ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន តំណាង​ក្រុមហ៊ុន យូ​នី​ស៊ី​ធី ២​នាក់ ដែល​ឆបោក​ប្រាក់​ពលរដ្ឋ​អស់​ជាង​១០​ម៉ឺន​ដុល្លារ​

ឃាត់ខ្លួន តំណាង​ក្រុមហ៊ុន យូ​នី​ស៊ី​ធី ២​នាក់ ដែល​ឆបោក​ប្រាក់​ពលរដ្ឋ​អស់​ជាង​១០​ម៉ឺន​ដុល្លារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

តាកែវ ​៖ ​នគរ​បាល​ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ជា​តំណាង​ក្រុមហ៊ុន យូ​នី​ស៊ី​ធី ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​នៅក្នុង​កំពត និង ខេត្តតាកែវ ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ។​

​លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគ​បាល​ស្រុក​ត្រាំកក់ ថ្លែងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នេះ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ បាន​មក​ដាក់​ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច​ស្រុក​ត្រាំកក់ ។​
​ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ ជៀន វុទ្ធី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បី​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង ឈ្មោះ ឈិន វ៉េ​ត អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ទ្រព្យ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្ត​កំពត ។​

លោក​អធិការ​ស្រុក​ត្រាំកក់ បាន​បន្តថា ជនរងគ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង ទី​១ ឈ្មោះ ចាន់ ចី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ឈើ​ក្រម ឃុំ​ស្នាយ​អញ្ជឹ​ត ស្រុក​ជុំ​គី​រី ខេត្ត​កំពត ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់ ២៨០០០​ដុល្លារ និង​ប្រាក់​រៀល​អស់ ៦​លាន​រៀល​។ ទី​២ ឈ្មោះ ណុប ចាន់ណា ភេទ​ស្រី​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ប្រមូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្ត​កំពត ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់​៣៨៣០០​ដុល្លារ​។ ទី​៣​ឈ្មោះ ក​យ ជា ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​ស្នាយ​អញ្ជឹ​ត ស្រុក​ជុំ​គី​រី ខេត្ត​កំពត ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់​ប្រាក់​អស់ ៧០០០​ដុល្លារ និង​ទី​៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ទ្រព្យ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្ត​កំពត ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់ ៤០០០០​ដុល្លារ​។​

លោក​អធិការ​ស្រុក​ត្រាំកក់ ឌុ​ក ធី​យ៉ា បាន​បន្ថែមថា ក្រោយពី​ទទួល​បណ្ដឹង​នឹង​ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ ព្រមទាំង​មាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ ឯកឧត្ដម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ សមត្ថកិច្ច​ក៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ មក​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។​

ដោយឡែក លោកស្រី ក​យ ជា តំណាងឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ទាំង ៤​នាក់ ខាងលើ បាន​ថ្លែងឲ្យដឹងថា ជនរងគ្រោះ​សង្ឃឹម​ថា​សមត្ថកិច្ច​ក៏​ដូចជា​តុលាការ នឹង​ជួយ​ធ្វើយ៉ាងណា​អោយ​ជនសង្ស័យ​ក៏​ដូចជា​តំណាង​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី សង​ប្រាក់​ត្រលប់​មក​ពួកគាត់​វិញ​ព្រោះ​លុយ ដែល​ពួក​គាត់​យក​ទៅ​អោយ​ក្រុមហ៊ុន គឺជា​លុយ​ដែល​ទៅ​ខ្ចី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​លុយ​មួយចំនួន​ទៀត​បាន​ទៅ​ខ្ចី​ចងការ​គេ​ដែល​នាំ​ឲ្យ​ទាំងលុយ​ការនិង​ដើម​ចេះ​តែ​ឡើងជា​រៀងរាល់ថ្ងៃ ៕

Filed in: ព័ត៌មានជាតិ