ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមការងារ នាំយក​បច្ច័យ​និង​ទេយ្យទាន​មួយ​ចំនួន​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​ក្រឡោ​ង ឃុំ​ជ្រៃវៀន និង​បាន​ចូលរួម​កម្មវិធី​សំណេះសំណាល សមាជិក សមាជិកា និង​ទាំង​នាំយក​សំលៀកបំពាក់​ចែក​ជូន​ប្រជា​ការពារ​

ក្រុមការងារ នាំយក​បច្ច័យ​និង​ទេយ្យទាន​មួយ​ចំនួន​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​ក្រឡោ​ង ឃុំ​ជ្រៃវៀន និង​បាន​ចូលរួម​កម្មវិធី​សំណេះសំណាល សមាជិក សមាជិកា និង​ទាំង​នាំយក​សំលៀកបំពាក់​ចែក​ជូន​ប្រជា​ការពារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក ផាន អូន ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ គរ ជ្រៃវៀន និង​ឃុំ​មៀន ស្រុក​ព្រៃឈរ និង​ក្រុមការងារ បាន​នាំយក​បច្ច័យ​និង​ទេយ្យទាន​មួយចំនួន​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅក្នុង​វត្ត​ក្រឡោ​ង ឃុំ​ជ្រៃវៀន និង​បាន​ចូលរួម​កម្មវិធី​សំណេះសំណាល សមាជិក សមាជិកា និង​ទាំង​នាំយក​សំលៀកបំពាក់​ចែក​ជូន​ប្រជា​ការពារ នៅ​ទីស្នាក់ការ​គណបក្ស​មូលដ្ឋាន​ឃុំ​ជ្រៃវៀន ព្រមទាំង​នាំ​បាន​ឧបត្ថម្ភ​ថវិកា​ដូចខាងក្រោម​៖
​ក​. សម្រាប់​កម្មវិធី​ប្រគេន​ទៀន​វស្សា​៖
១.​នាំយក​ទៀនវស្សា និង​ទេយ្យទាន (​ទៀន​វស្សា​១​គូ សាដក​ធំ​១ សា​កដ​តូច​១ អង្ករ​៥០​គីឡូក្រាម ត្រីខកំប៉ុង​១​កេស​ធំ មី​១​កេស​ធំ ទឹកក្រូច​៦​កេស ទឹក​សុទ្ធ​៦​កេស ទឹកស៊ីអ៊ីវ​៤​យួរ​ទឹកត្រី​៤​យួរ ចំណាយ​ថវិកា​អស់ ២,០៥០,០០០​រៀល​
២.​ផ្លែឈើ និង​ផ្កា ចំណាយ​ថវិកា​អស់ ៥៨០,០០០​រៀល​
៣.​បច្ច័យ​ប្រគេន​ព្រះសង្ឃ ចំនួន ២៦០,០០០​រៀល​
៤.​បច្ច័យ​កសាង ចំនួន ៦៦០,០០០​រៀល​
៥.​ប្រជា​ការពារ និង​កងកម្លាំង ចំនួន ១,៣០០,០០០​រៀល​
៦.​តាជី​យាយជី ៥១០,០០​រៀល​
​សរុប​ថវិកា​អស់​ចំនួន ៥,០៦០,០០០​រៀល​។​
​ខ​.​សម្រាប់​ចិញ្ចឹម​ចលនា​
១.​សំលៀក​បំពាក់​ជូន​ប្រជា​ការពារ ចំនួន​១៥០​នាក់ ស្មើនឹង​១៥០​កំ​ប្ល៉េ ចំណាយ​ថវិកា​អស់ ៧,៥០០,០០០​រៀល​
២.​ឧបត្ថម្ភ​ជូន​ស្ត្រី​ឆ្លងទន្លេ ១០​នាក់ ចំណាយ​ថវិកា​អស់ ១,០០០,០០០​រៀល​
៣.​ឧបត្ថម្ភ​ជូន​គ្រួសារ​សព ៤​នាក់ ចំណាយ​ថវិកា​អស់ ៤០០,០០០​រៀល​
៤.​ថ្លៃ​មេក្រូ ចំណាយ​ថវិកា​អស់ ៦០,០០០​រៀល​
៥.​ឧបត្ថម្ភ​ជូន​ក្រុមការងារ​គណបក្ស​មូលដ្ឋាន​ឃុំ ចំណាយ​ថវិកា ៩០០,០០០​រៀល​
​សរុប​ថវិកា​ចំណាយ​អស់ ៩,៨៦០,០០០​រៀល​។​
​សរុប​ថវិកា​ដែល​បាន​ចំណាយ​ទាំងអស់ ១៤,៩២០,០០០​រៀល​។​

Filed in: ព័ត៌មានជាតិ