ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នេះ​ជា​លទ្ធផល លួច​លុយ​ដុល្លារ​ពិត​១៧០០​ដុល្លារ រួច​ប្តូរ​ដាក់​លុយ​ដុល្លារ​សែនខ្មោច ចូល​កាបូប​ភ្ញៀវ​វិញ​

នេះ​ជា​លទ្ធផល លួច​លុយ​ដុល្លារ​ពិត​១៧០០​ដុល្លារ រួច​ប្តូរ​ដាក់​លុយ​ដុល្លារ​សែនខ្មោច ចូល​កាបូប​ភ្ញៀវ​វិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កំពង់ឆ្នាំង ​៖ ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវបាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ឃាត់ខ្លួន យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដោយ​ចោទប្រកាន់ ថា បាន​លួច​លុយ​ដុល្លារ​ពិត​ចំនួន​១៧០០​ដុល្លារ រួច​ប្តូរ​ដាក់​លុយ​ដុល្លារ​សែនខ្មោច ចូល​កាបូប​វិញ ពេល​ជនរងគ្រោះ​ទៅ​ហាង​ម៉ាស្សា ។​

​បទល្មើស នេះ កើតឡើង​កាលពី​យប់​ម៉ោង​១២ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ហាង​ម៉ាស្សា​កោស​ជប់ យីហោ​ឈ្មោះ 777 ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ​មាន​គ្នា​៤​នាក់ រួមមាន ៖
១, ឆេន ធិន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ (​អ្នក​លួច​លុយ​ដុល្លារ​ពិត​ហើយ​ប្ដូរ​ដាក់​លុយ​ដុល្លារ​សែន​) ។​
២, ឆេន សារី​ន ភេទ​ស្រី អាយុ ២៩​ឆ្នាំ (​អ្នកសមគំនិត​លួច​) ។​
៣, ស៊ឹម នៀង ភេទ​ស្រី អាយុ ២៤​ឆ្នាំ (​អ្នកសមគំនិត​លួច​) ។​
៤, ទឹម ស្រី​រ៉ី​ម ភេទ​ស្រី អាយុ ២៤​ឆ្នាំ (​អ្នកសមគំនិត​លួច​) ។​
​ជនសង្ស័យ​ទាំង​៤​នាក់ មាន​ទីលំនៅ​ភូមិពានី ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ