ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម កែវ រ​តន​: ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​នាយ ពលទាហាន នាយពល​នគរបាល នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៤២២​សមរភូមិ​មុខ​ទិស​ប្រាសាទ​តា​មាន់​

ឯកឧត្តម កែវ រ​តន​: ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​នាយ ពលទាហាន នាយពល​នគរបាល នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៤២២​សមរភូមិ​មុខ​ទិស​ប្រាសាទ​តា​មាន់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)​នា​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២២ ឯកឧត្តម កែវ រ​តន​: រដ្ធមន្ត្រី ប្រតិភូ​អម​នាយករដ្ធមន្ត្រី ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​នាយ ពលទាហាន នាយពល​នគរបាល​សរុប​ប្រមាណ​ជា​៧០០​នាក់ ស្តិតនៅ​ត្រង់​ចំណុច​បរិ​វេណ​ទី​បញ្ជាកា​រវរ​សេនា​តូច​៤២២​សមរភូមិ​មុខ​ទិស​ប្រាសាទ​តា​មាន់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម ឧត្តមសេនីយ៏ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០២២​ក្នុង​អង្គពិធី​នេះ​ថា ស្ថិត​ក្នុង​ការបំពេញ​ភារកិច្ច ជូន​ជាតិ​មាតុភូមិ​គឺ​ពិតជា​បាន​ផ្តល់​នូវ​កិត្តិយស ក្នុងការ​រិត​ចំណង​សាមគ្គីភាព សម្ព័ន្ធ​មេត្រីភាព ក្នុងន័យ​ជួយ​កសាង​ពង្រឹង ពង្រីក​កងកម្លាំងប្រដាប់អាវុ​ធ​ឲ្យមាន​គុណភាព តាមរយះ​ការហាត់​ហ្វឹកហ្វឺន បំប៉ន​ជំនាញ​ឯកទេស ដោយ​ម្ចាស់ការ​ផង និង​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​ធានា​ការពារ បូរណភាព​ទឹកដី ពិសេស​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន​ជាក់ស្តែង​តែ​ម្តង ជាង​នេះ​ទៅ​ទៀត​ត្រូវ​ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៏ឯ​ក​និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ របស់​ប្រមុខ​រាជរដ្ធាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន​នាយករដ្ធមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​នាំមក​នូវ​សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ​ផងដែរ​។​

​ថ្លែង​នៅក្នុង​ឪ​កាស​នោះដែរ ឯកឧត្តម កែវ រ​តន​: រដ្ធមន្ត្រី ប្រតិភូ​អម​នាយករដ្ធមន្ត្រី ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា ក៏​បាន​មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​មន្ត្រី​អគ្គិសនី​កម្ពុជា​ទាំងអស់គ្នា​ទៅ​ដល់​បងប្អូន​កងទ័ព​គ្រប់រូប​តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច អគ្គ​សេនាបតី តេ​ជោ ហ៊ុន សែន​នាយករដ្ធមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ​លោក​បាន​យកចិត្តទុកដាក់ ឧបត្ថម្ភ​គាំទ្រ​ដល់ កងយោធពល​ខេ​ម​រ​:​ភូមិន្ទ ដោយ​ចាត់ទុកថា វិស័យ​ការពារ​ជាតិ​ជា​វិស័យ​អាទិភាព​ខ្ពស់​បំផុត ក្នុង​ការថែរក្សា​ការពារ សន្តិសុខ ការពារ​បូរណភាព​ទឹកដី ដើម្បី​អភិវឌ្ឍ​ន៏ ព្រះរាជាណាចក្រ​កម្ពុជា និង​ភាពសុខដុមរមនា​របស់​ប្រជា​ពលរដ្ធ​ទូទាំង​ប្រទេស​ជា​ដើម​។​

​សូមបញ្ជាក់​ថា ឯកឧត្តម កែវ រ​តន​: រដ្ធមន្ត្រី ប្រតិភូ​អម​នាយក​រដ្ធមន្ត្រី​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ក៏​បាន​ថ្លែង​បញ្ជាក់បន្ថែម​ថា អគ្គិសនី​កម្ពុជា​ទោះបី​ជួប​បញ្ហា​ការលំបាក​ខ្លះ​មួយចំនួន​ដោយ​សារ​ភ្លើង​ឡើងថ្លៃ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ទៅ​ក្នុង​ការទិញ​ធ្យូងថ្ម​ពី ប្រទេស​ជិតខាង​មាន​ការ​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដូចជា​ប្រទេស​វៀតណាម ប្រទេស​ថៃ​នេះ​ជា​កត្តា​ចាំបាច់​បំផុត​។​ហើយ​មួយវិញទៀត​អគ្គិសនី​កម្ពុជា​និង​ក្រុមហ៊ុន អិល វ៉ា​យ ភី គ្រុប ដែល​បាន​ចំណាយ​សំភារ​: ថវិការ​ជាច្រើន​យក​មក​ឧបត្ថម្ភ​ដល់​កងទ័ព នៅ​សមរភូមិ​ព្រំដែន​ទោះបី​ស្ថិត​ក្នុង​កាល​:​ទេស​:​លំបាក​ស្មុគស្មាញ​ប្រទេស​ជាតិ​ជួប​នូវ​វិបត្តិ​សេដ្ធកិច្ច​ដោយ​សារ​ជំងឺ​កូវី​ត​១៩​ជា​ជំងឺ​សាកលលោក​កន្លងមក​ក៏ដោយ​។​
​ឯកឧត្តម​បន្តថា​ស្ថិតនៅ​ក្នុង​ថ្ងៃនេះ​អគ្គិសនី​កម្ពុជា​ក៏​បាន​នាំយក​មក​នូវ​គ្រឿង​ឧបភោគ បរិភោគ បូករួម​ត្រី​ចក្រ​យាន្ត​កង់​ជាច្រើន គ្រឿង​ផ្តល់ជូន​ដល់​កងទ័ព​ក្នុង​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៤២២​សមរភូមិ​មុខ​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់​និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២​រួម​ទាំង​ថវិការ​មួយ​ចំនួ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ