ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការបើក​ប្រាក់ឧបត្ថម្ភ​គ្រួសារ​សព​ស្លាប់​ដោយសារកូ​វីដ

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការបើក​ប្រាក់ឧបត្ថម្ភ​គ្រួសារ​សព​ស្លាប់​ដោយសារកូ​វីដ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ​សីហា ឆ្នាំ​២០២២ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការបើក​ប្រាក់ឧបត្ថម្ភ​ជូន​គ្រួសារ​សព ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ តាម​បណ្តា​សង្កាត់​ទាំង​៧ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​
​ក្នុងនោះ​មាន​សមាសភាព​ចូលរួម ដូចខាងក្រោម​៖
១. លោក ប្រាំង សុផល នាយក​រដ្ឋបាល​ខណ្ឌ ។​
២. លោក ហេង វ៉េង​ហួត អនុប្រធាន​ការិ​-​សង្គមកិច្ច និង​សុខមាលភាព​ខណ្ឌ ។​
៣. លោក នេ​ត ថា​រី​ម មន្ត្រី​ការិ​-​ផែនការ ហិរញ្ញវត្ថុ ខណ្ឌ​។​
៤. លោក លោកស្រី ចៅ​សង្កាត់​ទាំង​៧ ។​
៥. មន្ត្រី​ទទួលបន្ទុក ជំងឺ​កូវី​ដ​-១៩ សង្កាត់​ទាំង​៧​។​
​នា​ឱកាស​នេះ​ដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ បាន​មានប្រសាសន៍ថា សូម​លោក លោកស្រី ចៅ​សង្កាត់​ទាំង​៧ ត្រូវ​ធ្វើ​របាយការណ៍​បន្ទាន់ និង ធ្វើការ​ផ្ទៀងផ្ទាត់​អោយបាន​ច្បាស់លាស់ ចំនួន​អ្នក​ស្លាប់​ដោយសារកូ​វីដ​-១៩ ក្នុង​មូលដ្ឋាន ពីព្រោះ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ មាន​ចំនួន ២៦៦ នាក់ ទើប​ទទួលបាន​ប្រាក់ឧបត្ថម្ភ ១៩៦​នាក់ នៅ​មិន​បាន​ទទួល​ចំនួន ៧០​នាក់​ទៀត​។​

Filed in: ព័ត៌មានជាតិ