បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ (ដឹកនាំដោយ)
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្ដា ស្នងការរង ទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នឹងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ៖លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្ដា ស្នងការរង ទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបងប្អូន រស់នៅមានអសន្តិសុខនិងបទល្មើសផ្សេងៗត្រូវរាយការណ៍មកកម្លាំងប្រចាំបញ្ជា តាមរយ:លេខទូរស័ព្ទមានដូចខាងក្រោមដើម្បីកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលវេលាផងដែរ៕