ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ត្រី តេង ច័ន្ទ​ណាត អញ្ជើញដឹក​នាំ​កិច្ចប្រជុំ​ផែនការងា​រព្រ​ហ្ម​ទណ្ឌ​

លោក​ឧត្តមសេនីយ៍ត្រី តេង ច័ន្ទ​ណាត អញ្ជើញដឹក​នាំ​កិច្ចប្រជុំ​ផែនការងា​រព្រ​ហ្ម​ទណ្ឌ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប ៖ នា​រសៀល​ថ្ងៃ​អង្គារ ៥​ កើ​ត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤:០០​នាទី លោក​ឧត្តមសេនីយ៍ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផែន​ការងារ​ព្រហ្មទណ្ឌ​ដែល​រៀបចំ​ធ្វើ​នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី​លោកស្នងកា​ររ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ស្រាល នាយ នាយរង​ការិយាល័យ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានបញ្ជាក់​ថា : កិច្ចប្រជុំ​នេះ គឺ​តែងតែ​ប្រព្រឹត្ត​ទៅ​រៀងរាល់ខែ និង​រៀងរាល់​ឆមាស ដើម្បី​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​ការងារ​ជំនាញ​ដែល​បាន​អនុវត្ត និង​ត្រូវ​អនុវត្ត​បន្ត ។​
​ ​
​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​បាន​លើ​ក​សរសើរ​ដល់​កងកម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ដែល​ខិតខំ​ប្រឹងប្រែង​ចូលរួម​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ខេត្ត​សៀមរាប និង​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​កងកម្លាំង​ព្រហ្មទណ្ឌ​យកទៅអនុវត្ត​បន្ត :
១. ពង្រឹង​វិន័យ​កងកម្លាំង ០០៦ បន្ថែមទៀត ។​
២. បន្ត​ផ្សព្វផ្សាយ និង​ពង្រឹង​ការងារ​ជំនាញ​ព្រហ្មទណ្ឌ ។​
៣. ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ។​
៤. បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង ៕

Filed in: ព័ត៌មានជាតិ