ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អញ្ជើញ​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​លើកស្ទួយ និង​បំផុស​ការគាំទ្រ​ផលិតផល​របស់​ខ្មែរ

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អញ្ជើញ​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​លើកស្ទួយ និង​បំផុស​ការគាំទ្រ​ផលិតផល​របស់​ខ្មែរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ខេត្ត​កំពង់ស្ពឺ បាន​ចាប់ផ្តើម​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី​១០ ក្នុង​បំណង​បំផុស​ការគាំទ្រ និង​លើកស្ទួយ​ផលិតផល​នៅក្នុង​ខេត្ត ក៏ដូចជា​ផលិតផល​របស់​ខ្មែរ​។​

​ពិព័រណ៍​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​បរិវេណ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ស្ពឹ​។ ផលិតផល​ខ្មែរ​ជា​អាហារ​កែច្នៃ របស់​ប្រើប្រាស់​ផ្សេងៗ ដែល​ផលិត​នៅក្នុង​ខេត្ត​កំពង់ស្ពឺ និង​មក​ពី​បណ្តា​ខេត្ត​មួយចំនួនទៀត ត្រូវបាន​ដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ​។​

​ពិធី​បើក​ពិព័រណ៍​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។ ពិធី​បើក​ពិព័រណ៍​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​, លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ស្ពឺ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​កំពង់ស្ពឺ មន្ទីរ​-​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​តំណាង​ពាណិជ្ជករ អាជីវករ ផលិត​ករ និង​ម្ចាស់​ស្តង់​ពិព័រណ៍​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​សម្ដែង​នូវ​ការអបអរសាទរ និង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ស្ពឺ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​នេះ​ឡើង ដើម្បី​ជួយ​ជំរុញ​សកម្មភាព​ផលិតកម្ម​ក្នុងស្រុក និង​ជួយ​សម្រួល​ចរន្ត​ទីផ្សារ​ជូន​កសិករ ផលិតករ​កម្ពុជា ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើង​ថា ក្រសួង​ពាណិជ្ជកម្ម តែងតែ​យកចិត្តទុកដាក់ ក្នុង​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីកចម្រើន ដោយ​បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ជាច្រើន ដូចជា​៖ ការកាត់បន្ថយ​ចំណាយ​រដ្ឋបាល ពង្រឹង​ភាព​ប្រកួត ប្រជែង​នៅលើ​ទីផ្សារ បង្កើត​បរិយាកាស​ធុរកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ខិតខំ​ផ្តល់​សេវា​សាធារណៈ និង​បង្ខិត​សេវា​ឱ្យ​មក​កៀក​នឹង​ដៃ​ប្រជាពលរដ្ឋ ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន ដែល​ត្រូវ​ការបំពេញ​ប្រតិបត្តិការ​អាជីវកម្ម​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា នា​ពេល​ថ្មីៗ​នេះ ក្រសួង​ពាណិជ្ជកម្ម​សម្រេច​បាន​សមិទ្ធផល​ជាច្រើន ដែល​ទាក់ទង​នឹង​កម្មវិធី​កែទម្រង់​នេះ រួមមាន​៖ បាន​ដាក់ឱ្យ​ប្រើប្រាស់​ទាំង​ស្រុង និង​ពេញលេញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប ដែល​ក្នុងនោះ​ថ្លៃ​សេវា ពេលវេលា និង​បែបបទ​ដែល​បង្ក​ការលំបាក​ស្មុគស្មាញ ក៏​ត្រូវបាន​កាត់បន្ថយ​ស្ទើរ​ទាំងស្រុង​, ការកសាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ក្រោម​វិស័យ​ពាណិជ្ជកម្ម​, ការកសាង​គោលនយោបាយ​អភិវឌ្ឍន៍​ផលិតផល​តាម​វិស័យ មានដូចជា ដំឡូង​មី ស្វាយចន្ទី និង​ផលិតផល​ផ្សេងទៀត​, ការសម្រេចបាន​កិច្ចចរចា​បើក​ទីផ្សារ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​សេដ្ឋកិច្ច មានដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) ដែល​មាន​ទីផ្សារ​ធំ​ទូលាយ និង​ការធ្វើ​ប្រតិភូកម្ម​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​លោហធាតុ​ត្បូងថ្ម​មាន​តម្លៃ​ជា​គ្រឿងអលង្ការ​គ្រប់​ប្រភេទ​ជូន​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ការធ្វើ​ប្រតិភូកម្ម​ដល់​គ្រប់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន ក្នុង​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់​ឌី (D) សម្រាប់​ទំនិញ​កសិផល​ដែល​ត្រូវ​នាំ​ចេញ ជាដើម​។ លើសពីនេះ ក្រសួង​ក៏​បាន​ធ្វើ​ប្រតិភូកម្ម​ក្នុង​ការគ្រប់គ្រង​រៀបចំ និង​ចាត់ចែង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​មាន​ចំនួន​ចាប់ពី ៥០​ស្តង់​ចុះ ជូន​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​បានធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​មូលដ្ឋាន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​ទាំងអស់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ផ្សារ​ចុង​សប្តាហ៍ ផ្សារ​ណាត់ ឬ​ពិព័រណ៍​ពាណិជ្ជកម្ម​ដូចដែល​បាន​និង​កំពុង​រៀបចំ​នេះ​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ជំរុញ​ការប្រើប្រាស់​ផលិតផល​ខ្មែរ និង​ជំរុញ​ការនាំចេញ​នៅ​ហ្នឹង​កន្លែង និង​ចុះ​ត្រួតពិនិត្យ អប់រំ ណែនាំ​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​បាន​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​តាម​ទីតាំង​នានា ដែល​មិន​បាន​ស្នើ​សុំ​ច្បាប់​អនុញ្ញាត ឱ្យ​ពួកគាត់​អនុវត្តតាម​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​កំពុង​ឋិត​នៅ​ជា​ធរមាន សំដៅ​ពង្រឹង​យន្តការ​កៀរគរ​ចំណូល​ជូន​រដ្ឋ ស្របតាម​កម្មវិធី​កែទម្រង់ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម​។ បន្ថែម​ពី​នេះ ត្រូវ​ចូលរួម​ដោះស្រាយ​ភ្លាមៗ​នូវ​រាល់​បាតុភាព​នានា ដែល​បណ្តាល​មកពី​ការកកស្ទះ​កសិផល​ដែល​កើតមានឡើង​ម្តងម្កាល​នៅ​រដូវ​ប្រមូល​ផល តាមរយៈ​យន្តការ និង​កិច្ចសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ឱ្យបាន​ទាន់ពេលេវេលា​។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នោះ ក៏​មាន​ការប្រគល់​ប័ណ្ណសរសើ និង​លិខិត​ថ្លែងអំណរគុណ​ពី​លោក​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​សាខា ក​.​ប​.​ប​. និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្តាល ខេត្តតាកែវ និង​បងប្អូន​កសិករ ផលិតករ​ក្នុង​សហគមន៍​ផលិត​បន្លែ ក្នុង​ខេត្ត​ទាំងបី ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការលក់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម ក្នុងអំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយសារ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវី​ដ​-១៩ ឆ្លង​ចូល​សហគមន៍ កាលពីពេល​កន្លង​ទៅ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ