ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សុំ​ច្បាប់​មេ​ទៅ​មើល​ថែ​លួងលោម​ម្តាយ តែ​ក្លាយ​ជា​ស្លាប់​ទៅ​តាម​ឪពុក​!

សុំ​ច្បាប់​មេ​ទៅ​មើល​ថែ​លួងលោម​ម្តាយ តែ​ក្លាយ​ជា​ស្លាប់​ទៅ​តាម​ឪពុក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

យុវជន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ ត្រូវ​បាន​រថយន្ត​កុងតឺន័រ​សណ្តោង​កន្ទុយ កិន​ពី​លើ​ស្លាប់​យ៉ាង​អណោច​អធម កាលពី​យប់ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨​និង​៣០​នាទី នៅ​ចំណុច​មុខ​បុរី​សន្តិភាព​២ ផ្លូវ​៣០​ម៉ែត្រ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​តាម​ការ​បង្ហើប​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ជា​មិត្ត​រួម​ការងារ បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ព្រិន្ទបាលឯក ឃួន វិសាល កាល​នៅ​មាន​ជីវិត​គឺជា​មនុស្ស​សុភាពរាបសា​រ ស្រឡាញ់​ការងារ គោរព​វិន័យ គោរព​ពេលវេលា មាន​ការស្រឡាញ់​រាប់អាន​ពី​មិត្ត​ភ័ក្តិ ជុំវិញខ្លួន និង​បងប្អូន​សាច់ញាតិ​គ្រប់ៗ​គ្នា​។ ជិត​៣​ឆ្នាំ​ចុងក្រោយ​នេះ លោក​ព្រិន្ទបាលឯក ឃួន វិសាល បាន​ទទួល​បេសកកម្ម រួម​ជាមួយ​ក្រុម​ការងា​រ ចុះ​ការពារ​និង​រៀបចំ​សណ្តាប់ធ្នាប់ នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​ត្រូវបាន​ដាក់​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ រហូត​ដល់​ស្ថានភាព​បាន​ធូរស្រាល មណ្ឌល​ព្យាបាល​ត្រូវ​បាន​បិទ តែ​បេសកកម្ម​របស់ លោក​ព្រិន្ទបាលឯក ឃួន វិសាល នៅតែ​បន្ត​យាម​ការពារ​សម្ភារៈ​បរិក្ខា​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ដដែល​។

​លោក​ព្រិន្ទបាលឯក ឃួន វិសាល អាយុ​៣០​ឆ្នាំ នៅ​លីវ​មិនទាន់​មាន​ភរិយា ជា​កូន​បង​មាន​ប្អូនស្រី​វិបល្លាស​ស្មារតី​ចាកចោល​ផ្ទះ ឪពុក​ទើបតែ​ទទួលអនិច្ចកម្ម​ថ្មីៗ ហើយ​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​ព្រោះតែ​ក្រៀមក្រំ​មិនទាន់​អាច​ធ្វើ​ចិត្ត​បំភ្លេចប្តី​បាន​។​

​ដោយ​ចិត្ត​កតា​ញ្ញូ លោក​ព្រិន្ទបាលឯក ឃួន វិសាល ខំ​ឆ្លៀត​សុំ​ច្បាប់​ប្រធាន​ក្រុម ដើម្បី​បាន​ទៅ​កំដរ​មើលថែ​លួងលោម​ម្តាយ តែ​មិន​នឹកស្មាន​ថា​បែ​ក្លាយទៅជា​ជួប​រឿង​អកុសល គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ ត្រូវ​រថយន្ត​ធំ​កិន​ស្លាប់ តាម​ទៅ​កំដរ​ឪពុក​ដែល​ទើប​អនិច្ចកម្ម ធ្វើឲ្យ​អ្នក​ម្តាយ​កាន់តែខ្លោ​ចចិត្តខ្លាំ​ង​ទ្វេរ​ឡើង​។

​ដោយ​ក្តី​អាណិតអាសូរ នា​ព្រឹក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ​និង​តំបន់​ចត្តា​ឡី​ស័ក ព្រមទាំង​លោក​ជំទាវ បាន​ចាត់​ក្រុមការងារ​នាំយក​ថវិកា ចំនួន ៤​លាន រៀល ទឹក​សុទ្ធ ៣០​កេស ចូលរួម​បុណ្យសព លោក​ព្រិន្ទបាលឯក ឃួន វិសាល និង​បាន​ផ្តាំផ្ញើរ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចាត់​ក្រុមការងារ​នាំយក​ថវិកា ២​លាន​រៀល ចូលរួម​បុណ្យសព និង​បាន​ផ្តាំផ្ញើរ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព​ដូចគ្នា​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ ក៏​បាន​នាំយក​ថវិកា ២០​លាន​រៀល ទឹក​សុទ្ធ​រួម​នឹង​ភេសជ្ជៈ​៣០​កេស អង្ករ​៤​កា​រ៉ុង ទៅ​ប្រគល់ឲ្យ​ក្រុមគ្រួសារ​សព សម្រាប់​រៀបចំ​ធ្វើបុណ្យ​ជាមុន និង​ជា​បន្ត​មិត្ត​រួម​ការងារ ក្នុង​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចូល​បុណ្យ​បន្ថែម រួម​ជាមួយ​ថវិកា​មហា​គ្រួសារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ផ្តួចផ្តើម​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា នឹង​ប្រគល់​ជូន​គ្រួសារ​សព​តាម​ក្រោយ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាង​អនេក ចូលរួម​រំលែក​មរណៈ​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុម​គ្រួសារ និង​សាច់ញាតិ​នៃ​សព ព្រោះ​ការបាត់បង់ លោក​ព្រិន្ទបាលឯក ឃួន វិសាល ដែល​ជា​យុវជន មាន​ឆន្ទៈ​ប្តូរផ្តាច់​ចំពោះ​ជាតិ​មាតុភូមិ ជា​ធនធានមនុស្ស​ដ៏​កម្រ ក្នុង​កងរាជអាវុធហត្ថ​និយាយ​ជារួម ជា​ធនធាន​ដ៏​សំខាន់ សម្រាប់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និយាយ​ដោយឡែក និង​ជា​កូន​ល្អ​ក្នុង​គ្រួសារ​។ ហើយ​លោក​ក៏​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​, ឯកឧត្តម ឃួ​ង ស្រេង ព្រមទាំង​បងប្អូន​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ ដល់​កងកម្លាំង ជាពិសេស បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ចូលរួម​បុណ្យសព​សមាជិក អាវុធហត្ថ​រាជធានី​ភ្នំពេញ​នា​ពេល​នេះ​៕

 

Filed in: ព័ត៌មានជាតិ