ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ទាំង ៣ នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​កាច់​ម៉ូតូ​ចំនួន ពីរ​គ្រឿង

ជនសង្ស័យ​ទាំង ៣ នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​កាច់​ម៉ូតូ​ចំនួន ពីរ​គ្រឿង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជនសង្ស័យ​ចំនួន ៣ នាក់ ជា​មុខ​ស​ញ្ញ​លួច​ម៉ូតូ​(​កាច់​ក​ម៉ូតូ​) ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បង្ក​ករណី​ថ្មី កាច់​ម៉ូតូ​ចំនួន ពីរ​គ្រឿង ។

​ថ្ងៃ​សៅរ៍​១០​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​និង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​៣០​នាទី កម្លាំង​ជំនាញ​បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ យឹម វិរះ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ពាក្យបណ្ដឹង​និង​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០២២ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់ បាន​លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង
១/​ម៉ាក​ឃ្លិច ពណ៍​ខ្មៅ​លាយ​លឿង
២/​ម៉ាក​ឃ្លិច ពណ៍ ស​¬​លាយ​ខ្មៅ ។​

​ហើយ​ម៉ូតូ​ខាង​ទាំង​ពីរ​នេះ​ទុក​នៅ​មុខ​អាគារ​ធ្វើការ របស់​បុគ្គលិក​ជនជាតិ​ឥណ្ឌូនេស៊ី ដោយ​ចាក់​សោ​ក៏​ត្រឹមត្រូវ រហូត​ព្រឹក​ឡើង​ដល់​ថ្ងៃទី​២៤ កក្កដា ២០២២ បានដឹង​ថា​បាត់ នឹង​បាន​ឆែក​កាំ​មេ​រ៉ា​សុ​វត្ថ​ភាព​ចោ​មាន​គ្នា​៣​នាក់ ។ ឈ្មោះ យឹម វិរះ ជា​សន្តិសុខ​តំណាងអោយ​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​ជា​ម្ចាស់​ម៉ូតូ​។​

​ដើមបណ្ដឹង​សំណូមពរ​សូម​អោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​ម៉ូតូ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ក្រោយមក​ទៀត​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​៣០​នាទី កម្លាំង​ជំនាញ​បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ គឹម វណ្ណះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ប៉ា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ពាក្យបណ្ដឹង​និង​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០២២ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់ បាន​លួច​យក​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ស្កុប​ពីរ ពណ៍​ក្រហម ក្រ​ម៉ៅ សេរី​ឆ្នាំ​២០១៣ លេខ​តួ​៨០១៨២១១ ស្លាក​លេខ បាត់ដំបង 1O-4585 ដែល​ពេលនោះ​ខ្លួន​បាន​អោយ​ម៉ូតូ​ប្អូន​ខ្ចី​ម៉ូតូ​ទៅរ​កអី​ញាំ​នៅក្រៅ​លុះ​ម៉ោង​ប្រហែល​ជិត​២៤​ប្អូន​របស់​ឈ្មោះ គឹម វណ្ណះ បាន​ត្រឡប់​ពី​ក្រៅ​វិញ​ដើម្បី​ទៅ​បន្ទប់​គេង លុះ​ដល់​បន្ទប់​ជួល​ក៏​ឃើញ​ម្ចាស់ផ្ទះ​ផឹក​ស៊ីពីមុខ​ផ្លូវ​ចូល​បន្ទប់ ប្អូន​របស់​ឈ្មោះ គឹម វណ្ណះ ក៏​មិន​ហ៊ាន​បណ្ដើរ​ម៉ូតូ​ចូល​បន្ទប់​ក៏​សម្រេចចិត្ត​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​ដោយ​គិត​ថា​ម្ចាស់ផ្ទះ​នឹង​បណ្ដើរ​ម៉ូតូ​ចូល​ក្នុង​អោយ ហើយ​ខ្លួន​ក៏​ឡើង​លើ​ទៅ​បន្ទប់​គេង​បាត់ លុះ​ព្រឹក​ឡើង​មិន​ឃើញ​ម៉ូតូ​ក៏​ឆែក​កាំ​មេ​រ៉ា​ទើប​ដឹងថា​បាត់​។​

​ដើមបណ្ដឹង​សំណូមពរ​សូម​អោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​ម៉ូតូ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​បន្ទាប់ពី​បាន​ទទួល​បណ្ដឹង​រួច​កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឆែក​កាំ​ម៉េ​រ៉ា​សុវត្ថិភាព និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​។​

​រហូត​ដល់​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​ទាបភ្លឺ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​នៅ​ចំនុច​ផ្ទះសំណាក់​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ យក​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ​។​

​ជនសង្ស័យ​មាន ទី​១​ឈ្មោះ ប៊ូ រតនា ហៅ​ចាវ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​មណ្ឌល​៩ ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុខរបរ​មិន​ពិតប្រាកដ ។ ទី​២ ឈ្មោះ ជួង រ៉ា​សល់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ក្រោយមក​ទៀត​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​ឈ្មោះធូ ចាន់ថុល ហៅ​ថុល ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ពិតជា​បាន​លួច​(​កាច់​ក​ម៉ូតូ​) របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​

​ពេល​នេះ​កម្លាំង​ជំនាញ​បាន ស្រាវ​វ​ជ្រាវ​រក​ឃើញ​ម៉ូតូ​បាន​ចំនួន​៥​គ្រឿង ស្នើសុំ​ប្រគល់​ជូន​ទៅ​ម្ចាស់​ម៉ូតូ ដើម្បី​យក​ទៅ​ប្រើប្រាស់​វិញ​។

​សូមបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ជា​មុខ​ស​ញ្ញ​លួច​ម៉ូតូ​(​កាច់​ក​ម៉ូតូ​)​យ៉ាង​សកម្ម​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​។​

​កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ដើម្បី​កសាង​សំណុំរឿង​បញ្ជួន​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ