ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុញ្ញាតិឲ្យ ឯកឧត្តម ដូ វ៉ាន់​ចៀន ដឹកនាំ​គណៈប្រតិភូ​មិ​រណសិរ្ស​វៀតណាម​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុញ្ញាតិឲ្យ ឯកឧត្តម ដូ វ៉ាន់​ចៀន ដឹកនាំ​គណៈប្រតិភូ​មិ​រណសិរ្ស​វៀតណាម​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម បាន​អញ្ជើញ​ទទួល​ជួប​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ ឯកឧត្តម ដូ វ៉ាន់​ចៀន (Do Van Chien) គណៈ​លេខា​មជ្ឈឹមបក្ស​កម្មុយនិស្ត​វៀតណាម និង​ជា​ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀតណា​ម នៅ​ទីស្តីការក្រសួង នា​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​មានប្រសាសន៍ថា ៖ ឆ្នាំនេះ ជា​ឆ្នាំ​មិត្តភាព នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​យើង​ទាំង​ពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយ​ប្រទេស​ទាំង​ពីរ​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ក្នុង​ការចូលរួម​អបអរសាទរ​នូវ​ចំណង​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​ពីរ​។ ទំនាក់ទំនង​ប្រទស​ទាំង​ពីរ​ក៏​បាន​រីកចម្រើន​ជា​ប្រចាំ ជាពិសេស នៅក្នុង​ដំណាក់កាល​ដែល ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​បានធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​បាន​ស្តែងចេញ ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ ពី​វិស័យ​នយោបាយ រហូត​ដល់​វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​វិទ្យាសាស្ត្រ​ជាដើម​។ ទន្ទឹម​នោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ការកើនឡើង​ជា​លំដាប់​ផងដែរ​។​

​ជា​ការឆ្លើយតប ឯកឧត្តម ដូ វ៉ាន់​ចៀន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​របស់​កម្ពុជា និង​បាន​កោត​ស​សើរ​អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នា​ពេល​ថ្មីៗ​នេះ​។​

​ជា​ចុងក្រោយ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ជូនពរឲ្យ​គណៈប្រតិភូ​ស្នាក់នៅ ទទួល​បាន​សុខ​សុវត្ថិភាព ក្នុងអំឡុងពេល​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ