ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៨​កើត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​។​

​នា​ឱកាស​នោះ ឯកឧត្តម ប្រាក់ សុវណ្ណ បាន​ធ្វើ​របាយការណ៍​អំពី សមិទ្ធផល​នានា​បាន​កើតឡើង​ក្នុង​អាណត្តិ ៣​ឆ្នាំ ១​ខែ​នៃ​ការ​កាន់​មុខតំណែង​ជា​អភិបាល​ខេត្ត​ព្រះវិហា​ររ​បស់​ឯកឧត្តម ក្នុងនោះ​មានដូចជា​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធធារាសាស្ត្រ ការកែលម្អរ​សោភ័ណ្ឌភាព​បរិស្ថាន សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់សេវា​សាធារណៈ ការងារ​សង្គមកិច្ច ការដោះស្រាយ​ទំនាស់​ដីធ្លី និង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ជាដើម​។​

​ឯកឧត្តម ប្រាក់ សុវណ្ណ ក៏​បាន​យក​ឱកាស​នេះ សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ ចូលរួម​អបអរ​សារ​ទរ​យ៉ាង​ក្រៃលែង ចំពោះ​ឯកឧត្តម គីម រិទ្ធី ដែល​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ និង​ឯកឧត្តម​អភិបាលរង​ខេត្ត​ដែល​ក៏​ប្រកាស​តែងតាំង ក្រោម​អ​ធីបតី​ភាពដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​ឱកាស​នេះ​ផងដែរ​។​

​ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ អម​ដោយ​អភិបាលរង​ខេត្ត បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​ជូន​សម្ដេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​សេចក្ដីទុកចិត្ត​ទូលថ្វាយ និង​បាន​ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​។ ឯកឧត្តម អម​ដោយ​អភិបាលរង​ខេត្ត​ថ្មី​ក៏​ថ្លែង​ប្ដេជ្ញាចិត្ត​ចូលកាន់​មុខ​តំណែង​នេះ​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុងនាម​សម្ដេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​ខេត្ត​ព្រះវិហារ ក្រុមការងារ​រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការ​សង្គម​ស៊ីវិល ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះវិហារ ដែល​បាន​សហការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​

​សម្ដេច​ក្រឡាហោម​ក៏​បាន​កោតសរសើរ​ចំពោះ​ការគ្រប់គ្រង​សភាពការណ៍​ក្នុង​ក្របខ័ណ្ឌ​ខេត្ត​ទាំងមូល​បាន​យ៉ាង​ល្អ​ប្រើ​សើរ ពិសេស​ការការពា​រ​សន្តិសុខ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ធ្វើឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ វាយតម្លៃ​ជា​ទូទៅ​ថា​ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ស្រប​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​។​

​សម្ដេច​ក្រឡាហោម បាន​មាន​ប្រសា​ន៍​ថា ទន្ទឹម​នឹង​ឯកឧត្តម គីម រិទ្ធី ចូលកាន់​មុខ​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​អភិបាលរង​ខេត្ត​ថ្មី​ចូលកាន់​តំណែង​ដែរនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អតីត​អភិបាល​ខេត្ត​ព្រះវិហារ នឹង​ត្រូវ​បន្ត​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ ជំនួស​ឯកឧត្តម ឡុង សុវណ្ណ ដែល​បាន​សុំ​លាឈប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​

​សម្ដេច​ក្រឡាហោម​ក៏​បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ឯកឧត្តម ឡុង សុវណ្ណ និង​ឯកឧត្តម ប្រាក់ សុវណ្ណ ដែល​បាន​ខិតខំ​សម្របសម្រួល និង​ដឹកនាំ​ការងាររដ្ឋបាល និង​ការអភិវឌ្ឍ​ខេត្ត​ព្រះវិហារ ក្នុងពេល​កាន់​មុខតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អភិបាល​ខេត្ត​ព្រះវិហា​រនា​រយៈពេល​កន្លង​ទៅ និង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ឯកឧត្តម គីម រិទ្ធី ដែល​មាន​បទពិសោធន​កាន់​មុខតំណែង​ជា​អភិបាលរង​ខេត្ត​កណ្ដាល មុនពេល​ចូល​កាន់​មុខតំណែង​ជា​អភិបាល​ខេត្ត​ព្រះវិហារ​។​

​សម្ដេច​សង្ឃឹម​ជឿជាក់ថា​ឯកឧត្តម​អភិបាលខេត្ត​ថ្មី នឹង​ប្រើប្រាស់​សមត្ថភាព និង​បទពិសោធ​ដឹកនាំ​បន្ត​ការអភិវឌ្ឍ​បន្ថែម​ទៀត​នូវ​សមិទ្ធផល និង​ស្នាដៃ​នានា​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​មុនៗ​សម្រេចបាន ដើម្បីឱ្យ​ខេត្តព្រះវិហារ​កាន់តែ​មាន​ការរីកចំរើន​។ សម្ដេច​ក្រឡាហោម ក៏​បាន​ស្នើ​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង ថ្នាក់ដឹកនាំ មន្ទីរ​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ស្រុក ក្រុង ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​វុ​ធ និង​ប្រជាពលរដ្ឋ ផ្ដល់​ការគាំទ្រ​ឯកឧត្តម គីម រិទ្ធី​។​

​ពី​វេទិកា​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី ពិសេស​អភិបាល​ខេត្ត​ព្រះវិហារ​ថ្មី យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដែល​ភាគច្រើន​ក៏​បាន​នាំ​ចូល​តាម​ច្រកព្រំដែន​ខេត្តព្រះវិហារ​ជាប់​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​។ សម្ដេច​បាន​ស្នើ​ថា​«​កង​យុទ្ធ​ពល​ខេមរភូមិន្ទ កងកម្លាំង​នគរបាលជាតិ​ដែល​ឈរជើង​តាម​ព្រំដែន និង​អាជ្ញាធរ​សមត្ថកិច្ច​ទាំងអស់​ដែល​នៅតាម​ព្រំដែន​ត្រូវ​សហការ​គ្នា ហើយ​កុំ​ឃុបឃិត​ជាមួយ​ពួក​ជួញដូរ​គ្រឿងញៀន​ឱ្យសោះ​»​។​

​សម្ដេច​បន្ថែម​ថា​ក្រៅតែពី​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សន្តិសុខ​សង្គម បញ្ហា​គ្រឿងញៀន​នេះ​ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ ឬ​លាង​លុយ​ក​ខ្វល់ ដែល​អាច​ធ្វើឱ្យ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ត្រូវ​ចាត់​បញ្ចូល​ក្នុង​បញ្ជី​ប្រផេះ ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ក្រៅពីនេះ បញ្ហា​គ្រឿងញៀន​ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​អំពើ​ភេរវកម្ម ដែល​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​កំពុង​យកចិត្តទុកដាក់​ប្រឆាំង​ផងដែរ​។​

សម្ដេច​ក៏​បាន​ផ្ដល់​ការណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ទាំងអស់​នៃ​ខេត្ត​ព្រះវិហារ យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព ក្នុងនោះ​រាប់​ទាំង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។ ជាមួយគ្នានេះ សម្ដេច​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ដោះស្រាយ​សំណើរ សំណូមពរ បញ្ហា​ប្រឈម និង​មតិយោបល់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​យកចិត្តទុកដាក់​ទប់​ស្កាប់ការ​កាប់បំផ្លាញព្រៃ​ឈើ និង​ថែរក្សា​ធនធានធម្មជាតិ​៕

Filed in: ព័ត៌មានជាតិ