ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក ហ៊ុយ វណ្ណៈ ចម្លែក​ចិត្ត​ថាៈ​អង្គភាព​គណៈកម្ម​ការ​ខ្លះ​ប្រើ​សិទ្ធិអំណាច កោះហៅ​អ្នកសារព័ត៌មាន​ឱ្យ​ទៅ​បំភ្លឺ​ចំពោះ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​!

លោក ហ៊ុយ វណ្ណៈ ចម្លែក​ចិត្ត​ថាៈ​អង្គភាព​គណៈកម្ម​ការ​ខ្លះ​ប្រើ​សិទ្ធិអំណាច កោះហៅ​អ្នកសារព័ត៌មាន​ឱ្យ​ទៅ​បំភ្លឺ​ចំពោះ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ហ៊ុយ វណ្ណៈ បាន​លើកឡើង​ក្នុង​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា «​ខ្ញុំ​មាន​ការចម្លែក​ចិត្ត ដែល​ឃើញ​មាន​អង្គភាព និង​គណៈកម្មការ​ខ្លះ បាន​ប្រើ​សិទ្ធិ​អំណាច​ចេញ​ដីការ​ជា​បន្តបន្ទាប់ កោះហៅ​អ្នកសារព័ត៌មាន ឬ​ចាងហ្វាង​សារព័ត៌មាន ឱ្យ​ទៅ​បំភ្លឺ​ចំពោះ​អត្ថបទ​ដែល​កាសែត​បាន​ចុះផ្សាយ​។​តើ​យើង​កំពុង​ចង់បង្ហាញ​អ្វី​? ការពារ​ផលប្រយោជន៍​អ្វី​? តើ​យើង​បាន​យល់​ដឹង​ថា​មាន ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែរ​ទេ​? ហើយ​តើ​យើង​កំពុង​ចង់​យក​ច្បាប់​នេះ​ទៅ​ទុក​ឯណា​?»​។​

​ការលើកឡើង​នេះ​គឺ ស្រ​ពេលដែល​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចេញ​លិខិត​កោះហៅ លោក បូរ ប៊ុនថន (​ហៅ​ចាន់ថន​) នាយ​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​» ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​០១.០៨.២០២២​ខាងមុខ ពីបទ​៖ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​៖ ញុះញង់​ឱ្យ​មាន​ការរើសអើង​។​

​ជុំវិញ​លិខិត​កោះហៅ​នេះដែរ លោក ចាន់ ថន បញ្ជាក់ថាៈ​ខ្ញុំ​កំពុង​រៀបចំ​”​ភ​ស្ថតាង​និង​សាក្សី​”​ដើម្បី​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍ ទៅ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​គឺ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​.​ក្នុង​បំណង​ស្នើសុំ​មេធាវី សម្ដេច​តេជោៈ ការពារ​ក្ដី នឹង​សុំ​កិច្ច​អន្តរាគមន៍ លើ​បណ្ដឹង​មួយ​នេះ​។​
​ដោយ​ផ្អែក​ថាៈ​«​ដើម​រាំង​»​ផ្សាយ​មាន​ប្រភព​ច្បាស់​លាស់​”​មិន​បំពាន​សិទ្ធ​អ្នកដទៃ មិន​បំភ្លៃ​ការពិត​” មិន​ឡាយ​ហ្វេ​សប៊ុក ជេរប្រមាថ​គេឯង​នោះឡើយ​។​ ពោល​គឺ​«​ដើម​រាំង​»​ផ្សាយ​នៅ​លើ​ទំព័រ​ព័ត៌មាន​ស្របច្បាប់​.​គោរព​តាម​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។​

បើ​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ទោ ថុន គីមថេង មន្ត្រី​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​អះអាងថាៈ ដើមចោទ​និង​ជា​អ្នក​ប្ដឹង លោក ចាន់ ថន មក​នាយកដ្ឋាន​នោះ គឺ​លោក​ឧត្ដមសេនីយ៍ត្រី ខាត់ សា​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​.!​។​
​លោក ចាន់ ថន បណ្ដឹង​នេះ​ធ្វើឡើង បន្ទាប់​ពី​គេហទំព័រ​«​ដើម​រាំង​» ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៣.០៧.២០២២ ដែល​មាន​ចំណងជើង​ថាៈ​«​ធ្លាយៈ​អំពើពុករលួយ​ធ្ងន់ធ្ងរ ដែល​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត គាប​យក​លុយ​ពី​អ្នកដំណើរ​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃៗ​!»​។​
​ក្នុង​ខ្លឹមសារ​នៃ​អត្ថ​បទៈ​នោះ គឺ​បាន​ដកស្រង់​សម្ដី​ការលើកឡើង​ពី​អ្នកដំណើរ ចេញ​ចូល​ពី​កម្ពុជា​ទៅ​វៀតណាម និង​ពី​វៀតណាម មក​កម្ពុជា​។​
​ដោយ​ថាៈ ពួកគាត់​បាន​បង់លុយ​ជូន​មន្ត្រីនគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ជា​ថ្នូរ​និង បោះត្រា​លើ​លិខិតឆ្លងដែន​{​ប៉ាស្ព័រ​} ។​
​ខណៈ​អ្នក​អត់​{​ប៉ាស្ព័រ​} ត្រូវ​បង់លុយ​អស់​ច្រើន​ចាប់ ពី​៧៥$ ទៅ​១០០$​ក្នុង​ម្នាក់ៗ សម្រាប់​ការចេញចូល​ឆ្លងដែន​ទៅ​វៀតណាម មួយ​ជើងៗ​។​

លោក ចាន់ ថន ក៍​បាន​ចាត់ទុកៈ ការប្ដឹង​របស់លោក​ឧត្ដមសេនីយ៍ ខាត់ សា​រ័ត្ន នៅពេលនេះ គឺជា​ការ​អាង​អំណាច តួនាទី​.​បុណ្យ​ស័ក្ដិធំ​.​ប្ដឹង​បំបាក់ស្មារតី​អ្នកសារព័ត៌មាន ។​
​ដែល​ហ៊ាន​ផ្សាយ​ការពិត លើក​យក​នូវ​ភាព​អសកម្ម ក្នុង​ការអនុវត្ត​តួនាទី​របស់​ខ្លួន មក​បង្ហាញ​ជា​សាធារណៈ ក៍​ដូចជា​ការជូន​ព័ត៌មាន​ទៅ​ថ្នាក់ដឹកនាំ ក្នុងន័យរិៈ​គន់​ដើម្បី​ស្ថាបនា​។​
​ស្រ​ពេល​ដែល​អ្នកដំណើរ រិៈគ​ន់​រឿង​មន្ត្រី​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​
​លោក ចាន់ ថន អះអាង​ទៀតថាៈ ក្នុង​អត្ថបទ​នោះ បាន​ព្យាយាម​សុំ​ការបកស្រាយ​ពី​លោក ប្រាក់ អង្គា​វិសាល នាយរង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ។​
​តែ​លោក​បដិសេធ​មិន​បកស្រាយ ហើយ ក៍​បាន​ព្យាយាម​សុំ​លេខ​លោក ខាត់ សា​រ័ត្ន ដើម្បី​បំភ្លឺ​ផងដែរ ប៉ុន្តែ​លោក ប្រាក់ អង្គា​វិសាល មិនឱ្យ​.!​។​

​ក្នុងនោះ​«​ដើម​រាំង​»​ក៍​បាន​បញ្ជាក់​ដែរថាៈ រឿងរ៉ាវ​នេះ គ្រាន់តែ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​តែ​ម្ខាង​ប៉ុណ្ណោះ​«​ដើម​រាំង​»​មិន​ធ្វើការ​សន្និដ្ឋានថាៈ ជា​ការពិត​ឬ​យ៉ាងណា​នោះ​ទេ​.? ។​
​ហើយ​«​ដើម​រាំង​»​រង់ចាំ​បកស្រាយ​បំភ្លឺ ពីសា​ម៉ី​ខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​ផ្សាយ​លម្អិត​នៅ​លេខ​ក្រោយ​ទៀត​.!​។​

​ប៉ុន្តែ​រហូត​មក​ទល់​និង​ពេលនេះ មិន​មាន​ការបកស្រាយ​បំភ្លឺ​ពី​សា​ម៉ី​ខ្លួន ឬ​ចេញ​លិខិត​បដិសេធ ស្នើឱ្យ​«​ដើម​រាំង​»​ផ្សាយ​បំភ្លឺ​ឡើងវិញ​ឡើយ​.!​។​

ស្រាប់តែ​លោក​ឧត្ដមសេនីយ៍ត្រី ខាត់ សា​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត អាង​អំណាច​តួនាទី​.​បុណ្យ​ស័ក្ដិធំ​.​ប្ដឹង​លោក ចាន់ ថន ទៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា រំលង​ច្បាប់​ស្ដីពី​របប​សា​ព័ត៌មាន​..!​។​

បើ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មាត្រា ១០ បានចែង​ថា​៖ ជន​ណា​ម្នាក់​ដែល​យល់​ថា​អត្ថបទ​ណាមួយ ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ រូប​គំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ​ដែល​មាន​លក្ខណៈខុស​ពី​ការពិត​ធ្វើឱ្យ​ខូចខាត​ដល់​កិត្តិយស និង​សេចក្តីថៃ្លថ្នូ​ររបស់​ខ្លួ​ន​មាន​សិទិ្ធ​ទាមទារ​អោយ​សារព័ត៌មាន​នោះ​ធ្វើ​ការកែតម្រូវ ឬ​មាន​សិទិ្ធ​ឆ្លើយតប និង​ធើ្វបណ្តឹង ពី​បទ​បរិហាកេរិ៏្ត ពី​បទ​មួលបង្កាច់ ឬ​ពី​បទ​ជេរ ប្រមាថ ចំពោះ​ការប៉ះពាល់​កិតិ្ត​យស និង​សេចក្តីថៃ្លថ្នូ​ររបស់​ខ្លួ​ន​។ ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថៃ្ង​(៧​ថៃ្ង​) យ៉ាងយូរ ឬ​នៅ​លេខ​បន្ទាប់ ក្រោយពី​បាន​ទទួល​ការទាមទារ​ឱ្យ​កែតម្រូវ ឬ​ឆ្លើយតប​។​

ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​ដល់​បុគ្គល​សាធារណៈ​គ្រប់ការ​ពោល​អះអាង ឬ​ការ​ទំលាក់កំហុស​ដែល​អ្នកសារព័ត៌មាន យក​មក​ចុះ​ផ្សាយ​ដោយផ្ទាល់ ឬ​ក៏​យក​មក​ចុះ​ផ្សាយ​បន្ត​ខុស​ពី​ការពិត​ក្នុង​បំណង​បំផ្លាញ​បុគ្គល​សារណៈ​នោះ​គឺជា​ការមួល​បង្កាច់ដែ​ល​ច្បាប់​ហាមឃាត់​។​

​បើ​តុលាការ​រក​ឃើញថាៈ ការផ្សាយ​ណា មាន​លក្ខណៈខុស​ពី​ការពិត​តាម​បណ្តឹង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី​តុលាការ អាច​បង្គាប់​អោយ​សារព័ត៌មាន​នោះ :
-​ចុះផ្សាយ​នូវ​ការកែតម្រូវ​ឬ សង​ជម្ងឺ​ចិត្ត​។​
-​ឬ​ចុះ​ផ្សាយ​នូវ​ការកែតម្រូវ​ផង និង​បង់ប្រាក់​សងជំងឺចិត្ត​ផង​។​

អត្ថបទ​កែតម្រូវ​ដែល​អ្នកសារព័ត៌មាន មាន​កាតព្វកិច្ច​ផ្សាយ ត្រូវ​ចុះ​ផ្សា​នៅ​ទំព័រ​ដូចគ្នា និង​មាន​ទំហំ​អក្សរ​ប៉ុន​គ្នា និង​អត្ថបទ​ដែល​បាន​ចាត់ទុកថា ជា​អត្ថបទ ធ្វើអោយ​ខូចខាត​កិតិ្ត​យស និង​សេចក្តីថៃ្លថ្នូ​ររបស់​គេ លើសពី​នេះ​តុលាការ​អាច​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី មួយ​លាន​រៀល​(១.០០០.០០០​រៀល​) ទៅ ប្រាំ លាន រៀល (៥.០០០.០០០​រៀល​) ទៀត​ក៏​បាន​។​

​ម្យ៉ាងទៀត​ក្នុង​ករណី​ដែល​មាន​ការវិនិច្ឆ័យ​អំពី​អំពើ​ណាមួយ​ដែល​មានចែង​ក្នុង​កថាខ័ណ្ឌ​ខាងលើ តុលាការ​អាច​បញ្ជា​ឱ្យ​បិទ​ផ្សាយ​សេចក្តីសំរេច​របស់​ខ្លួន​នៅ​ទីក​នែ្ល​ង​ទាំងឡាយ​ដែល​តុលាការ​នឹង​បញ្ជាក់ ។​
​ដោយ​ឱ្យ​ជនជាប់ចោទ​ទទួលបន្ទុក​ចេញ​សោហ៊ុយ ហើយ​តុលាការ​អាច​ចុះផ្សាយ​សាលក្រម​នេះ​ក្នុង​សារព័ត៌មាន​មួយ ឬ​ច្រើន និង​ឱ្យ​ជនជាប់ចោទ​ទទួលបន្ទុក ចេញ​សោហ៊ុយ​ទាំងអស់ ដោយ​កម្រិត​ត្រឹម​មួយ​លាន​រៀល (១.០០០.០០០​រៀល​) យ៉ាងច្រើន​បំផុត​។​

សូម​រំលឹកថាៈ ក្នុង​រយៈពេល​ចុងក្រោយ​ថ្មីៗ​នេះ​អ្នកកាសែត និង​ចាងហ្វាង​កាសែត​ជា​ច្រើន​រូប ក្នុង​នោះ​ក៍មាន​លោក ចាន់ ថន នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​»​ក៍​ត្រូវ​រង​បណ្ដឹង និង​កោះហៅ​ពី​អង្គភាព និង​គណៈកម្មការ​ចំណុះឱ្យ​ស្ថាប័នរដ្ឋ ក្រោយ​ការផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​។​
​សកម្មភាព​នេះ​សបញ្ជាក់​ឱ្យឃើញ​ថាៈ​ដើមចោទៈ មើលរំលង​មាត្រា ១០​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕​

Filed in: ព័ត៌មានជាតិ