​ដោយ​មាន​មេក្លោង​នៅ​ពីក្រោយ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឱ្យ​ចូល​មក​ទិញ​ដី ឬ​ចែក​ដី​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ឯកជន និង​បាន​យក​ប្រជាពលរដ្ឋ​ខែល​។ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បានកំណត់​មុន​សញ្ញា​មេក្លោង​បាន​មួយចំនួន​ហើយ​។​

​ជាមួយគ្នា​នេះ​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ទទួលស្គាល់​កំហុ​សរប​ស់​ខ្លួន និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​បាន​ចាញ់បោក​ការ​ញុះញង់​របស់​មេខ្យល់ សូម​ឱ្យ​រុះរើ​ខ្ទម​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត និង​ចាក់ចេញ​ពី​ទីតាំង​ដី​កម្មសិទ្ធិ​ឯកជន​តាម​កា​រ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។​

​តាម​របាយការណ៍​របស់​អាជ្ញាធរ​បញ្ជាក់​ថា សំណង់​មិន​រៀបរយ​ទាំងនេះ គឺ​ភាគច្រើន​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០២២ និង​មាន​ការកើនឡើង​ក្នុងកំឡុងពេល​យុទ្ធនាការ​ឃោសនា​ក្រុមប្រឹក្សា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​កន្លងមក​នេះ​។ ហើយ​រដ្ឋបាល​ខេត្ត​បាន​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ រុះរើ​ខ្ទម​របស់​ពួកគេ​ចេញ​ម្ដង​រួចមកហើយ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២៕

 

Filed in: ព័ត៌មានជាតិ