ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​មណ្ឌលគិរី ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​ទន្លេស្រែពក និង​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​កោះ​ញែក​

អភិបាលខេត្ត​មណ្ឌលគិរី ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​ទន្លេស្រែពក និង​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​កោះ​ញែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប្រភព​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី​៖ នា​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក ឈឹម កាន អភិបាលរង​ខេត្ត រួម​ទាំង​មន្ទីរ​ពាក់ព័ន្ធ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អាជ្ញារ​ធរ​ស្រុក បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​ទន្លេស្រែពក និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​នា​ពេលកន្លងមក​។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា កន្លងមក​នៅ​ខេត្ត​មណ្ឌលគិរី មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និង​ផ្ទះសម្បែង​មួយចំនួន នៅតាម​បណ្តា​ស្រុក​/​ឃុំ ក្នុង​ខេត្ត មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង តែ​មិន​បណ្តាលឲ្យ​មាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ឡើយ​។

​ក្នុង​ការចុះពិនិត្យ​ស្ពាន​ជី​មាត ១​កន្លែង ដែល​បាក់​ស្រុត​ក្បាលស្ពាន ក្នុងភូមិ​ណង​បួ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ឯកឧត្តម អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញា​រធរ​ស្រុក ចុះ​ពិនិត្យ និង​រៀបចំ​ជួសជុល​ក្បាលស្ពាន ដែល​បាក់​ស្រុត​នោះ ជា​បណ្តោះអាសន្ន ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​អាច​ធ្វើដំណើរ​ទៅ​មក​បាន​។

​ម្យ៉ាងទៀត ក៏​សូម​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ចូន​ខេត្ត ត្រូវ​រៀបចំ​លើក​ផែនការ ដើម្បី​សាងសង់​ស្ពាន​បាឡេ​នេះ ទៅ​ជា​ស្ពានបេតុង​វិញ ដើម្បី​ឲ្យមាន​ភាពរឹងមាំ និង​ប្រើប្រាស់​បាន​យូរអង្វែង​។

​ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ត្រូវ​បន្ត​ខិតខំ​ត្រៀម​បង្ការ​ការពារ​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ជាយថាហេតុ ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេរ​ស្រែ​ពក និង​ទឹកអូរ​ច្បារ មាន​ការកើនឡើង​ដោយ​ជំនន់​ទឹកភ្លៀង​។​

​បន្ថែម​លើស​នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​អាកាសធាតុ​នា​រដូវវស្សា​នេះ ជាពិសេស ត្រូវ​ចូលរួម​ថែទាំ​សុខភាព​ឲ្យបាន​ល្អ តាមរយៈ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​បន្ត​ចូលរួម​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​បង្កា​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត រួម​ទាំង​ក្រុម​ការងារ ក៏​បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​កែឆ្នៃ​ឫស្សី ទៅ​ជា​ឧបករណ៍ប្រើប្រាស់ ឫ​គ្រឿង​តុបតែង​ក្នុង​គេហដ្ឋាន របស់​ក្រុមហ៊ុន បា​ម​ប៊ូ​សា ដែល​មាន​ទីតាំង​នៅ​ភូមិ​ថ្មី ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​៕

Filed in: ព័ត៌មានជាតិ