បន្ទាប់ពីរងបណ្ដឹងពីលោកឧត្ដមសេនីយ៍ត្រីខាត់សារ័ត្ននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតដែលបានប្ដឹងលោកបូរប៊ុនថន(ហៅចាន់ថន)នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ទៅនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។លិខិតចុះកោះហៅចុះថៃ្ង១៩ខែកក្កដាឆ្នាំ២០២២ដើម្បីចូលរួមបំភ្លឺករណីចុះផ្សាយព័ត៌មានករណីបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានការរើសអើងកាលពីថ្ងៃទី០៣ខែ០៧ឆ្នាំ២០២២នៅលើគេហទំព័រ«dermrangnewsដែលមានចំណងជើងថាៈ«ធ្លាយអំពើពុករលួយធ្ងន់ធ្ងរដែលនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតគាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ!»។
ក្នុងខ្លឹមសារនៃអត្ថបទនោះគឺបានដកស្រង់សម្ដីការលើកឡើងពីអ្នកដំណើរចេញចូលពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជា ។ ដោយថាពួកគាត់បានបង់លុយជូនមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាថ្នូរនិងបោះត្រាលើលិខិតឆ្លងដែន{ប៉ាស្ព័រ} ។ ខណៈអ្នកអត់{ប៉ាស្ព័រ} ត្រូវបង់លុយអស់ច្រើនចាប់ ពី៧៥$ ទៅ១០០$ក្នុងម្នាក់ៗ សម្រាប់ការចេញចូលឆ្លងដែនទៅវៀតណាមមួយជើងៗទាក់ទងទៅនឹងលោកឧត្ដមសេនីយ៍ត្រីខាត់សារ័ត្ននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
លេចចេញជាចម្ងល់ជាច្រើន ចោទជាសំណួរដោយអ្នកច្បាប់ថា លិខិតកោះហៅលោកបូរប៊ុនថន(ហៅចាន់ថន)នាយប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ចេញដោយលោកលោកឧត្តមសេនីយ៍ទោអ៊ីវវាសនាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃឲ្យចូលបំភ្លឺតើគាត់មានគោលបំណងអ្វី!ហើយការចេញលិខិតអញ្ជើញចូលបំភ្លឺនេះ លោកសំអាងលើច្បាប់អ្វីមាត្រាប៉ុន្មាន !ដែលប្រគល់សិទ្ធិអំណាចអោយគាត់មានសិទ្ធិកោះហៅ ដើម្បីទៅបំភ្លឺឲ្យគាត់? ព្រោះច្បាប់នៃរបបសារព័ត៌មានមានចែងយ៉ាងច្បាស់.., បើការចុះផ្សាយទៅបុគ្គលណា១, ឬស្ថាប័នណា១!ហើយបុគ្គល ឬស្ថាប័ននោះគាត់យល់ឃើញថា ការចុះផ្សាយនោះមានភាពមិនត្រឹមត្រូវគឺគាត់មានសិទ្ធិអោយអង្គភាពដែលបានចុះផ្សាយធ្វើការកែតម្រូវឡើងវិញ ។ ប្រសិនបើជាអង្គភាពនោះមិនធ្វើការចុះផ្សាយកែតម្រូវទេគាត់មានសិទ្ធិប្តឹងទៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ដែលជាសមត្ថកិច្ចហើយច្បាប់បានប្រគល់អោយឬក៏ស្ថាប័នអយ្យការ ។
ផ្ទុយទៅវិញនីតិវិធីឲ្យចូលបំភ្លឺហើយការចេញលិខិតអញ្ជើញចូលបំភ្លឺនេះលោកសំអាងលើច្បាប់អ្វីមាត្រាប៉ុន្មាន!ដែលប្រគល់សិទ្ធិអំណាចអោយគាត់មានសិទ្ធិកោះហៅដើម្បីទៅបំភ្លឺ ? ព្រោះច្បាប់នៃរបបសារព័ត៌មាន មានចែងយ៉ាងច្បាស់.. , បើការចុះផ្សាយទៅបុគ្គលណា១ , ឬស្ថាប័នណា១ ! ហើយបុគ្គល ឬស្ថាប័ននោះគាត់យល់ឃើញថា ការចុះផ្សាយនោះមានភាពមិនត្រឹមត្រូវ គឺគាត់មានសិទ្ធិ អោយអង្គភាព ដែលបានចុះផ្សាយធ្វើការកែតម្រូវ។ប្រសិនបើជាអង្គភាពនោះ មិនធ្វើការចុះផ្សាយកែតម្រូវទេ គាត់មានសិទ្ធិប្តឹង ទៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ដែលជាសមត្ថកិច្ច ហើយច្បាប់បានប្រគល់ឲ្យ ឬក៏ស្ថាប័នអយ្យការ ។
ផ្ទុយទៅវិញនីតិវិធីរបស់ បុគ្គលខ្លះធ្វើខុសនឹងនិតិវិធីទៅវិញ? បញ្ហាទាំងនេះគួរថ្នាក់លើពិនិត្យឡើងវិញផងដែរ ពីនីតិវិធី តួនាទី ភារកិច្ច ជៀសវាងផ្ទុយនឹងច្បាប់ប្រគល់ជូន។ធ្វើការប្លែកៗខុសនឹងនីតិវិធីបញ្ហាទាំងនេះគួរថ្នាក់លើពិនិត្យឡើងវិញផងដែរពីនីតិវិធីតួនាទីភារកិច្ចជៀសវាងផ្ទុយនឹងច្បាប់ប្រគល់ជូន។
ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ទោអ៊ីវវាសនាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃអង្គភាពសារព័ត៌មានយើងនៅរសៀលថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២២ មិនអាចទាក់ទងសុំការបកស្រាយបានទេចាប់ពីម៉ោងផ្សាយនេះ ។
ចំណែកលោកឧត្ដមសេនីយ៍ត្រីខាត់សារ័ត្ននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតក៏មិនអាចទាកើទងបានដែរ។
សូមជម្រាបជូនថាក្រោយរងបណ្ដឹងពីលោកឧត្ដមសេនីយ៍ត្រីខាត់សារ័ត្ននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ដែលបានប្ដឹងលោក បូរ ប៊ុនថន (ហៅចាន់ថន) នាយប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ទៅនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃពីករណីបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងនោះមក!។
ឥឡូវលោក ចាន់ ថន កំពុងរៀបចំ”ភស្ថតាងនិងសាក្សី”ដើម្បីប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅក្រសួងពាក់ព័ន្ធ ជាពិសេសគឺសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា.ក្នុងបំណងស្នើសុំមេធាវីសម្ដេចតេជោ ការពារក្ដីនឹងសុំកិច្ចអន្តរាគមន៍លើបណ្ដឹងមួយនេះ។ ដោយផ្អែកថាៈ«ដើមរាំង»ផ្សាយមានប្រភពច្បាស់លាស់”មិនបំពានសិទ្ធអ្នកដទៃ មិនបំភ្លៃការពិត” មិនឡាយហ្វេសប៊ុកជេរប្រមាថគេឯងនោះឡើយ។
ពោលគឺ«ដើមរាំង»ផ្សាយនៅលើទំព័រព័ត៌មានស្របច្បាប់គោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈ ច្បាប់ស្ដីពីរបបសារព័ត៌មាន។គួរឲ្យដឹងថាថាលិខិតកោះហៅរបស់ នាយកដ្ឋានព័ត៌មានវិទ្យាៈ បានកំណត់ឱ្យលោក ចាន់ ថន ចូលបំភ្លឺ នៅព្រឹកទី០១ ខែសីហាឆ្នាំ២០២២។ករណីនេះលោក ចាន់ ថន បានថ្លែងថាខ្ញុំមិនរត់ទៅណាទេហើយខ្ញុំនឹងចូលបំភ្លឺតាមការបរិច្ឆេទដោយភ្ជាប់មកជាមួយភ័ស្តតាងសាក្សីសម្រាប់បំភ្លឺជូននាយកដ្ឋាន! ។ លោក ចាន់ ថន ខ្ញុំភ្ញាក់ផ្អើលខ្លាំងក្រោយទទួលបានលិខិតកោះហៅបំភ្លឺ។
លុះខលសួរលោកវរសេនីយ៍ទោ ថុន គីមថេង ទើបដឹងថាលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន ជាដើមចោទនិងជាអ្នកប្ដឹង ។ លោកចាន់ ថនក៍បានចាត់ទុកការប្ដឹងរបស់លោកឧត្ដមសេនីយ៍ ខាត់ សារ័ត្ន នៅពេលនេះ គឺជាការអាងអំណាចតួនាទីបុណ្យស័ក្ដិធំប្ដឹងបំបាក់ស្មារតីអ្នកសារព័ត៌មាន ។
ដែលហ៊ានផ្សាយការពិតលើកយកនូវភាពអសកម្ម ក្នុងការអនុវត្តតួនាទីរបស់ខ្លួន មកបង្ហាញជាសាធារណៈ ក៍ដូចជាការជូនព័ត៌មានទៅថ្នាក់ដឹកនាំក្នុងន័យរិៈគន់ដើម្បីស្ថាបនា។
ស្របពេលដែលអ្នកដំណើរ រិៈគន់រឿងមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតប្រព្រឹត្តអំពើពុករលួយ។លោក ចាន់ ថនអះអាងទៀតថាក្នុងអត្ថបទនោះបានព្យាយាមសុំការបកស្រាយពីលោកប្រាក់ អង្គាវិសាល នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។
តែលោកបដិសេធមិនបកស្រាយហើយ ក៍បានព្យាយាមសុំលេខលោក ខាត់ សារ័ត្ន ដើម្បីបំភ្លឺផងដែរ ។ប៉ុន្តែលោក ប្រាក់ អង្គាវិសាល មិនឱ្យ.!។ក្នុងនោះ«ដើមរាំង»ក៍បានបញ្ជាក់ដែរថាៈ រឿងរ៉ាវនេះ គ្រាន់តែទទួលព័ត៌មានច្បាស់ការណ៍តែម្ខាងប៉ុណ្ណោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានថាៈ ជាការពិតឬយ៉ាងណានោះទេ.? ។ ហើយ«ដើមរាំង»រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត.!។ ប៉ុន្តែរហូតមកទល់និងពេលនេះ មិនមានការបកស្រាយបំភ្លឺពីសាម៉ីខ្លួនឬចេញលិខិតបដិសេធ ស្នើឱ្យ«ដើមរាំង»ផ្សាយបំភ្លឺឡើងវិញឡើយ.!។
ស្រាប់តែលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត អាងអំណាចតួនាទីបុណ្យស័ក្ដិធំប្ដឹងលោក ចាន់ ថន ទៅនាយកដ្ឋានព័ត៌មានវិទ្យា រំលងច្បាប់ស្ដីពីរបបសាព័ត៌មាន..!។
លោកចាន់ថននៅតែអះអាងថា«ខ្លួនផ្សាយមានប្រភពច្បាស់លាស់មិនចូលក្នុងបទស្មើសបរិហារកេរ្តិ៍ជាសាធារណៈនោះទេ! ។ ហើយលោកគ្រាន់តែផ្សព្វផ្សាយ រិៈគន់ដើម្បីស្ថាបនាប៉ុណ្ណោះមិនបានញុះញង់លាបពណ៌បញ្ចុះបញ្ចូលពីបុគ្គល១ឬច្រើនឱ្យស្អប់រើសអើងលើបុគ្គលអង្គភាពស្ថាប័នណាឡើយ គឺមិនចូលក្នុងបទ ញុះញង់ឱ្យមានការរើសអើង នោះទេ»។
ក្នុងរឿងរ៉ាវនេះលោក ចាន់ ថន នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីស្នើសុំមេធាវីការពារក្ដី នឹងសុំកិច្ចអន្តរាគមន៍ លើបណ្ដឹងមួយនេះ។
គួររឭកដែររដ្ឋមន្ត្រីក្រសួងព័ត៌ មានបានបញ្ជាក់ថា សារព័ត៌ មានមានសិទ្ធិក្នុងការបញ្ជេញមតិ និងផ្សាយនៅតាមទីសាធារណៈបាន តែបើផ្សាយប៉ះពាល់ដល់ជីវិតឯកជន ឬ សិទ្ធិបុគ្គលនោះ គឺគេមានសិទ្ធិប្តឹងទៅតុលាការបាន។ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំពោះបុគ្គលណាដែលយល់ឃើញថា បុគ្គល ឬ អង្គភាពសារព័ត៌មាន ដែលបានផ្សាយបំពាន ធ្វើឱ្យប៉ះ ពាល់ដល់ជីវិតឯកជនរបស់គេ ធ្វើឱ្យគេខាតបង់ ឬ ធ្វើឱ្យគេមានការអាម៉ាស់ គឺគេអាចប្តឹងទៅប្រព័ន្ធតុលាការបាន ពីព្រោះនេះមិនមែនជាសេរីភាពសារព័ត៌មានទេ ហើយក៏មិនស្ថិតក្រោមកិច្ចអន្តរាគមន៍របស់ក្រសួងព័ត៌មានដែរ។ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ខណៈដែលអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈមួយចំនួន បានផ្សាយព័ត៌មានមិនពិត បំផ្លើសពីការពិត ឬការផ្សាយរំលោភ សិទ្ធិឯកជន ដែលធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ។”កាលណាបើប៉ះនឹងជីវិតដល់បញ្ហាឯកជនគឺមិន មែនជាការងាររបស់ក្រសួងទេ ។ បុគ្គលណាមើលឃើញថាអ្នកកាសែតនោះបានផ្សាយបំពានប៉ះដល់ជីវិតឯកជនរបស់ខ្លួនធ្វើឱ្យខ្លួនខាតបង់ ធ្វើឱ្យខ្លួនមានការអាម៉ាស់ គឺប្ដឹង ទៅតុលាការផ្ទាល់ដោយខ្លួន ឯង នេះគឺជាសិទ្ធិរបស់គាត់ ពីព្រោះនេះមិនមែនជាសេរី ភាពសារព័ត៌មានទៀតទេ។
យើងបានដឹងហើយថាពាក្យថាសេរីភាពគឺសិទ្ធិធ្វើអ្វីបានទាំងអស់កុំឱ្យតែប៉ះលើសេរី ភាពអ្នកដ៏ទៃ បានន័យថាសេរីភាពយើងវាចប់នៅព្រំដែនកន្លែងណាដែលជាការចាប់ផ្ដើមសេរីភាពរបស់មនុស្សម្នាក់ទៀត នេះគឺជាការងារដែលយើងត្រូវយល់។ ប៉ុន្តែយើងដឹងហើយថាអ្នក កាសែតយើងមួយចំនួនគាត់មិនទាន់បានរៀនសូត្រទេ អញ្ចឹងគាត់សំខាន់ធ្វើយ៉ាង ម៉េចទេអារម្មណ៍មនុស្សខ្លះគាត់ចង់ដឹងរឿងឈ្លោះគ្នាតិចតួចវាដល់ណាហើយ នៃសង្គមមួយចូលចិត្តចង់ដឹង រឿងគេ។ ប៉ុន្តែយើងបាននិយាយហើយថាឆ្កែខាំមនុស្សមិនមែនជាព័ត៌មានទេ ប៉ុន្តែបើមនុស្សខាំឆ្កែវាជាព័ត៌មានវាប្លែកបន្តិច ។ ប៉ុន្តែបើយើងគិត ថាកាសែតមួយគ្រាន់តែនិយាយពីរឿងឈ្លោះគ្នា កាប់ចាក់ប្ដីប្រពន្ធ ឈ្លោះគ្នារឿងរបងផ្ទះមិនមែនជាការងារទេ បើកាសែតនិយាយរឿងឈ្លោះគ្នា ឧទាហរណ៍បើតុលាការកាត់ក្ដីមិនសមរម្យ នេះបានយើងត្រូវនិយាយ នេះគឺជាការងារដែលយើងត្រូវបានចែកឱ្យដាច់។ ហើយក្រសួង ព័ត៌មានមិនមែនជាតុលាការ មិនមែនជាមន្ត្រីយុត្តិធម៌ទេ កាលណាប៉ះលើបញ្ហាសិទ្ធិឯកជន បុគ្គលណា អង្គភាពណាយល់ឃើញថា អត្ថបទនោះវាធ្វើឱ្យខាតបង់ប្រយោជ ន៍របស់ខ្លួន ធ្វើឱ្យខូចកិត្តិយសអង្គភាពខ្លួន ឬកិត្តិយសខ្លួន គ្រួសារខ្លួនគឺមានសិទ្ធិប្ដឹងទៅ តុលាការ គឺអ្នកកាសែតខ្លួន ឯងត្រូវទទួលខុសត្រូវលើបញ្ហានេះ។ ត្រូវចាំថាអ្នក កាសែតមិនអាចជាប់ពន្ធនាគារលើការបញ្ចេញមតិ ប៉ុន្តែការនិយាយដើមគេ ការនិយាយប៉ះពាល់ដល់សិទ្ធិសេរីភាពរបុគ្គលរបស់គេ មិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិទេ នេះគឺជាការខុសគ្នា» ។ ឯកឧត្ដមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សេរីភាពអ្នកសារព័ត៌មាន ឈប់ត្រឹម សេរីភាពរបស់គេ ហើយអ្នកកាសែតមិនអាចជាប់ពន្ធនាគារលើការបញ្ចេញមតិនោះទេ ប៉ុន្តែការនិយាយដើមគេ ការនិយាយប៉ះពាល់ដល់សិទ្ធិសេរីភាពបុគ្គល មិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិឡើយ ៕ កែវ បូរិន