ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មរណៈភាព​របស់ សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រំជួល​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​!

មរណៈភាព​របស់ សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រំជួល​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សហការី បាន​នាំយក ថវិកា​ចំនួន ៥,០០០,០០០​រៀល និង​គ្រឿងឧបភោគ បរិភោគ រួមមាន ៖ ត្រីខ ៥​យួរ មី ៥​កេស ភេសជ្ជៈ ៥​កេស អង្ករ ៤​កា​រ៉ុង ចូលរួម​បុណ្យសព លោក​ព្រិន្ទបាលឯក ឃួន វិសាល សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​ពាំនាំ​នូវ​មតិ​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ម្តាយ​សព នៅ​គេហដ្ឋាន ភូមិ​តា​រាប ឃុំ​គគីរ ស្រុក កៀនស្វាយ ខេត្ត​កណ្ដាល​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ផ្តាំផ្ញើ​នូវ​អារម្មណ៍​រំជួលចិត្ត ពេល​ដែល​បាន​ដឹងថា សព​សមាជិក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​នេះ​មាន​ប្អូនស្រី​វិបល្លាស​ស្មារតី​ចាកចោល​ផ្ទះ ឪពុក​ទើបតែ​ទទួលអនិច្ចកម្ម​ថ្មីៗ ហើយ​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​ព្រោះតែ​ក្រៀមក្រំ​មិនទាន់​អាច​ធ្វើ​ចិត្ត​បំភ្លេចប្តី​បាន ឯ​ខ្លួន​ឯង ខំ​ឆ្លៀត​សុំ​ច្បាប់​ប្រធាន​ក្រុម ដើម្បី​បាន​ទៅ​កំដរ​មើលថែ​លួងលោម​ម្តាយ តែ​មិន​នឹកស្មាន​ថា​បែរ​ក្លាយទៅជា​ជួប​រឿង​អកុសល គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ ត្រូវ​រថយន្ត​ធំ​កិន​ស្លាប់ តាម​ទៅ​កំដរ​ឪពុក​ដែល​ទើប​អនិច្ចកម្ម ធ្វើឲ្យ​អ្នក​ម្តាយ​កាន់តែខ្លោ​ចចិត្តខ្លាំ​ង​ទ្វេរ​ឡើង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ទឹកចិត្ត​សណ្តោស​ប្រណី របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល លោក​តែងតែ​គិតគូ​ពី​សុខទុក្ខ ដល់​កងកម្លាំង​គ្រប់​ប្រភេទ ជា​ពិសេស​បាន​ចាត់​តំណាង​នាំយក​ថវិកា និង​គ្រឿងឧបភោគ បរិភោគ មក​ចូលរួម​បុណ្យសព​សមាជិក អាវុធហត្ថ​រាជធានី​ភ្នំពេញ នាពេលនេះ​៕

Filed in: ព័ត៌មានជាតិ