ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រជាពលរដ្ឋ​៣៤​គ្រួសារ​រស់នៅ​ក្នុងភូមិ​តេជោ​អភិវឌ្ឍ​ន៍​ស្នើសុំ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​ជួយ​រក យុត្តិធម៌ និង​ដោះលែង​តំណាង​ពួកគាត់ ពីរ​នាក់​ប្ដី​ប្រពន្ធ​រឿង​ជម្លោះ​ដីធ្លី​!!!

ប្រជាពលរដ្ឋ​៣៤​គ្រួសារ​រស់នៅ​ក្នុងភូមិ​តេជោ​អភិវឌ្ឍ​ន៍​ស្នើសុំ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​ជួយ​រក យុត្តិធម៌ និង​ដោះលែង​តំណាង​ពួកគាត់ ពីរ​នាក់​ប្ដី​ប្រពន្ធ​រឿង​ជម្លោះ​ដីធ្លី​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃអាទិត្យ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០២២
​ខេត្ត​កំពត ៖ ប្រជាពលរដ្ឋ​ជា​កងទ័ព​និង​គ្រួសារ​កងទ័ព និង ប្រជាពលរដ្ឋ​ទាំង​៣៤​គ្រួសារ​រស់នៅ​ក្នុង ភូមិ​តេជោ​អភិវឌ្ឍន៍ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ដែល​មាន​វិវាទ​ដីធ្លី​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ស្នើសុំ​ឯកឧត្តម ម៉ៅ​ធនិន អភិបាល​ខេត្ត​កំពត​មេត្តា ផ្ដល់​កិច្ច​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្តកំពត​ក្នុង​ការជួយ​ស្វែងរក​យុត្តិធម៌​ជូន​ឈ្មោះ ស៊ូ វណ្ណា​រី និង ឈ្មោះ​មុត សុខ​គីម ដែល​ជា​តំណាង​ពួកគាត់​ជា​គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ ៣៤ គ្រួសារ ដោយ​រង​បណ្តឹង​ដឹង​ពី​មេបញ្ជាការ​ការពា​រកោះ​ឆ្នេរ ដែល​តំណាង​ដោយ​ឈ្មោះ សុទ្ធ សារឿ​ន មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ និង​ឈ្មោះ ង៉ែត ដា​រិទ្ធ {​នាយរង​ការិយាល័យ​ប្រតិបត្តិការ​សឹក​នៃ​មេ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​} ឈ្មោះ វណ្ណ ស៊ន {​មេបញ្ជាការរង​កោះ​ឆ្នេរ​លេខ​៣១}​និង​ឈ្មោះ ឈុំ ផល្លី បាន​ប្ដឹង​ប្តី​ប្រពន្ធ​២​នាក់​មាន​៖​ឈ្មោះ ស៊ូ វណ្ណា​រី និង ឈ្មោះ​មុត សុខ​គីម ដែល​ជា​តំណាង​ពួកគាត់​ជា​ប្រជាពលរដ្ឋ​៣៤​គ្រួសារ ដោយ​មាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន តំណាង​អោយ​ពួកគាត់​។​បច្ចុប្បន្ន​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​កាលពី​ថ្ងៃ​ទី​២​ខែកក្កដា​ឆ្នាំ​២០២២​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្តថា តាមពិត​អ្នក​ដែល​ក្លែង​ឯកសារ​សាធារណ​និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​ក្រឡាហោម ស ខេង ឧ​ប​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​គឺ​មានឈ្មោះ ចិន គា ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​កំណើត​នៅ​ភូមិ​ធំ​ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​ឈ្មោះ មុ​ី ស្រី​ផល ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​សង់​ថ្មី​ផ្លូវ​លេខ 21BT​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ក្លែង​ឯកសារ​សាធារណ និង ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ហើយ​មាន​ភស្តុតាង ដាក់​បន្ទប់​ចាក់​ស្ដែង​ចេញ​ជា​សាលក្រម​ព្រហ្មទណ្ឌ​លេខៈ ៣៧៧ “​ឈ​១” ក្រ​១១ ចុះ​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​ឈ្មោះ ចិន គា និង​ឈ្មោះ ម៉ី ស្រី​ផល ឃុំខ្លួន​ក្នុង​ម្នាក់​៥​ឆ្នាំ​(​ប្រាំ​)​ឆ្នាំ ដោយយោង​តាម​ដើមបណ្តឹង​ឈ្មោះ ស៊ូ វណ្ណា​រី និង ឈ្មោះ​មុត សុខ​គីម ជា​ជនរងគ្រោះ បាន​ប្តឹង​ស្ត្រី​២​នាក់​នេះ ពីបទ ឆបោក និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ។​

​ប្រជាពលរដ្ឋ​បាន​បន្តថា​៖​ឈ្មោះ ស៊ូ វណ្ណា​រី និង ឈ្មោះ​មុត សុខ​គីម ជា​ដើមបណ្ដឹង​និង​ជា​ជនរងគ្រោះ​ពេលនេះ​ត្រូវ​គេ​បាន​ប្ដឹង ពី​បទ​ក្លែង​ហត្តលេខា សម្ដេច​តេជោ​និង​សម្ដេច​សខេង ទៅ​វិញ​ហើយ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​វា​រឿង​អា​យុត្តិធម៌​សម្រាប់​គាត់​ណាស់​។​

​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ទាំង​ហូរ​ទឹកភ្នែក​ប្រាប់​បន្តថា​៖​ឈ្មោះ ស៊ូ វណ្ណា​រី និង​ឈ្មោះ មុត​សុ​គីម ជា​មនុស្ស​ដែល​មាន លក្ខណៈ​កិរិយាមាយាទ សីលធម៌​ល្អ ហើយ​ជា​មនុស្ស​ដែល​មាន​មនុស្សម្នា​ជាច្រើន ដូច​ជា​ថ្នាក់ដឹកនាំ​កងទ័ព គ្រួសា​កងទ័ព ប្រជាពលរដ្ឋ​និង មិត្តភ័​ក្រ​ផ្សេងៗ គោរព​ស្រឡាញ់​រាប់អាន​គាំទ្រ​ពួកគាត់​ទាំង​ពីរ​។​ពួកគាត់​ជា​មនុស្ស​ដែល​មាន​វ័យ​ចាស់ជរា​អាយុ ៧៥ ឆ្នាំ​ទៅ​ហើយ​តែងតែ​ជួយ​យក​អាសា​កូនចៅ​គ្រួសារ​កងទ័ព ប្រជាពលរដ្ឋ នៅពេល​មាន​ទុក្ខ​លំបាក​ឬ​មាន​បញ្ហា​អ្វី ហើយ​ពួកគាត់​ជា​មនុស្ស​ល្អ​និង ជា​អ្នកដឹកនាំ​ល្អ ដែល​ពួកយើងខ្ញុំ​ស្រលាញ់​គោរព គាំទ្រ រាប់អាន​ជាទីបំផុត​។​

​បងប្អូន​ប្រជាពលរដ្ឋ​ជា​កងទ័ព​និង​គ្រួសារ​កងទ័ព និង ប្រជាពលរដ្ឋ​ទាំង​៣៤​គ្រួសារ​រស់នៅ​ក្នុង ភូមិ​តេជោ​អភិវឌ្ឍន៍ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត​សំណូមពរ​ស្នើរ​សូមឲ្យ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត មេត្តា​ផ្តល់​កិច្ច​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្ត​កំពត​ក្នុង​ការជួយ​ស្វែងរក​យុត្តិធម៌​ជូន​ឈ្មោះ ស៊ូ វណ្ណា​រី និង ឈ្មោះ​មុត សុខ​គីម ដែល​ជា​តំណាង​ពួកគាត់​ជា​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​ទាំង​៣៤ គ្រួសារ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពត ឱ្យបាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​និង​រួច​ពី​បទ​ចាប់​ប្រកាន់ ។​

​អាស្រ័យ​ហេតុ​នេះ​សូម ឯកឧត្តម​អភិបាលខេត្ត មេត្តា​ជួយ​អន្តរាគមន៍​និង​ជួយ​រក​យុត្តិធម៌​ជូន​ប្តី​ប្រពន្ធទាំង​២​នាក់​ដែល​ជា​តំណាង​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​៣៤​គ្រួសារឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​និង​រួច​ពី​បទ​ចោទប្រកាន់​តាម​និតិ​វិធី​ច្បាប់​ដោយ​ក្តី​អនុគ្រោះ​៕

Filed in: ព័ត៌មានជាតិ