ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​ព្រះវិហារ អញ្ជើញ​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន នៅលើ​ប៉ើយ​តា​ឌី និង​ចុះសួរសុខទុក្ខ​កងកម្លាំង​ឈរជើង​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​

អភិបាល​ខេត្ត​ព្រះវិហារ អញ្ជើញ​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន នៅលើ​ប៉ើយ​តា​ឌី និង​ចុះសួរសុខទុក្ខ​កងកម្លាំង​ឈរជើង​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និង​លោកជំទាវ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​មន្ដ្រីរាជការ​ជុំវិញ​ខេត្ត ធ្វើ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន នៅ​ចំនុច​ប៉ើយ​តា​ឌី​លើ​ប្រាសាទ​ព្រះវិហារ ស្ថិតនៅ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែល​ពិធី​នេះ មានការ អញ្ជើញ ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំងបី ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត សស​យក ព្រមទាំង​មន្ដ្រីរាជការ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ។​

​ពិធី​អុជ​ធូប​បួងសួង ថ្វាយ​ភ្លេងពិណពាទ្យ និង​គ្រឿង​សក្ការៈបូជា​ជាច្រើន​មុខ​នាពេលនេះ ដើម្បី​ឧទ្ទិស​ដល់​បារមី​លោកតា​ឌី និង​ឧទ្ទិស​ដល់​បារមី​វត្ថ​ស័ក​សិទ្ធ​ទាំងអស់​ក្នុង​លោក ប្រទាន​ពរជ័យ សិរី​មង្គល បវរ​មហាប្រសើរ​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ ឲ្យ​ជៀសផុត​ពី​រោគ​ភ័យ​ទាំងពួង ពិសេស​ជំងឺ​កូវី​ត​១៩ ។ ព្រមទាំង​ឧទ្ទិស​កុសលផល​បុណ្យ​ទាំងឡាយ ជូន​ដល់​បុព្វការី​ជន​មាន​យុទ្ធជន យុទ្ធ​នារី ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះ ជាតិ​មាតុភូមិ​ឱ្យ​ឆ្លង​ផុត​ពី​ភព​ខ្មៅ​ងងិត និង​សង្គ្រាមរ៉ាំរ៉ៃ​អស់កាល​ជា​យូរ​ឆ្នាំ រហូត​ធ្វើឱ្យ​ប្រទេសជាតិ មាន​សុខសន្ដិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​រហូត​មាន​អ្វីៗ​គ្រប់​យ៉ាង​ដូច​សព្វថ្ងៃនេះ​។​

​បន្ទាប់ពី​ពិធី​បួងសួង​ត្រូវបាន​បញ្ចាប់​រួចមក ឯកឧត្តម​អភិបាលខេត្ត​បាន​ដឹកនាំ​ក្រុមការងារ ចុះ​សួរ សុខទុក្ខ កងកម្លាំង​ដែល​ឈរជើង​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ ។ ថ្លែង​ក្នុង​ឱកាស​ចុះ​សួ​សុខទុក្ខ នៅពេលនោះ ឯកឧត្តម​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កងកម្លាំង ដែល​កំពុង​ឈរជើង​ការពារ នៅតាម​បន្ទាត់​ព្រំដែន និង​នៅតាម​គោលដៅ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ការងារ ប្រកប​ដោយ​ការ ទទួលខុសត្រូវ​ខ្ពស់​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុងឱកាស​នោះ​ឯកឧត្តម​និង​លោកជំទាវ​ក៏បាន​នាំមក​នូវ​ថវិការ​មួយចំនួន​ជូន​កងកម្លាំង​និង​អង្គភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ