ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រហែស​បាត់ ប្រយ័ត្ន​គង់ អាវុធហត្ថ​តាម​ទាន់ ចោរ​ម្នាក់​ត្រូវ​អស់លក្ខណ៍​!

ប្រហែស​បាត់ ប្រយ័ត្ន​គង់ អាវុធហត្ថ​តាម​ទាន់ ចោរ​ម្នាក់​ត្រូវ​អស់លក្ខណ៍​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆាង សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​ចារ ឃុំ​ព្រៃ​រំ​ណេង ស្រុក​មេសាង​ខេត្ត​ព្រៃវែង ត្រូវបាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌចំការមន សហការគ្នា ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្លូវ​មុន្នី​វង្ស ជិត​ក្រសួង​អភិវឌ្ឍន៍ជនបទ សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០ និង ៣០​នាទី ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី លួច​កាច់​ក​ម៉ូតូ និង​បាន​ចាប់​យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki Nex ស៊េរី​ឆ្នាំ​២០១៤ ពណ៌​លឿង ពាក់​ស្លាក​លេខ : ភ្នំពេញ 1CO-4702 ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផងដែរ​។​

​តាម​វិធានការ​ជំនាញ ជនសង្ស័យ ឆាង សុភ័ក្ត្រ ព្រម​សារភាព​ថា កាលពី​ម៉ោង ១០​ៈ​៣០​នាទី ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២២

​ខ្លួន​ដើរ​រើស​អេតចាយ មកដល់​ចំណុច​ហាង​មី យីហោ មី​៣១០ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​០១ ខណ្ឌ​បឹង​កេងកង បាន​ឃើញ​ជនរងគ្រោះ​ចត​ម៉ូតូ​ដោយ​មិន​បាន​ដក​សោរ​ចេញ ដោយ​ឃើញ​ឱកាសល្អ ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ឡើង​ជិះ​ម៉ូតូ​នោះ​រត់​គេចខ្លួន ស្រាប់តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ តាម​ចាប់ខ្លួន​បាន​តែ​ម្តង​។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ