ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចេញ​បញ្ជា​អោយ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ និង​ស្រាវជ្រាវ​អោយ​ស៊ីជម្រៅ ករណី​បង្ក្រាប​បទល្មើស​រហូត​បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចេញ​បញ្ជា​អោយ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ និង​ស្រាវជ្រាវ​អោយ​ស៊ីជម្រៅ ករណី​បង្ក្រាប​បទល្មើស​រហូត​បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា នេះ បាន​ចេញ​បទបញ្ជា​បន្ទាន់​មួយ​ដើម្បី​ស្រាវជ្រាវ​អោយ​ស៊ីជម្រៅ​ពាក់ព័ន្ធ​ករណី​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​រហូត​បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​នៅ​ហាង​កាហ្វេ​មួយកន្លែង ស្ថិត​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយ ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​សង្កត់ធ្ងន់ថា អ្នក​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​លើ​ករណី​នេះ ត្រូវ​ឃាត់ខ្លួន​ទុក​ម្ដុំ​សិន ហើយ​បើ​រកឃើញ​មាន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​រហូត​ធ្វើ​ជនរងគ្រោះ​ស្លាប់​ពិតមែន បុគ្គល​ណា​អ្នកប្រព្រឹត្ត​ត្រូវ​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ​២០២២ សាច់ញាតិ​ជនរងគ្រោះ ដែល​បាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ឈ្មោះ NearadeyDin(Madam Store) បាន​លើកឡើង​ថា «​យើងខ្ញុំ​ជា​ក្រុមគ្រួសារ​ជនរងគ្រោះ​សព​ឈ្មោះ សួង ឌ័ន អាយុ​47​ឆ្នាំ វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២២ នៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយ ខេត្ត​កំពង់ធំ នៅវេលា​ម៉ោង​៥​ល្ងាច មាន​ប៉េអឹម​ចាប់​លោក​ឪពុក​ខ្ញុំ​ទៅ​សង្កត់​ត្រង់ចំណុច ក រហូត​គាត់​ដកដង្ហើម​មិន​ចេញ រហូត​គាត់​ផុតដង្ហើម​នៅលើ​ឡាន​។

​យើងខ្ញុំ​សូម​គោរព​ស្នើសុំ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណ​:​កម្ម​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា សូមមេត្តា​ជួយ​ស្វែងរក​យុត្តិធម៌​ដល់​ពុក​យើងខ្ញុំ​ផង ដែល​បាន​រង​នូវ​អំពើ​ដ៏​សាហាវ​ព្រៃផ្សៃ និង​អមនុស្សធម៌​បែបនេះ​។​

​យើងខ្ញុំ​ជា​ក្រុមគ្រួសារ​សព​សង្ឃឹមថា សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម កែវ រ៉េមី នឹង​ជួយ​ផ្តល់​នូវ​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ឆាប់ៗ​ខាងមុខ​នេះ​ជាក់​ជាមិនខាន​»​។

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា នេះ បាន​ចេញ​បទបញ្ជា​បន្ទាន់​មួយ​ដើម្បី​ស្រាវជ្រាវ​ឲ្យ​ស៊ីជម្រៅ​ពាក់ព័ន្ធ​ករណី​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​រហូត​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយ ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​សង្កត់ធ្ងន់ថា អ្នក​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​លើ​ករណី​នេះ ត្រូវ​ឃាត់ខ្លួន​ទុក​ម្ដុំ​សិន ហើយ​បើ​រកឃើញ​មាន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​រហូត​ធ្វើ​ជនរងគ្រោះ​ស្លាប់​ពិតមែន បុគ្គល​ណា​អ្នកប្រព្រឹត្ត​ត្រូវ​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២២ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ទទួល​របាយការណ៍​ពី​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ រាយការណ៍​អំពី​ការឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដែល​ប្រព្រឹត្ត​លេង​ល្បែងស៊ីសង (​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ​) ក្នុងចំណោម​នោះ​មាន​ជនសង្ស័យ​ឈ្មោះ សួង ឌ័ន ម្នាក់​ផង​ដែរ ក្នុងពេល​ដែល​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ពេល​ដែល​កំពុង​ធ្វើដំណើ​រ​នោះ ដល់​មុខ​វត្ត​បល្ល័ង្ក ភូមិ​បល្ល័ង្ក ស្រុក​បារាយណ៍ ឈ្មោះ សួង ឌ័ន ក៏​បាន​និយាយថា មិន​ស្រួលខ្លួន ស្របពេល​នោះ​ជនសង្ស័យ​នោះ​មាន​អាការៈ​ស្លេកស្លាំង ដកដង្ហើម​កាន់តែ​ញាប់ ពេលនោះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ជួយ​ធ្វើ​ចលនា​បេះដូង និង​បន្ត​ដំណើរ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សន្ទុក បារាយណ៍ ខេត្ត​កំពង់ធំ ដើម្បីឱ្យ​គ្រូពេទ្យ​ធ្វើ​ការសង្គ្រោះ ប៉ុន្តែ​ពេល​ដល់​មន្ទីរពេទ្យ​ឈ្មោះ សួង ឌ័ន បាន​ស្លាប់​បាត់បង់​ជីវិត​។ រីឯ​ការ​ចុះផ្សាយ​នូវ​ព័ត៌មាន​របស់​គណនី ហ្វេ​សប៊ុក ឈ្មោះ Nearadey Din នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២២ កងរាជអាវុធហត្ថ​ទទួលយក​នូវ​ព័ត៌មាន​នេះ ដើម្បី​យកទៅ​ធ្វើការ​ស្រាវជ្រាវរ​ក​សាក្សី និង​ភស្តុតាង​បញ្ជាក់បន្ថែម​។​

​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​បញ្ជាក់ជូន​សាធារណជន អ្នកសារព័ត៌មាន និង​ក្រុមគ្រួសារ​នៃ​សព​ជ្រាបថា កងរាជអាវុធហត្ថ នឹង​ធ្វើការ​ស៊ើប​សង្កេត ស្រាវជ្រាវ​ករណី​នេះ​ឱ្យបាន​ច្បាស់លាស់ ត្រឹមត្រូវ​តាមច្បាប់ រក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​នៃ​សព តាមរយៈ​ការចុះ​ធ្វើ​ចំពោះ​កិច្ច​ដល់​កន្លែងកើតហេតុ ដោយ​ក្រុមការងារ​ចំពោះ​កិច្ច នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕

Filed in: ព័ត៌មានជាតិ