ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឃុំ​-​សង្កាត់​ទូ ទាំង​ខេត្ត​ប៉ៃលិន​

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឃុំ​-​សង្កាត់​ទូ ទាំង​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឃុំ​-​សង្កាត់ ទូ ទាំង​ខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ បាន​ធ្វើឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​/​ក្រុង លោក​អភិបាល អភិបាលរងក្រុង​/​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ លោក​មេឃុំ​/​ចៅសង្កាត់ និង​មេភូមិ​ជាច្រើន​នាក់​ផងដែរ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើ​របាយការណ៍​សង្ខេ​បឱ្យដឹងថា​៖ ក្រោយពី​បាន​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​រួចរាល់ គឺធ្វើឡើង​យ៉ាង​រលូន​តាម​លទ្ធិប្រជាធិបតេយ្យ ដោយ​គ្មាន​ការបង្ខិតបង្ខំ ពោល​គឺ​ប្រជាពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ដោយ​ស្ម័គ្រ​ពី​ចិត្ដ ហើយ​នៅ​ខេត្ត​ប៉ៃលិន​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។ លោកជំទាវ បានលើកឡើង​ពី​បញ្ហា​ប្រជាពលរដ្ឋ​ចំណាកស្រុក​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ការផ្លាស់​ទីលំនៅ​ជា​ដើម ជាពិសេស​កាលពីមុន​ការកែ​ឈ្មោះ​ក្នុង​សំបុត្រកំណើត មាន​ការលំបាក​ខ្លាំង តែ​ដោយសារ​ការកែសម្រួល​ច្បាប់​របស់​រដ្ឋាភិបាល​ធ្វើឱ្យ​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។ លោកជំទាវ​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា និង​ការដោះស្រាយ​រវាង​ភូមិ​ឧបសម្ព័ន្ធ គឺ​ភូមិ​ភ្នំ​ដំបង ជាមួយ​នឹង​ភូមិ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយ​សូម​ឱ្យ​ថ្នាក់លើ​ជួយ​សម្របសម្រួល​ឱ្យបាន​ឆាប់រហ័ស ខណ​:​ដែល​ប្រជាពលរដ្ឋ​មានឈ្មោះ​នៅក្នុង​ខេត្ត​ប៉ៃលិន តែ​ទីតាំង​ភូមិសាស្ត្រ​រស់​នៅលើ​ទឹកដី​ខេត្ត​បាត់ដំបង​។

​លោកជំទាវ​អភិបាលខេត្ត បានស្នើ​សមាជិក សមាជិកា ក្នុង​អង្គពិធី​ទាំងមូល​ឱ្យ​នៅ​បន្ត​ចូលរួម​ក្នុង​ការការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ ១៩ តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ និង​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជម្ងឺ​អុត​ស្វា ដែល​កំពុង​កើតមានឡើង​នៅ​ប្រទេស​ជិតខាង​របស់​យើង​សព្វថ្ងៃនេះ​។​

​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៤ បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ដែល​បាន​យកចិត្តទុកដាក់​រៀបចំ​អភិវឌ្ឍ​កន្លែង​ធ្វើ​ការងារ ជាពិសេស​គឺ​សា ល​ប្រជុំ​តែម្តង មាន​លក្ខណ​:​ស្តង់ដារ មើល​ទៅ​គឺ​ស្រស់ស្អាត ហើយ​ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​មានកា​រ​រីកចម្រើន ដោយ​រៀបចំ​តុបតែង​ប្លែក​ភ្នែក មើលទៅ​ឃើញ​មាន​លក្ខណៈ​ទំនើប​តែម្តង​។ ឯកឧត្តម ក៏​បាន​ណែនាំ ពី​របៀប​ថ្នាក់ដឹកនាំ​មូលដ្ឋាន ជាពិសេស​មេភូមិ មេឃុំ​/​ចៅសង្កាត់ ដែល​នៅ​ជាប់​ផ្ទាល់​ជាមួយប្រ ជា​ពលរដ្ឋ ត្រូវ​ណែនាំ​ឱ្យ​ពួកគាត់ មាន​ឯកសារ​គ្រប់គ្រាន់ ដូច​ជា​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ លិខិត​អាពាហ៍ពិពាហ៍​។

​លើសពីនេះ ក្រោយពេល​កូនចៅ​សម្រាល​រួច ត្រូវ​ណែនាំ​ឱ្យ​អាណា​ព្យាបាល​រៀបចំ​ចុះ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន និង​ណែនាំ​ដល់​យុវជន​គ្រប់​អាយុ​ឱ្យ​នាំគ្នា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​នា​ថ្ងៃ​ខាងមុខ​។

​ឯកឧត្តម ក៏​បាន​ណែនាំ​បន្ថែម ឱ្យ​មន្ត្រី​នៅតាម​មូលដ្ឋាន​ទាំងអស់ យកចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍ​ឃុំ​/​សង្កាត់ ឱ្យមាន​ការរីកចម្រើន និង​អនុវត្ត​គោ ល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាលឱ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។

​ឯកឧត្តម បាន​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​សំណូមពរ របស់​មេឃុំ​/​ចៅ​សង្កាត់​ទាំង​៨ ខណ​:​ដែល​មេឃុំ​/​ចៅសង្កាត់​នីមួយៗ បាន​លើកឡើង​អំពី​បញ្ហា​កង្វល់ ប្រឈម តម្រូវការ និង​សំណូមពរ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​៕

Filed in: ព័ត៌មានជាតិ