ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង បំពាក់​ឋានន្ដរស័ក្ដិ និង​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ ជូន​មន្ដ្រីនគរបាល​ជាតិ​

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង បំពាក់​ឋានន្ដរស័ក្ដិ និង​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ ជូន​មន្ដ្រីនគរបាល​ជាតិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ត្បូងឃ្មុំ​៖ ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ឧត្ដមសេនីយ៍ត្រី ម៉ុន មា​គ៌ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្ដរស័ក្ដិ និង​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ ជូន​មន្ដ្រីនគរបាល​ជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​សាលប្រជុំ​ធំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។​ក្នុង​ពិធី​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោកនាយ​ការិយាល័យ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៦១៥ និង​៦១៧ លោក​អធិការ​ក្រុង​-​ស្រុក ទាំង​៧ និង​មន្ត្រី​ដែល​ទទួល​បាន​ការ តែងតាំង បំពាក់​ឋានន្តរសក្តិ និង​លិខិត​សរសើរ ក្នុង​អង្គពិធី ។​

​ក្នុងឱកាស​នោះ​ដែរ ឧត្តមសេនីយ៍​ស្នងការ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់ មន្ត្រីនគរបាល​ទាំងអស់ ដែល​ទើប​ទទួល​តំណែង និង​តម្លើង​ឋានន្តរស័ក្តិ ព្រមទាំង​ទទួលបាន​លិខិត​សរសើរ ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច ដែល​ថ្នាក់លើ ប្រគល់ជូន អនុវត្ត​តួនាទី​ភារកិច្ច​តាម​ឋានានុក្រម ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​ល្អប្រសើរ​។ ការប្រកាស​តែងតាំង និង​តម្លើង​ឋានន្តរស័ក្តិ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​បំរើ​ការងារ មិន​ខ្លាច​នឿយហត់​កន្លងមក រីឯ​អ្នក​មិនទាន់​បាន​តែងតាំង និង​បំពាក់​ឋានន្តរស័ក្តិ គឺ​ថ្នាក់លើ​នឹង​រៀបចំ​ជូន​ពេល​ក្រោយ ។​

​ជាងនេះទៅទៀត សូម​ឱ្យ​នគរបាល​ទាំងអស់ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ​អង្គភាព ស្ថាប័ន​ផ្សេងៗ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បន្ដ​ខិតខំ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ហើយ​សូម “​អរគុណ​សន្តិភាព​” ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃ និង​យើងខ្ញុំ​ទាំងអស់គ្នា​គាំទ្រ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន នាយករដ្ឋមន្ត្រី នាពេល​អនាគត ៕

Filed in: ព័ត៌មានជាតិ