ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គ្រឿងញៀន​ជាង​២៦​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​!

គ្រឿងញៀន​ជាង​២៦​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ក្រោម​ការបញ្ជា​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គ្រឿងញៀន ជាច្រើន​ប្រភេទ សរុប ២៦​គីឡូក្រាម ២​ខាំ (២៦.១៩៩៨ គីឡូក្រាម​) ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​មាន​ភស្តុតាង​កំណត់​មុខសញ្ញា​បាន​ជាក់លាក់ ឈាន​ដល់​ការបង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង​២០:៤៥​នាទី ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ នៅ​ចំណុច ផ្ទះ​លេខ A6-1577 ផ្លូវ​បេតុង ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ គឺ ឈ្មោះ ហ៊ីម ឆេង​ហ៊ួ​រ​សុដាវី​ដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង ឈ្មោះ ហ៊ាត រ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។

​វត្ថុតាង​ពាក់ព័ន្ធ ដែល​អាវុធហត្ថ បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​នេះ​រួមមាន​៖ គ្រឿងញៀន​ចម្រុះ​សរុប ២៦​គីឡូក្រាម ២​ខាំ​, សារធាតុ​ផ្សំ​ជា​វត្ថុ​រាវ ចំនួន​១៥​ដប​, ជញ្ជីង​ថ្លឹង​ចំនួន​០៥, ម៉ាស៊ីន​សម្រាប់​លាយ​ថ្នាំញៀន ចំនួន​០២, ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទិច​ចំនួន​០៥ ព្រមទាំង ឧបករណ៍​វេច​ខ្ចប់​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា យក​ទៅ​បន្ត ការស្រាវជ្រាវ ទៅកាន់​គោលដៅ​មួយកន្លែង​ទៀត នៅក្នុង​អឹផាត​មិន​មួយ ស្ថិតក្នុង​ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយ​ឆែក​ឃើញ​សារធាតុ​ផ្សំ កាកសំណល់​គ្រឿងញៀន ឧបករណ៍​សម្រាប់​លាយ និង​កែច្នៃ​គ្រឿងញៀន​មួយចំនួនទៀត​។

​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ទាប់ពី​បានបញ្ចប់​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​។​

Filed in: ព័ត៌មានជាតិ