ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​អន​ឡា​ញ នៅ​ភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង សង្ស័យ​ឆ្នាំងបាយ​របស់​លោក​អធិការ​ស្រុក​ថ្មគោល​!

ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​អន​ឡា​ញ នៅ​ភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង សង្ស័យ​ឆ្នាំងបាយ​របស់​លោក​អធិការ​ស្រុក​ថ្មគោល​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ មហាជន​បាន​លើកឡើង​ថា បច្ចុប្បន្ននេះ មាន​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ នៅក្នុង​ភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្ត​បា​តើ​ដំបង បាន​បើក​ដំណើរការ​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ញញើត​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បន្តិច​សោះឡើយ ហើយ​ម្យ៉ាងវិញទៀត សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទំនង​ទីតាំង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​ខាងលើនេះ ជា​ឆ្នាំងបាយ​របស់​លោក​សេង លុច អធិការ​ស្រុក​ថ្មគោល ផង​ក៌​មិនដឹង ទើប​មិន​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​តាម​បទបញ្ជារ របស់​ឯកឧត្តម​នេត​
​សាវឿន និង​សម្តេច​ក្រឡាហោម​សខេង​។​

​មហាជន​ខាងលើ​បាន​លើកឡើង​ទៀត​ថា​?​ពួកគាត់​ធ្លាប់បាន រាយ​ការណ៌​ជូន​សមត្ថ​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​មាន​ចំណាត់ការណ៌ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​សោះឡើយ​?​ទំនង​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់ តាម​អន​ឡា​ញន​ខាងលើ​នេះ​សង្ស័យ ជា​ឆ្នាំងបាយ​របស់​លោក​អធិការនគរបាល​ស្រុក​ថ្មគោល ផង​ក៌​មិនដឹង​។​

​សូមជម្រាបថា ល្បែងស៊ីសង​គឺជា​អំពើ​ល្មើស​ច្បាប់ ដែល​រាជ​រដ្ឋភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​លោក​តែងតែ​ចេញ​បទបញ្ជា​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​រាជធានី​ខេត្ត ត្រូវ​នាំ​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​អោយ​ខាង​តើ​បាន ដើម្បី​ចូលរួម​អនុវត្តន៌​តាម​គោលន​យោបា​យ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៧​ចំណុច​។​

​ពាក់ព័ន្ធ​និង​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ ដែល​កំពុងតែ​ដំណើរការ​យ៉ាង​រលូន ហើយ​បែរជា​សមត្ថកិច្ច នៅក្នុង​មូលដ្ឋាន​បាន​រក្សា​ភាពស្ងៀតស្ងាត់​បែបនេះ អាច​ដូច​ជា​ការលើកឡើង របស់​មហាជន​ពិតប្រាកដ​មែន​? ដោយ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ខាងលើនេះ អាច​ទំនងជា​ឆ្នាំងបាយ​របស់​លោក សេង លុច អធិការ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដូច​ការលើក​ឡើង​របស់​មហាជន ពិតប្រាកដ​មែន​ទើបបានជា លោក សេង លុច បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ប្រជា​ពលរដ្ធ​រស់​នៅក្នុង​មូលដ្ធាន​បាន​សំណូមពរ​ដល់ឯ​ឧត្តម ឧត្តមសេនីយ៍ទោ សាត គីម​សាន ស្នងការ​ខេត្ត​បាត់ដំបង និង​ឯកឧត្តម លុខ លូ អភិបាលខេត្ត​បាត់ដំបង មេត្តា​ជួយ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បី​អនុវត្តន៌​តាម​គោលន​យោបា​យ​ភូមិ​ឃុំ មាន​សុ​វត្ថ​ភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​សហការី​

Filed in: ព័ត៌មានជាតិ