ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ខឹង​ប្រពន្ធ​បាញ់​មេឃ​៤​គ្រាប់​ផ្អើល​ទាំងយប់ ព្រឹក​ឡើង​ប៉ូលិស​ខេត្ត​សៀមរាប​ចាប់ខ្លួន​!

ខឹង​ប្រពន្ធ​បាញ់​មេឃ​៤​គ្រាប់​ផ្អើល​ទាំងយប់ ព្រឹក​ឡើង​ប៉ូលិស​ខេត្ត​សៀមរាប​ចាប់ខ្លួន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ សមត្ថកិច្ច​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័័យ​ម្នាក់ យក​ទៅ​សួរនាំ បន្ទាប់​ពី​ផ្ទុះ​អាវុធ​ចំនួន​៤​គ្រាប់​។​

​ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើតឡើង នៅវេលា​ម៉ោង ២២​និង ១៦​នាទី​ថ្ងៃ​ទី​៣០ ខែកក្កដា​ឆ្នាំ ២០២២ នៅផ្ទះ​វីឡា​មួយកន្លែង ស្ដិតក្នុង​ក្រុម​ទី​៦ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បានឲ្យដឹងថាៈ ករណី​បាញ់​បោះ​សេរី​នេះ បង្ក​ឡើង​ជនសង្ស័យ​ឈ្មោះ សុឹង ប៊ុន​ណា ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ មុខរបរ អ្នកជំនួញ នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​ប្រភព​បាន​បន្តថាៈ ជនសង្ស័យ​បាន​បាញ់​ឡើង​លើ ចំនួន​៤ គ្រាប់​អាវុធ​ម៉ាក​K59 លេខ​2249 ផលិត​នៅ ប្រទេស​រុស្សុី ក្រោយពី​បាញ់​ហើយ ជនសង្ស័យ បាន​ចូល​ក្នុង​បន្ទប់ដេក​ដោយ​កាន់​កាំភ្លើង​ទៅ​ជាមួយ​។​
​ករណី​នេះ​កម្លាំ​សមត្ថកិច្ច​បាន​ហ៊ុំ​ព័ទ្ធ​ខាងក្រៅ​តាំងពី​យប់​រហូត ដល់​ម៉ោង​៧​និង​១០​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​។​

​ទើប​កម្លាំង​សមត្ថកិច្ច​ចំរុះ (​កងរាជអាវុធហត្ថ​និង​នគរបាល​) ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង ថេង សំណាង ។​
​បាន​នាំ​ខ្លួន​ឈ្មោះ ស៊ឹង ប៊ុន​ណា ភ្ជាប់​ជាមួយ​អាវុធ​K59 មួ​យ​ដើម​បង់​២ គ្រាប់​០៦​គ្រាប់ យក​ទៅ​ស្នងការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​បើតាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ដឹងថាៈ មូលហេតុ​នៃ​ការបាញ់បោះ​សេរី​ពី​សំណាក់ បុគ្គល​លោក ស៊ឹង ប៊ុន​ណា បែបនេះ ផ្ដើម​ចេញ​ដោយ​សារ​ខឹង​នឹង​របស់​ប្រពន្ធ ៕

Filed in: ព័ត៌មានជាតិ