ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលអូ​រ​ជ្រៅ ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​មើល​ស្ថានភាព ទឹក​អូរ តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ នៅក្នុង​ភូមិសាស្ត្រ

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលអូ​រ​ជ្រៅ ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​មើល​ស្ថានភាព ទឹក​អូរ តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ នៅក្នុង​ភូមិសាស្ត្រ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រុង​ប៉ោយប៉ែត ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​បញ្ជា​អោយ លោក អនុសេនីយ៍ឯក ប៊ុន ឆាយ​ដែន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលអូ​រ​ជ្រៅ នឹង​នាយរង​ប៉ុស្តិ៍ ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​មើល​ស្ថានភាព ទឹក​អូរ តាម​បន្ទាត់​ព្រំដែន កម្ពុជា ថៃ ក្នុង​ភូមិសាស្ត្រ មាន​ភូមិ​ចំនួន ៣ គឺ​ភូមិ​ប៉ោយ​ប៉ែត ភូមិ​ក្បាល​កោះ ភូមិ​អូរ​ជ្រៅ នៅក្នុង​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលអូ​រ​ជ្រៅ បានឱ្យដឹងថា​៖ ស្ថានភាព​ទឹកអូ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា ថៃ នៅពេល​នេះ​ហាក់​ហក់​ឡើង បន្តិច​ពី​ម្សិលមិញ តែ​ពុំ​ទាន់​មាន​អ្វី​គួរអោយ​ព្រួយបារម្ភ​ឡើយ​។​

​ក្នុងឱកាស​នោះ​ដែរ​៖​លោក អនុសេនីយ៍ឯក ប៊ុន ឆាយ​ដែន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលអូ​រ​ជ្រៅ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ​ត្រូវ​មានការ ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ក្នុង​រដូវវស្សា​នេះ​អាច​នឹង​ជន់​លិច​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង អាច​នឹង​អូ​ធ្លាក់​មក​ពី​ប្រទេស​ថៃ​តាម​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ អាច​នឹង​ជន់​លិច​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ