ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ល្បែងស៊ីសង​ប្រជល់មាន់​អន​ឡាញ​តាម​កញ្ចក់​ទូរទស្សន៍ កំពង់​រីក​ដូច​ផ្សិត​ក្នុងស្រុក​រមាស​ហែក អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ សំងំស្ងៀម មិន​បង្ក្រាប​…(​វគ្គ​១)

ល្បែងស៊ីសង​ប្រជល់មាន់​អន​ឡាញ​តាម​កញ្ចក់​ទូរទស្សន៍ កំពង់​រីក​ដូច​ផ្សិត​ក្នុងស្រុក​រមាស​ហែក អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ សំងំស្ងៀម មិន​បង្ក្រាប​…(​វគ្គ​១)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែ​សីហា​ឆ្នាំ​២០២២
​ស្វាយរៀង ៖ ប្រជាពលរដ្ឋ​បានអោយដឹងថា ល្បែង​ស៊ីសង​អន​ឡាញ​ខុសច្បាប់ ប្រភេទ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ ស្ថិតនៅក្នុង​ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​ទីតាំង​ជាប់​ផ្លូវ​១៣​កែង​ផ្លូវ​៣២៤ កំពុងបើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង តែ​អាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់​ពន្ធ័ ហាក់​សំងំស្ងៀម មិន មាន​វិធាន ការ​ទប់ស្កាត់​ឬ​បង្ក្រាប ឡើយ​។​

​ទីតាំង​ខាងលើ ក៏​កំពុង​ធ្វើអោយប៉ះពាល់​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​និង​សន្តិសុខ​សង្គម​។​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​ឃុំ​គ្មាន​សុខ​សុវត្ថិភាព ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ​សិត​សឹងតែ​កើតចេញ អំពី​បទល្មើស​ល្បែងស៊ីសង ខុស​ច្បាប់​ទាំង​នេះ​ឯង ។​

​ប្រភព​បាន​បន្តថា ទីតាំង​ជល់​មាន់​អន​ឡា​ញ ខាងលើ បើក​លេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នក​ចូល​ទៅ​ប្រមូល​ម្ដុំ​គ្នា​លេង​យ៉ាងច្រេីន កុះករ អ្នកខ្លះ​ចាញ់​អស់​លុយ អ្នកខ្លះ​អស់​ម៉ូតូ ដល់​ផ្ទះ​អាច​បង្ក​បញ្ហា​ដល់​គ្រួសារ​ទៀត​ក៏​មាន​។​

​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​ខាងលើ​បងប្អូន​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក​វរ​សេនី​ឯក សំ សំអុល អធិការ​ស្រុក​រមាស​ហែក​នឹង​លោក ឧត្ដមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​ខេត្ត​ស្វាយរៀង មេត្តា​ចាត់​កំលាំង​ជំនាញ​ឱ្យ​ចុះ​មក​ទប់ស្កាត់​និង បង្ក្រាប បន​ល្បែងស៊ីសង ខុស​ច្បាប់​ទាំងនេះ​ផង​ទាន និង​ជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?​។​

​សូម​រំលឹក​ថា​ទីតាំង​ល្បែងស៊ីសង​ខាងលើ​នេះ​ធ្លាប់មាន​អង្គភាព​ផ្សេង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ម្តង​រួចមក​ហើយ​តែ​ទីតាំង​នេះ​នៅ​បើ​លេង​បាន​យ៉ាង​រលូន​មិន​មានកា​រំខាន​ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​ឡើយ​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹងរង​ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ នឹង​ម្ចាស់​ទីតាំង​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត​សុក្រឹត​និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ