ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ឃាត់​ជនសង្ស័យ​ទាំង​០៣ នាក់​ បីបទកាប់​ប្លន់​យក​ម៉ូតូ

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ឃាត់​ជនសង្ស័យ​ទាំង​០៣ នាក់​ បីបទកាប់​ប្លន់​យក​ម៉ូតូ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ÷ ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ២១ ខែ កក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង ២២:០៩ នាទី នៅ​ចំណុច​បេន​ចាន ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ លោក ឧត្ដមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក សៅ សារឿ​ន ជា​អធិការ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ប្រើប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ ) ០១ ករណី និង​បាន​ធ្វើ​ការនាំខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ឈ្មោះ ហម ហៀ ហៅ ភូ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ក្រោយពី​បាន​ធ្វើការ​សាកសួរ​រួច កម្លាំង​យើង​បាន​បន្ត​ធ្វើ​ការស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង ២២:២០ នាទី នៅ​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់​ទៀត មកកាន់​ស្នងការដ្ឋាន ។​
1-​ឈ្មោះ ទី ស៊ី​ឡុង ហៅ បញ្ញា ទី ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។
2-​ឈ្មោះ ហួរ រ៉ា ហៅ សី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​

​ជនសង្ស័យ​ទាំង​០៣ នាក់​ខាងលើ រួម​ជាមួយ​បក្សពួក​ជាច្រើន​នាក់​ទៀត​ដែល​កំពុង​រត់គេចខ្លួន បានធ្វើ​សកម្មភាព លួច​យក​ម៉ូតូ ប្រើប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ កាលពី​ថ្ងៃ​ទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ០៣:៥០ នាទី ទៀប​ភ្លឺ នៅ​ចំណុច ភូមិ​បឹង​សង្កែ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ខន សុឃឿត ភេទ​ស្រី អាយុ ៣៣ ឆ្នាំ មាន​ទីលំនៅ​ខាងលើ បាន​ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ZoomerX ពណ៌ ស ក្រហម ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1R-5518 ដែល​ជនរងគ្រោះ​ទុក​នឹង​សំយាប​ខាងមុខផ្ទះ និង នៅក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដដែល នៅ​ចំណុច​ក្រុមទី ០៧ ភូមិ​អំពិល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង ក្រុម​ជនសង្ស័យ​ខាងលើ​ដដែល​បានធ្វើ​សកម្មភាព ប្រើប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ ទឹម មាន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ ភូមិ ប៊ួ​រុន ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេល ខេត្ត​បាត់ដំបង បាន​ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ពណ៌ ទឹកប្រាក់ បិត​ស្គុត​ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 8639 និង បណ្ណ​សម្គាល់​យានយន្ត ០១ សន្លឹក ; បណ្ណ​ចាក់​វ៉ាក់សាំង ០២ សន្លឹក​; អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ០២ សន្លឹក ; ទូរស័ព្ទដៃ​ម៉ាក OPPO ០១ គ្រឿង ប្រាក់​ខ្មែរ​ចំនួន ១៩ ម៉ឺន​រៀល ។​
ក្រោយពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ខាងលើ​រួចមក​បាន​រត់គេចខ្លួន​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ រហូតមកដល់​ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង ប្រហែល ០១:២០ នាទី នៅ​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព ប្រើប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ របស់​ជនរងគ្រោះ​ចំនួន ០២ នាក់​ទៀត ។​
០១- ឈ្មោះ ខេង សា​រ៉ែ​ន ភេទ​ស្រី អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កៀន​កែស​១ ឃុំ​គោល​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។
០២- ឈ្មោះ ហ៊ិ​ន ឡៅ​ហ៊ុន ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ( រងរបួស​មុត​រយះ​ដើម​ដៃ​ខាងឆ្វេង ) មាន​ទីលំនៅ​ភូមិ​ក្រសាំង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បាន​ម៉ូតូ​ចំនួន ០២ គ្រឿង ម៉ាក​ហុងដា បី​ត ពណ៌ ស ខៀវ ស៊េរី​ឆ្នាំ ២០២០ ពាក់​ស្លាក​លេខ បាត់ដំបង 1AL-6363 ០១ គ្រឿង និង ម៉ូតូ​ម៉ាក​ហុងដា ឃ្លី​ក ពណ៌ ស ស៊េរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-9684 ព្រមទាំង​ទូរស័ព្ទ​ដៃ ០១ គ្រឿង​ទៀត ម៉ាក OPPO A31 ពណ៌ ផ្ទៃមេឃ និង ប្រាក់​ខ្មែរ​ចំនួន ១០
​ម៉ឺន​រៀល ហើយ​ក៏​ជិះ​រត់គេច​ខ្លួន​ទៅ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ រហូត​ដល់​ថ្ងៃ​ខែ​ខាងលើ ទើប​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន ។​
​វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ​ម៉ាក ហុងដា Scoopy ពណ៌ ខៀវ ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ ចំនួន ០១ គ្រឿង ( ជា​ម៉ូតូ​ជិះ​ធ្វេី​សកម្មភាព ) ។
– ម៉ូតូ​ម៉ាក​ហុងដា Click ពណ៌ ស ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ​ម៉ាស៊ីន MLHJF350XK5572872 ពាក់​ស្លាក​លេខ បាត់ដំបង 1AB-0825 ( ជា​ម៉ូតូ​របស់​ជនរងគ្រោះ )
– កាំបិត ខ្វែវ ចំនួន ០១ ដើម ។​
បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ